» ចាប់​ស្ទាវ​បាញ់ប្រហារ​ក្នុង​ផ្សារ​ទំនើប Saim Paragon ថៃ ក្រុង​បាងកក បណ្តាល​ឲ្យ​មនុស្ស ស្លាប់ និង​រងរបួស » សម្ដេច​ធិបតី​ចាត់ទុក​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤​ជាការ​ចែកគ្នា​រស់​ » មន្ត្រី​កាកបាទក្រហម​ចូលរួម​រំលែក​ទុក្ខ ចំពោះ​គ្រួសារ​ស្ត្រី ដែល​ស្លាប់​ដោយសារ ឆ្លងទន្លេ កូនភ្លោះ ៣​នាក់​!? » ប៉ូលិស​យោធា​នៅ​ប្រទេស​ន័​រវេ​ស​ចាប់​អ្នកដំណើរ​ស្ត្រីជន​ជាតិចិន​ម្នាក់​ព្រោះ​ថតរូប និង​វីដេអូ​ចេញពី​បង្អួច​យន្តហោះ​ » ឈ្មោះ សី និង ឈ្មោះ វិ​ន បើក​សង្វៀន​បញ្ជល់មាន់​និង បៀ​អាប៉ោង​ខុសច្បាប់​ក្នុង​ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​ចិញ្ចឹម​សម​ត្ត​កិច្ច​? » បើ​គ្មាន​ពេ​ជ​សោភា​ទេ​បេ​ក្ខ​នារី លឹម សេរី​ហាន់​នី​កា​ជ័​គ្មាន​វាសនា​ទទួលបាន​យ​លា​ភី កម្មវិធី The Voice Cambodian រដូវ​កាល​ទី​៣​ទេ​! » អ៊ុយ​ក្រែ​ន​នៅតែមាន​ទឹកមាត់​លេប​ក្នុង​ជំនួយ​ពី​អាមេរិក​សម្រាប់​វាយបក​រុស្ស៊ី​ » បែក​រឿង​មេ​និង​អនុ​សាខាគយ​កំពង់ស្ពឺ​ក្បៀស​លុយ​អប្បហា​បង្ក្រាប​បទល្មើស​គេចពន្ធ​ » ទូត​ខ្មែរ​នៅ​ឡាវ​រំដោះ​នារី​ខ្មែរ​ដែល​ភ័យខ្លាច​គេ​នាំទៅ​លក់​ហើយ​ » នាយករដ្ឋមន្ត្រី​កម្ពុជា​ថៃ​ពិភាក្សាគ្នា អំពី​វិស័យ​នៃ​កិច្ចសហការ​ទ្វេភាគី​កម្ពុជា​-​ថៃ ដែលមាន​ភាពសម្បូរ​បែប និង​ទូលំទូលាយ​ » ប្រាក់​ឈ្នួល​កាត់ដេរ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ឡើង​៤​ដុល្លារ​ប្រៀប​អតិផរណា​២​កន្លះ​ភាគរយ​តែ​បាន ខ្ពស់ជាង​ប្រទេស​ចំនួន​៥ នៅក្នុង​តំបន់ » មុន​បោះឆ្នោត​ដើរ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ហ្វូ​តូ​អត្តសញ្ញាណប័ណ្ណ​ហើយ​ផ្តិតមេដៃ​និង​បង់លុយ ដើម្បី​យកទៅ​ឲ្យ​ក្រុមនិស្សិត​ចុះមក​វាស់ដី​ធ្វើ​ប្លង់​ឲ្យ តែ​ចុងក្រោយ​ទឹកភ្នែក​!? » អភិបាលខេត្ត​កំពង់ចាម ចាត់​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា​ចំណុច​ច្រាំងទន្លេ​សំខាន់ៗ ក្នុងស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ » កម្ពុជា​អរគុណ​អាមេរិក​និង​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ » ករណី​យ៍ម​ន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​គុប​ឃិត​ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ធ្វើ​ឲ្យ​បាត់​លុយ​ជាង​៦០០​លាន​រៀល​អភិបាលខេត្ត​គ្រប​ទុក​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1984 នាក់

ម្សិលមិញ 6841 នាក់

សរុប 13123857 នាក់

ចាំមើលៗ​!!! តើ​ដាវ​អាជ្ញាសឹក របស់ ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល កាប់​បំបែក​ទីតាំង​ល្បែង​សុ​ី​សង​លេង​យូគី​ស្ទូច​សំបក​ប្រេង​ក្រឡា និង​អាប៉ោង ដុះ​ស្លែ នៅ​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ មាន​ប្រសិទ្ធភាព​ដែរ ឬ អត់ ?


