» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3834 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668474 នាក់

ចិន​ដី​កោះ​បដិសេធ​គោលនយោបាយ​បង្រួម​គ្នា​របស់​ចិនដីគោក​

​ចិនតៃវ៉ាន់​៖ ១ ថ្ងៃ បន្ទាប់ពី​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ប្រទេស​ចិនដីគោក​(​សាធារណរដ្ឋ​ប្រជាមានិត​ចិន​) បានចេញ​ផ្សាយ​នូវ​សៀវភៅ​ស​ដែល​ស្នើឱ្យ​យក​គំរូ «​ប្រទេស ១ -​ប្រព័ន្ធ ២» ដោយ​ទំនង​យក​គំរូ​តាម​ហុងកុង ក្រសួងការបរទេស​ចិន​ដែន​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាម​ប្រព​ន្ធ័​ប្រជាធិបតេយ្យ​បាន​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១១ ខែសីហា បដិសេធចោល ជាមួយនឹង​ការបញ្ជា​ក់ថា មានតែ​ប្រជាជន​តៃវ៉ាន់​ទេ​ទើប​ជា​អ្នកកំណត់​ជោគវាសនា​តៃវ៉ាន់​។a china tai

​ប្រភពពី​សារព័ត៌មាន The Sydney Morning Herald បាន​ដកស្រង់​សំដី​របស់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​សៃ​អ៊ី​វិ​ន​( Tsai Ing-Wen) បានឱ្យដឹងថា ប្រទេស​ចិន​បានចេញ​របាយការណ៍​មួយ​របស់ខ្លួន​ស្តីពី​ផែនការ​ចក្ខុវិស័យ​សម្រាប់​ការបង្រួបបង្រួម​កោះ​តៃវ៉ាន់​ជាមួយនឹង​មាតុ​ភូម​កំណើត​ឡើងវិញ ”​តាមរយ​:​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធគ្រប់គ្រង​ពីរ​” ដោយ​លោកស្រី​បាន​ហៅ​ផែនការ​របស់​ចិន​នោះ​ថា គឺជា​ក្តី​ស្រមៃ​ដែល​មិនអាច​ទៅរួច (​អចិ​ន្ត​យ​ភាព​)​។​សៀវភៅ​សរ​បស់​ចិនប្រជាមានិត បាន​រៀបរាប់​អំពី​ផែនការ​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​ចិន​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​កោះ​តៃវ៉ាន់​សម្រាប់​រយៈពេល ២០​ឆ្នាំ​ដោយ​ស្នើឡើង​ពី​សំណាក់​ក្រុមប្រឹក្សារដ្ឋ​របស់​ប្រទេស​ចិន​សម្រាប់​ដោះស្រាយ​វិបត្ដិ​នៅក្នុង​ច្រក​សមុទ្រ​មួយ​នេះ​។

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សន្យាថា​នឹង​យល់ព្រម​បន្ដ​ឱ្យ​កោះ​តៃវ៉ាន់​រក្សា​នូវ​ប្រព័ន្ធគ្រប់គ្រង​បែប​មូលធននិយម​របស់ខ្លួន រួម​និង​បេ្ត​ជ្ញា​ចិត្ត​ថា​នឹងមិន​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្ដិ​មួយ​នេះ​ជាដាច់ខាត ដើម្បី​ជាការ​រួមបញ្ចូល​គ្នា​ទៅជា​ប្រទេស​ចិន​តែមួយ​ឡើងវិញ​ក្នុង​រយៈពេល ២០​ឆ្នាំ​ខាងមុខនេះ​។​ការបដិសេធ​គំរូ «​ប្រទេស ១ -​ប្រព័ន្ធ ២» ដែល​ស្នើឡើង​ដោយ​ទីក្រុង​ប៉េកាំង​នៅក្នុង សៀវភៅ​ស ដែល​បាន​បោះពុម្ពផ្សាយ​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​កងទ័ព​របស់ខ្លួន​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​មួយ​ថ្មី​ទៀត ក្រោយ​ពេលដែល​ប្រទេស​ចិន បានបញ្ចប់​សមយុទ្ធ​យោធា​ដែល​ធ្វើ​នៅ​ជុំវិញ​ដែន​កោះ​តៃវ៉ាន់ ១ ថ្ងៃ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ដ៏​មហា​ចម្រូងចម្រាស​របស់​ប្រធានសភា​អាមេរិក លោកស្រី ណាន់​ស៊ី ប៉េ​ឡូ​ស៊ី ទៅកាន់​កោះ​តៃវ៉ាន់​កាល​ថ្ងៃទី​៣​ខែសីហា​នេះ​។​

