» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8164 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698335 នាក់

នាយក​ប៊ូ​អ៊ីង​នៅតែ​អួត​ក្នុងពេល​សឹង្ហ​បុរី​ហាម​យន្តហោះ Boeing 737 Max 8 ហោះចូល​ដែនអាកាស​

 

​អាមេរិកៈ​នៅ​ថ្ងៃ​អង្គា​រ៍​ទី​១២​មិនា​នេះ​ក្រុម​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ប្រទេស​សិង្ហ​បុរី​បាន​ព្យួរ​ចោល​បណ្តោះអាសន្ន​ការហោះហើរ​ទាំងស្រុង របស់​យន្តហោះ Boeing 737 Max 8 ទាំង​ការហោះ​ចេញ និង​ហោះចូល​ប្រទេស​របស់ខ្លួន​ចាប់ពី​វេលា​ម៉ោង​២ រសៀល​តទៅ ម៉ោង​ក្នុងស្រុក​តទៅ​។​a boing 

​ការសម្រេចចិត្ត​បែបនេះ បានធ្វើ​ឡើង​ក្រោយ​យន្តហោះ Boeing 737 Max 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី បាន​ធ្លាក់​កាលពី​ថ្ងៃអាទិត្យ ដោយបាន​សម្លាប់​មនុស្ស​ទាំងអស់​១៥៧​នាក់​។​​អាកាសយានដ្ឋាន​ឆាង​ហ្គី របស់​សិង្ហ​បុរី គឺជា​អាកាសយានដ្ឋាន​ដ៏​មមាញឹក​ជាងគេ​បំផុត​ទី​៦​នៅលើ​ពិភពលោក ដែល​ត​ភ្ជាប់​ជើងហោះហើរ​ពី​អាស៊ី​ទៅកាន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។​

​ក្រៅពី​សឹង្ហ​បុរី ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន នៅលើ​ពិភពលោក បាន​ព្យួរ​ចោលការ​ហោះហើរ​របស់​ប្រភេទ​យន្តហោះ Boeing 737 Max8 នេះ​ផងដែរ ។​
​ក្រោយពេល​យន្តហោះ​ប្រភេទ Boeing 737 MAX 8 របស់​ក្រុមហ៊ុន Boeing ជួប​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះ​។ ក្រុមហ៊ុន​ផលិត​យន្តហោះ​លំដាប់​ពិភពលោក Boeing របស់​អាមេរិក ប្រឈម​នឹង​ការខាតបង់​ជាច្រើន​។​

​ក្នុង​រយៈពេល​៥​ខែ មាន​គ្រោះថ្នាក់​ដល់​ទៅ​ពីរ​គ្រឿង នៃ​ប្រភេទ​យន្តហោះ​ដូចគ្នា គឺ Boeing 737 MAX 8 ដោយបាន​សម្លាប់​មនុស្ស​សរុប​ទាំង​ពីរលើក ដល់​ទៅជិត​៣៥០​នាក់​នោះបាន​ធ្វើ​ឲ្យ​អតិថិជន​ជាច្រើន អាច​បោះបង់​ការ​ជិះ​នូវ​ប្រភេទ​យន្តហោះ​នេះ ។ មិនតែប៉ុណ្ណោះ ទីផ្សារ​មូល​ប​ត្រ​(​ភាគហ៊ុន​) របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing បាន​ធ្លាក់ចុះ​ដល់​ទៅ​ជាង​៥​ភាគរយ គឺជា​ការធ្លាក់ចុះ​ច្រើន​បំផុត​មិន​ធ្លាប់មាន ក្រោយ​មួយថ្ងៃ​នៃ​ការធ្លាក់​យន្តហោះ Boeing 737 MAX 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines សម្លាប់​មនុស្ស​ជាង​១៥៧​នាក់​ដែល​ធ្វើ​ឲ្យ​មានការ​ចោទសួរ អំពី​សុវត្ថិភាព នៃ​យន្តហោះ​ម៉ូ​ដែល Boeing 737 MAX 8 ដែល​បាន​ដាក់ចូល​បម្រើ​ក្នុង​ឆ្នាំ​២០១៧ ។​

​ទោះជា​យ៉ាងណា​បើ​យោងតាម ទូរទស្សន៍​សិង្ហ​បុរី Channel News Asia នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ​បាន​ផ្សាយ​ថា នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ របស់​ក្រុមហ៊ុន Boeing បាន​ប្រាប់​បុគ្គលិក​របស់ខ្លួន កាលពី​ថ្ងៃ​ចន្ទ​ថា គាត់​មាន​ទំនុកចិត្ត​លើ​សុវត្ថិភាព នៃ​យន្តហោះ​ដឹក​អ្នកដំណើរ​តែមួយគត់ របស់​ក្រុមហ៊ុន ផលិត​យន្តហោះ​អាមេរិក 737 MAX ទោះជា​មាន​ករណី​ធ្លាក់​ចំនួន ២​ដង ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ​ម៉ូ​ដែល​ថ្មី របស់​យន្តហោះ​នេះ ចាប់តាំងពី​ខែតុលា​ក៏ដោយ ។​យន្តហោះ​ប៊ូ​អ៊ីង Lion Air 737 MAX 8 បាន​ធ្លាក់ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ខែតុលា បានសម្លាប់​មនុស្ស​១៨៩​នាក់ ៕a boing1 a boing1 


​