​រាជធានី​ភ្នំពេញ ៖ ប្រជា ពលរដ្ឋ បាន​រាយការណ៍ តាម​ទូរស័ព្ទ ប្រាប់​មក សហការី គេហទំព័រ មាតុភូមិ www . meatophoum.com ថា សព្វថ្ងៃ មាន​ទីតាំង​បន​ល្បែង​សុ​ី​សង លេង យូគី ស្ទូច​សំបក​ប្រេង កូ​ឡា និង​អាប៉ោង មួយ កន្លែង​បាន​ដំណើរការ​ដោយ​រលូន ដោយ​គ្មាន ការបង្ក្រាប​ពី​សមត្ថកិច្ច​ម្តងណា​សោះ ។ ប្រភព បាន​បន្តថា ទីតាំង​នោះ បាន​បើក​លេង​យូរយារ ណាស់​មកហើយ ដោយ មាន​មេការ​ម្នាក់ ឬ​ហៅថា ជា​អ្នកចាត់ចែង ទទួល ខុសត្រូវ​លើ​វង់ ល្បែង​នេះ អង្គុយចាំ​យកលុយ​តុង​ពី​ពួក​អ្នក លេងល្បែង គឺ​ឈ្មោះ ខ្លា ជា​អ្នក​រត់ការ បង់អោ​យ​អាជ្ញាធរ និង​សម​ត្ត​កិច្ច គ្រប់លំដាប់​ថ្នាក់ ។a sok phala1

ទីតាំង​បន​ល្បែង​សុ​ី​សង​នេះ ស្ថិតនៅ​ម្តុំ​ផ្លូវ ចូល​ផ្ទះ​យាយ​ភូ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជ ធានី​ភ្នំពេញ ។ ប្រភពព័ត៌មាន បានអោយដឹងថា : មេការ ឈ្មោះ​ខ្លា​បាន​រត់ការ សែនព្រេន​ជ្រូក​ខ្វៃ និង​ទាខ្វៃ​អោយ​លោក​មេ​ប៉ុស្តិ៍​ទួល​សង្កែ ឈ្មោះ នង សា​ប៊ុង និង​លោក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឬ​ស្សី​កែវ សេពសោយ យ៉ាង​ទ្រ​លាន់មាត់​អស់ ហើយ ទេ​ី​ប​ល្បែង​នេះ អាច​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន ចាប់តាំងពី​ម៉ោង​៣:៣០​នាទី​ល្ងាច​រហូតដល់​១០:៣០​នាទី​យប់ លេង​យ៉ាង​រំភើយ​ដោយ​មិន​ខ្លាច​សមត្ថ កិច្ច​ឡើយ ។

​ជុំវិញ ករណី​ទីតាំង​បន​ល្បែង​ស៊ីសង ខាង​លើ​នេះ​អង្គ​ភាសារ​ព័ត៌មាន គេហទំព័រ មាតុភូមិ បាន ព្យាយាម​ទាក់ទង លោក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឬ​ស្សី​កែវ តាម​ទូរស័ព្ទ​ដែរ តែ​មិនអាច​សុំ​ធ្វេ​ី​ការបំភ្លឺ​បានទេ ព្រោះ​ទូរស័ព្ទ បាន​ឆ្លើយ ថា នៅក្រៅ​តំបន់​សេវា ។ ចំណែក​លោក នង សា​ប៊ុង មេ​ប៉ុស្តិ៍​ទួល សង្កែ​១ ក៏​មិនអាច​សុំ ការបំភ្លឺ​បានដែរ ។ ប៉ុន្តែ​លោកស្រី រាជ ជា​រឿន ចៅសង្កាត់​ទួល​សង្កែ​ទី​១ បាន​និយាយ​តាម​ទូរស័ព្ទ​ប្រាប់ អ្នក កាសែត​ក្នុងស្រុក​ម្នាក់​អោយដឹងថា​: កន្លែង​ហ្នឹង​បើក​លេង​ពិត ប្រាកដ​មែន លោកស្រី​បាន​ឲ្យ​កម្លាំង​ប្រជា​ការ ពារ​ចុះទៅ​ត្រួតពិនិត្យ​មើល​ម្តង​រួចមកហើយ​ព្រមទាំង​បានធ្វើ​កិច្ច សន្យា​ណែនាំ​អោយ​បញ្ឈប់​ការលេង​ល្បែង​សុ​ី​សង​នេះ នឹង​បាន​ចាប់​រឹបអូស​យក​កៅអី តុ​សំភារ​:​លេងល្បែង​មួយ ចំនួន​ទៀតផង ។ លោក ស្រី​ចៅសង្កាត់​បាន​ត្អូញត្អែ​ត​ថា សព្វថ្ងៃនេះ អាជ្ញាធរ​សង្កាត់​ពិបាក​ធ្វើការ​ជាមួយ​កម្លាំង​នគរ បាល​ប៉ុស្តិ៍​ណាស់ ព្រោះ​កន្លង​នគរបាល​ហាក់​មិនសូវ​សហការ​ល្អជា​មួយ​កម្លាំង​ប្រជា​ការពារ នៅក្នុង​សង្កាត់ ពេល​ចុះ​ធ្វើ​កិច្ចការ​សន្តិសុខ​សណ្តាប់ធ្នាប់ ឬ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ផ្សេងៗ​ប៉ុន្មាន​ទេ ព្រោះ​ជា​ខ្សែទទឹង ឬ​ខ្សែបណ្ដោយ !!!!