​សម្រាប់ រដ្ឋបាល​សហរដ្ឋអាមេរិក​វិញ បាន​រិះគន់​ថ្កោលទោស ចិន ដែល​ធ្វើ​សមយុទ្ធ​នៅក្បែរ​កោះ​តៃវ៉ាន់ ដោយបាន​ចោទថា​នេះ​ការ​ញុះញង់​បង្កហេតុ ហើយ​នាំ​ឲ្យ​រង្គោះរង្គើរ​ដល់​ស្ថិរភាព​សន្តិភាព​នៅ​តៃវ៉ាន់ និង​ក្នុង​តំបន់​។ នេះ​ជាការ​បញ្ជាក់​របស់ លោក Kurt Campbell អ្នក​ទីប្រឹក្សា​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក របស់លោក​ប្រធានាធិបតី ចូ បៃ​ឌិន​។​​មន្ត្រីជាន់ខ្ពស់​រូបនេះ បញ្ជាក់ថា សហរដ្ឋអាមេរិក​នៅតែ​បន្តធ្វើ​នាវាចរណ៍ ហោះហើរ និង សហការ​តាមផ្លូវ​សមុទ្រ តាម​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​។ ទន្ទឹមនឹង​គ្នា​នេះ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តៃប៉ិ នឹង​បង្កើន​ម​ហិ​ច្ច​តា​ពាណិជ្ជកម្ម​ជាមួយគ្នា​ឲ្យ​កាន់តែច្រើន​និង​ខ្លាំងក្លា​ជាង​មុន​ទៅទៀត ដែល​គម្រោង​ពាណិជ្ជកម្ម​ទ្វេភាគី នឹង​ប្រកាស​ឲ្យ​ដឹង​នៅពេល​ដ៏​ខ្លី​ខាងមុខ​។ រដ្ឋបាល​ទីក្រុង​តៃប៉ិ បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​និង​ដ៏​ស្មោះ​ស្ម​គ្រ ចំពោះ​សហរដ្ឋអាមេរិក ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលេច ព្រមទាំង​គូសបញ្ជាក់ថា សកម្មភាព​របស់​សហ​រដ្ឋ​អាមេរិក បង្ហាញ​ជាក់ច្បាស់​ពី​ការខិតខំ​ប្រឹង​ក្នុង​ការជួយ​ធានា​សន្តិសុខ​សុវត្ថិភាព​នៅ​កោះ​តៃវ៉ាន់ និង​រក្សា​សន្តិភាព​នៅក្នុង​តំបន់​ផង​។ នេះ​ជា​ខ្លឹមសារ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់ តៃវ៉ាន់​។​

​នៅក្នុង​បរិបទ​ដែល​មហា​យក្ស​ចិន​ដំឡើង​សាច់ដុំ តាមរយៈ​ការធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​សម្បើម​នៅជាប់​កោះ​តៃវ៉ាន់​និង​ដែល​ធ្វើ​ច្រើន​ថ្ងៃ​ជាង​ការគ្រោងទុក​, សហរដ្ឋ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធ វិញ បាន​ដំឡើង​សម្តី​និង​សកម្មភាព​វិញ​ដែរ​។ នៅ​ថ្ងៃ​សុក្រ សហរដ្ឋអាមេរិក បានធ្វើ​សមយុទ្ធ​យោធា ជាមួយ​ឥណ្ឌូនេស៊ី ដែលមាន​ទាហាន ប្រមាណ​៤ ពាន់​នាក់​។ សមយុទ្ធ​នេះ ក៏មាន​ទាហាន​អូស្ត្រាលី និង​សិង្ហ​បុរី​ចូលរួម​ផង​។ ក្នុងនេះ ក៏មាន​ប្រទេស​ជា​មិត្ត​ផ្សេងទៀត ចូលរួម​សង្កេតការណ៍​ដែរ តួយ៉ាង បារាំង អង់គ្លេស កូរ៉េខាងត្បូង ឥណ្ឌា ម៉ាឡេស៊ី ជាដើម​។ ទោះជា​ម្តេចក្តី អគ្គមេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី Andika Perkasa លើកឡើងថា សមយុទ្ធ​រួម​ច្រើន​ភាគី​នេះ បាន​គ្រោងទុក​យូរហើយ តាំងពី​មុនពេល​ផ្ទុះ​ភាព​តានតឹង​រវាង អាមេរិក ចិន និង​តៃវ៉ាន់ មកម្ល៉េះ​។​​សមយុទ្ធ​ប្រចាំឆ្នាំ​ដ៏​ធំ​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះថា Super Garuda Shield​។ ក្នុង​ពេលធ្វើ​សមយុទ្ធ កងទ័ព​ដែល​ចូលរួម បាន​ប្រើប្រាស់​គ្រាប់​ពិត ដូចជា​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ ប្រភេទ Javelin និង​បាន​ប្រើ​ឧ​ត្ថ​ម្ភា​គ​ចក្រ Apach ព្រមទាំង​បាន​ប្រើ​កាំភ្លើងយន្ត និង​បាញ់​រ៉ូ​កែ​ត​ជាច្រើន​គ្រាប់​។​a china spoke a china tai1 a china tai2 

 


​