» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7699 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697870 នាក់

កម្មករ​ចំការចេក​ឡុង​ស្រេង​នៅ​ស្ទឹងត្រង់​ប្រមាណ​៧០​នាក់​ពុល​ថ្នាំ​

 

​កំពង់ចាម​៖ ក្រុមគ្រួសារ​កម្មករ​ចម្ការចេក ប្រមាណ​ជិត ៧០ នាក់ ពុល​ថ្នាំ​សម្លាប់​សត្វល្អិត និង​ស្រា ស មាន​ស្លាប់​និង​សន្លប់​ត្រូវ​ប​ញ្ជួ​ន​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ ជា​បន្តបន្ទាប់​។​​ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុង​ផ្ទះល្វែង​ជា​កសិដ្ឋាន ក្រុមហ៊ុន​ឡុង ស្រេង សង់​សម្រាប់​កម្មករ ចំនួន ២២០ នាក់ ស្នាក់នៅ ស្ថិត​ក្នុងភូមិ ៣៥ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ បានកើត​ឡើង កាលពី​សប្តាហ៍​មុន ហើយ​មកដល់​ថ្ងៃទី​១ វិច្ឆិកា​នេះ មាន​បុរស​ជា​កម្មករ​ចម្ការចេក​នេះ ចំនួន បី នាក់ បាន​ស្លាប់​។​a die banana 

​លោក​វេជ្ជបណ្ឌិត យឹម ណាវី ជា​ប្រធានការិយាល័យ​សុខាភិបាល ស្រុក​ស្ទឺ​ង​ត្រង់ បានឱ្យដឹងថាៈ ជនរងគ្រោះ​ទាំង បីនាក់ រួមមានៈ ១. ឈ្មោះ ឡ លន់ អាយុ ៥៤ ឆ្នាំ បាន​ស្លាប់​នៅតាម​ផ្លូវ ពេល​ប​ញ្ជួ​ន​ពី​មន្ទីរពេទ្យបង្អែក​ស្រុក​នេះ ទៅកាន់​មន្ទីរពេទ្យ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​២៥ តុលា នៃ​ការពុល​ដំបូង​, ទី​២. ឈ្មោះ មិ​ល ប៉ុ អាយុ ៤៥ ឆ្នាំ បាន​ស្លាប់ នៅ​ថ្ងៃទី​២៦ តុលា និង​ទី ៣. ឈ្មោះ ស៊ុំ សុខ​ហ៊ីម អាយុ ៤៦ ឆ្នាំ បាន​ស្លាប់ នៅ​ថ្ងៃទី​៣១ តុលា គឺ​ពួកគេ បាន​ស្លាប់ នៅតាម​ផ្លូវ ពេល​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្ត​ដូចគ្នា​។​

ប្រធានការិយាល័យ​សុខាភិបាល ស្រុក​ស្ទឹងត្រង់ បានឱ្យដឹង​ទៀតថាៈ គិត​មកដល់ ថ្ងៃទី​១ វិច្ឆិកា នេះ ទាំង​អ្នកស្លាប់ អ្នក​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម និង​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទឹងត្រង់ ព្រមទាំង​អ្នកជា​សះស្បើយ ចំនួន​សរុប ៦៩ នាក់​។ ពួកគាត់​ជា​ជនរងគ្រោះ​ទាំងអស់ មាន​អាកា​រៈ​ប្រហាក់ប្រហែលគ្នា គឺ​វិលមុខ អស់កម្លាំង ពិបាក​ដកដង្ហើម ឈឺ ណែន​ទ្រូង ឈឺ ក និង​ស្រវាំងភ្នែក​។​​លោក​បាន​បន្ថែមថាៈ នៅ​ព្រឹក​ថ្ងៃទី​១ វិច្ឆិកា​នេះ យើង​បា​នប​ញ្ជួ​ន​សំណាក​ស្រាស ដែល​ខាង​កម្មករ បានទទួល​ទាន មុន​ពុល មាន​ជាតិ​មេ​តា​ណុល ៩ ភាគរយ ទៅ​វិភាគ ហើយ​ខាង​ថ្នាំ​កម្ចាត់​សត្វល្អិត ខាង​កសិកម្ម ជា​អ្នកវិភាគ គឺ​រង់ចាំ​លទ្ធផល​វិភាគ​ទាំងពីរ ចេញមក ទើប​គណៈកម្មការ ធ្វើការ​សន្និដ្ឋាន និង​វាយតម្លៃ​បាន​ថា បណ្តាលមកពី​ស្រា ស ឬ​ថ្នាំ​កម្ចាត់​សត្វល្អិត​។​

​បុរស​វ័យ ៤១ ឆ្នាំ ឈ្មោះ ប៊ុន វីន ដែល​កំពុង​មក​កំដរ​ប្រពន្ធ និង​កូនប្រុស អាយុ​ជាង ១០ ឆ្នាំ ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទឹងត្រង់ ដោយសារ​ពុល​ដែរនោះ បាន​ប្រាប់ រូបលោក បាន​ពុល​មុនគេ ក្នុង​គ្រួសារ តាំងពី​ល្ងាច​ថ្ងៃទី​២៧ តុលា គឺ​ចាប់​ដំបូង​ណែន​ដើមទ្រូង ថប់ដង្ហើម និង​ស្រវាំងភ្នែក ហើយ​ខាង​ក្រុមហ៊ុន បា​នប​ញ្ជួ​ន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម បាន​ចំនួន ពីរ​ថ្ងៃ បាន​ធូរស្បើយ ចេញមក​កំដរ​ប្រពន្ធ និង​កូន នៅ​មន្ទីរពេទ្យ​ស្រុក​ស្ទឹង​ត្រង់នេះ​៕/Va die banana1 

​