​គួររំលឹកថា កន្លងមក​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់​ដាក់បទបញ្ជា​ឲ្យ​មន្ត្រីនគរបាល​ពាក់​ព​ន្ធ័ ទូទាំងប្រទេស​ត្រូវតែ​បង្ក្រាប​រាល់​ល្បែង​សុ​ី​សង​ខុសច្បាប់​គ្រប់​ប្រភេទ មិនត្រូវ​មានការ​យោគយល់​ឡើយ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជួន​ប្រជាព​រដ្ឋ ឲ្យ​ស្របតាម គោល នយោបាយ ភូមិ ឃុំ មាន​សុ​វត្តិភាព ទាំង​៧​ចំណុច របស់ រាជរដ្ឋាភិបាល ដែល​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ ។​
​ពលរដ្ឋ​លេ​ី​កឡេ​ី​ង​ថា រាល់​បទ​ល្មេ​ី​ស​ផ្សេងៗ ដែល​កេ​ី​ត​ឡេ​ី​ង​ដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេ​ី​ហិង្សា​ក្នុង​គ្រួសារ​សិត​សឹងតែ​កេ​ី​ត​ចេញ​អំពី​បទ​ល្មេ​ី​ស​ល្បែង​សុ​ី​សង​ខុសច្បាប់​នេះឯង ។

​ប្រភព​បាន​បន្តថា ទីតាំង​អាប៉ោង​ខាង​លេ​ី បេ​ី​ក​លេង​ជា​រៀងរាល់ថ្ងៃ​មាន​អ្នក​ចូលទៅ​ប្រមូល​ម្ដុំ​គ្នា​លេង​យ៉ាង​ច្រេ​ី​ន កុះករ មាន​អ្នកចាញ់​អ្នកឈ្នះ រាប់លាន​រៀល អ្នកខ្លះ​អស់​លុយ អ្នកខ្លះ​អស់​ម៉ូតូ លក់​ផ្ទះ ...​និង កើតមាន​អំពើហិង្សា​ក្នុង គ្រួសារ​ជាដើម ។ ឥលូវ ថ្មីៗ​នេះ ពោលគឺ ចាប់ពី ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ ២០២២​នេះ​តទៅ សម្តេច​ក្រឡាហោម ស ខេង បានប្រគល់​ដាវ អាជ្ញាសឹក អោយ​ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខា ធិ​ការ ក្រសួងមហាផ្ទៃ ដឹកនាំ​ក្រុមការងារ ចុះ សហការ​ជាមួយ​កង កម្លាំង​នគរបាលជាតិ​គ្រប់​ជាន់ថ្នាក់ ចាប់ បង្ក្រាប​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស អោយមាន ប្រសិទ្ធភាព ។ ដូច្នេះ ចាំមើលៗ​!!! ថា តើ​ទីតាំង បន​ល្បែង​សុ​ី​សង​ដុះ​ស្លែ ១​កន្លែង ស្ថិតក្នុង​អាណា ចក្រ​ខណ្ឌ​ឬ​ស្សី​កែវ ដែលមាន លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត ជា​អធិការនគរបាល ខណ្ឌ និង​លោក ឯក ឃុន​ឌឿ​ន ជា​គណ​: អភិបាល នៃ​អភិបាល ខណ្ឌ​ឬ​ស្សី​កែវ គឃ្លើន នៅតែ​បន្ត​បើក​ដំណើរ ការលេង​យ៉ាង​អ​នា​ធិ​ប តេ​យ្យ​ត​ទៀត ឬ​យ៉ាង ណា ? ។ គេហទំព័រ សារព័ត៌មាន មា​តិ​ភូមិ នឹង​បន្ត​តាមដាន​ឃ្លាំមើល​ចំពោះ​ករណី នេះ ជា​បន្តទៀត ៕ ដោយ : សុផល Tel:012 953 824a sok phala a sok phala2 a sok phall1