» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11079 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701250 នាក់

ប្រធានសភា​អាមេរិក​ទៅ​គាំទ្រ​ប្រទេស​អា​ម៉េ​នី​ដែល​កំពុងមាន​សង្គ្រាម​ជាមួយ​អា​ហ្សា​បៃ​ហ្ស​ង់​

​អា​មេ​នី​៖ កាលពី​ថ្ងៃអាទិត្យ​ទី​១៨​កញ្ញា នាយករដ្ឋមន្ត្រី​របស់​ប្រទេស​អា​មេ​នី លោក​និ​កូ​ឡ​ប៉ា​ស្ស៊ី​ន​យ៉ាន​( Nikol Pashinyan )​បាន​សម្តែង​ការ​ត្រេកអរ​និង​ថ្លែងអំណរគុណ ចំពោះ​វត្តមាន​លោកស្រី​ណាន់​ស៊ី​ប៉េ​ឡូ​ស៊ី​( Nancy Pelosi) ប្រធានសភា​សហ្រដ្ឋ​អាម៉េរិក​ដែល មកកាន់​រាជធានី​យ៉េ​រ៉េ​វ៉ាន​( Yerevan )​ដើម្បី​បើក​កិច្ចពិភាក្សា​គ្នា​និង​ជាការ​បង្ហាញ​ការគាំទ្រ​ចំពោះ​ប្រទេស​អា​មេ​នី នៅក្នុង​បញ្ហា​ជម្លោះព្រំដែន​នៅ​តំបន់​ណា​ហ្គោ​ណូ​កា​រ៉ា​បាត់​( Nagorno karabakh )​ជាមួយនិង​ប្រទេស​អា​ហ្សា​បៃ​ហ្ស​ង់ ដែល​ថ្មីៗ​នេះ​ជម្លោះ​ប្រដាប់អាវុធ​បណ្ដាលឱ្យ​ន​ម​ទាហាន​ភាគី​ទាំងសងខាង​ប្រមាណ​ជាង ២០០​នាក់​បាន​ស្លាប់​។a ameny us

​ថ្លែង​ចេញពី​ទីក្រុង​ក្រុង​យេ​រ៉​វ៉ាន​( Yerevan) របស់​ប្រទេស​អា​មេ​នី លោកស្រី​ប៉ែ​ឡូ​ស៊ី​( Pelosi) បានលើកឡើង​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅពេលនេះ គឺ​ដើម្បី​ជាការ​ពង្រឹង​ការគាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក​សម្រាប់​ប្រទេស​អា​មេ​នី ដែល​លោកស្រី​ចាត់ទុកជា ជា​ប្រទេស​ដែល​ប្រកាន់​នូវ​គោ​ការណ៍​លទ្ធិប្រជាធិបតេយ​ត្យ​ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់​អាស៊ី​កណ្តាល ជា​អតីត​ដែនដី​របស់​សហភាពសូវៀត នឹង​កំពុង​បន្ដ​រង​ការគំរាមកំហែង​ដោយសារតែ​ឥទ្ធិពល​របស់​ប្រទេស​រុស្ស៊ី​។ លោកស្រី​ក៏បាន​ចាត់ទុក​ហេតុការណ៍​ផ្ទុះអាវុធ​នៅក្នុង​តំបន់​ជម្លោះ Nagorno karabakh កាលពីពេល​ថ្មីៗ​នេះ ថា​បាន​បង្កឡើង​ដោយ​ប្រទេស​អា​ហ្ស​ង់​បៃ​ហ្ស​ង់ បាន​បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​និង​អាយុជីវិត​ពលរដ្ឋ​ជាច្រើន​នាក់​។

​ជុំវិញ​ជំហ​យ៉ាងច្បាស់​លាស់​របស់​លោកស្រី​ប្រធានសភា​អាម៉េរិក​ទៅលើ​បញ្ហា​ជម្លោះព្រំដែន​នេះដែរ ត្រូវបាន​ប្រមុខ​ដឹកនាំ​ប្រទេស​អា​មេ​នី សម្តែង​ការពេញចិត្ត និង​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​លោកស្រី ដោយបាន​លើកឡើងថា ហេតុការណ៍​ផ្ទុះអាវុធ​កាលពីពេល​ថ្មីៗ​នេះ គឺ​បណ្ដាលមកពី​ចេតនា​ឈ្លានពាន​យ៉ាងច្បាស់​លាស់​របស់​ប្រទេស​អា​ហ្ស​ង់​បៃ​ហ្ស​ង​មកលើ​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​អា​មេ​នី ដែល​បាន​ធើ្វ​ឱ្យ​បញ្ហា​ជម្លោះព្រំដែន​នៅក្នុង​តំបន់ Nagorno karabakh កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​។

​បើតាម​អាជ្ញាធរ​របស់​ប្រទេស​អា​មេ​នី បាន​អះអាង​ឱ្យដឹងថា យោធា​របស់​ប្រទេស​អា​ហ្ស​ង់​បៃ​ហ្ស​ង់​បាន​បើក​ការបាញ់​ផ្លោង​ទៅលើ​ទីប្រជុំជន​របស់ខ្លួន​នៅក្នុង​តំបន់ Nagorno karabakh ចំនួន ៦ ផ្សេងៗ​គ្នា ដែល​បាន​កើតឡើង​កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​អង្គារ​សប្តាហ៍​កន្លងទៅ ដោយបាន​ប្រើប្រាស់​នូវ​ប្រភេទ​គ្រាប់​ធុន​ធ្ងន់ ខណៈដែល​ទីតាំង​យោធា​និង​ជន​ស៊ីវិល​មួយចំនួនទៀត​ក៏បាន​រង​ការវាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន​របស់​យោធា​អា​ហ្ស​ង់​បៃ​ហ្ស​ង់​ផងដែរ ។​ការអះអាង​របស់​ប្រទេស​អា​មេ​នី ត្រូវបាន​ភាគី​រដ្ឋាភិបាល​អា​ហ្ស​ង់​បៃ​ហ្ស​ង់ដែលមានការគាំទ្រពីប្រទេសតួគី​ធើ្វ​ការបដិសេដ ដោយបាន​លើកឡើង​ត្រឡប់​ទៅវិញ​ថា កង​យោធា​របស់​ប្រទេស​អា​មេ​នី​ខ្លួនឯង គឺជា​អ្នក​ដែល​បាន​ចូលមក​ដាក់ពង្រាយ​មីន​នៅក្បែរ​ទីតាំង​យោធា​របស់ខ្លួន​ក្នុង​តំបន់ Nagorno karabakh ហើយ​រួម​និង​ព័ត៌មាន​អំពី​ការ​ចល័ត​ទ័ព​ពី​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត ដែលជា​ហេតុ​បង្កឱ្យមាន​ការផ្ទុះអាវុធ​កើតឡើង​៕Reuters Connecta ameny us1 

​