» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7015 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697186 នាក់

ឈ្មួញសម្រុកនេសាទនិងជួញលៀសនៅឆ្នុកទ្រូដោយមិខ្វល់ពីរដូវបិទការនេសាទ

កំពង់ឆ្នាំង​៖​សកម្មភាព​ដឹកជញ្ជូន​លៀស​តាម​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ប្រភេទ រថយន្ត វ៉េ អង និង​រថយន្ត​យី​ឌុប​ភ្លៅ ៥​នៅតែ​បន្ត​ដឹក​យ៉ាង​សកម្មភាព​យ៉ាង​គឃ្លើន​ក្នុង​រដូវ​បិទ​នេសាទ​ផ្ទុយ​និង​បទបញ្ជា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​។​សព្វថ្ងៃ​សកម្មភាព​ដឹកជញ្ជូន​លៀស​នេះ​ត្រូវបាន​គេ​មាន​ឃើញថា​ដំបូង​ពួកក្រុម​ឈ្មួញ​យក​រថយន្ត​ធុន​មធ្យម​ដឹកជញ្ជូន​ចេញពី​ចំណុច​​ផ្សារ​ជើង​កំពង់​ឆ្នុកទ្រូ​និង​នៅ​ភូមិ​សេះ​ស្លាប់​ក្នុង​ទឹកដី​ភូមិសាស្ត្រ​ឃុំ​ឆ្នូ​ក​ទ្រូ​ស្រុក​បរិបូណ៌​ខេត្ត​ខេត្តកំពង់ឆ្នាំង​របៀប​ដូ​ច​ជា​កណ្ដៀរ​ពូន​ធ្វើជា​ដំបូង​ហើយ​យកមក​ជញ្ជូន​ដាក់​រថយន្ត​ធុន​ធំ​ចាំ​តាមផ្លូវ​ចាប់ពី​ចំណុច​ឆ្នុកទ្រូ​ឡើងមក​ភូមិ​ពោធិ៍​ម្រះ ឃុំ​ពន្លៃ ក្នុង​រដូវ​បិទ​នេសាទ​
​ដែល​រដូវ​បិទ​នេសាទ​បាន​ឈាន​ចូលមក​បាន​ពាក់​កណ្ដាលខែ 6 ហើយ​នោះ​។​a kiry pich4 

​បើតាម​សេចក្តីរាយការណ៍​ឈ្មួញ​ទាំងនោះ​មានដូចជា​ឈ្មោះ (​រតនា​)​ឈ្មោះ​(​ចែ​ហ៊ីង​)​ឈ្មោះ​(​ចែ​អ៊ី​ម​)​ឈ្មោះ​(​ចែ​លាភ​) ជា​មេ​ឈ្មួញ​ប្រចាំ​ឃុំ​ឆ្នុកទ្រូ​ដែល​ប្រើ​ឥទ្ធិពល​ទឹក​លុយ គ្រប់​ដណ្ដប់​សង្កាត់រដ្ឋបាល​ជលផល​ស្រុក​បរិបូណ៌​នឹង​ខ័​ណ្ឌ រដ្ឋបាល​ជលផល ដែល​បង្ក​ឲ្យ​ឈ្មួញ​នេះ មានលទ្ធភាព ផ្ដល់​លុយ​កម្ចី​ឲ្យ​ប្រជាពលរដ្ឋ ប្រព្រឹត្ត​បទល្មើស​នេសាទ នៅក្នុង​ឃំ​ុ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ហើយ​ទទួល​ទិញ​ផល​ទុច្ចរិត​ដូចជា​លៀស​ចំណី​លៀស​ល្អិត​ដឹក​ទៅ​ស្រុក​យួន ទាំង​រដូវ​បើក និង​បិទ​នេសាទ ដោយ​មិន​ខ្លាចរអែង​នឹង​ផ្លូវច្បាប់​ឡើយ​។​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ ដែលមាន​ឈ្មោះ​ដូចខាងលើ ជួយផ្ដល់​លុយ ហើយ​ទទួល​ទិញ​ផល​ទុច្ចរិត នោះ មាន លៀស​ល្អិត លៀស​ចំណី​លៀស​ទា​ដឹក​ទៅ​ស្រុក​យួន ។​ ឈ្មួញ​ដែលមាន​ឈ្មោះ​ទាំង​ប៉ុន្មាន នេះ បាន​ជួយ​លុយ​ឲ្យ​មាន ការ​អូស​កាវ​នា​រដូវ​បិទ​នេសាទ ។

​សេចក្ដីរាយការណ៍​ដដែល​នេះ បាន​បន្តទៀតថា កន្លងមក និង​បច្ចុប្បន្ន ដោយ​ការផ្ដល់​លុយ កម្ចី​ទៅ​ឲ្យ​ប្រជាពលរដ្ឋ ដើម្បី​ប្រព្រឹត្ត​បទល្មើស​នេសាទ គឺ​ឈ្មួញ​ទាំង​ប៉ុន្មាន​នាក់ នេះ ចំណេញ​យ៉ាង​កប់​ក្ដោង ឯ​ភាគី​ប្រជាពលរដ្ឋ ប្រឈមមុខ នឹង​ផ្លូវច្បាប់ និង​មាន​ជីវភាព​កាន់តែ​លំបាក​។​​ដោយឡែក​ប្រភពព័ត៌មាន​ផ្សេង​១​ទៀត ចេញពី​សមត្ថកិច្ច ដែល​មិន​ពាក់ព័ន្ធ​នឹង​លាភសក្ការៈ ជា​សំណែន របស់​ឈ្មោះ មេ​ឈ្មួញ​ទាំង​ប៉ុន្មាន​នាក់​នេះ បាន​បង្ហើប​ឲ្យ​ដឹងថា មេ​ឈ្មួញ​ទាំងនេះ អំនួត​ពេញមាត់ ថា ខ្លួន បាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ពិសេស​គឺ​សង្កាត់រដ្ឋបាល​ជលផល​ស្រុក​បរិបូណ៌​និង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​អាជ្ញាធរ​ស្រុក អស់ហើយ ហើយ​ខ្លួន​ជា​អ្នក​ស្និត​ហ្នឹង​លោក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​ទៀតផង​។​

​ករណីនេះ​ត្រូវបាន​លោក​ងិន ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បានផ្ដល់​បទសម្ភាសន៍​ឲ្យ​អ្នកយកព័ត៌មាន​យើង​ថា លោក​មិនបាន​អនុញ្ញាត​ឲ្យ​មានការ​ហែក​សន្លឹក​ពាក់​មី​ឬ​កាត់​ពាក់​មី​ឲ្យ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​លៀស​ទៀតឡើយ​នៅក្នុង​រដូវ​ហាមឃាត់​គឺ​រដូវ​បិទ​នេសាទ​នេះ​ចូលមក​ដល់​?​។​​បើ​ចឹ​ង​មែន​ចុះ​ហេតុអ្វី​បានជា​ក្រុម​ឈ្មួញ​នៅតែ​ថ្លើមធំ​ហ៊ាន​ប្រព្រឹត្ត​យ៉ាង​គឃ្លើន​ផ្ទុយ​និង​បទបញ្ជា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុ​ក្ឋា​ប្រមាញ់​និង​នេសាទ​ដែល​ហាមឃាត់​ការនេសាទ​នៅ​រដូវ​ហាមឃាត់​ដដែល​ចឹ​ង​?​។​

​តើ​នេះ​ជា​ល្បិច​របស់​មន្ត្រី​ជំនាញ​ដែល​តែងតែ​យក​អនុសាសន៍​របស់​សម្ដេច​ឆ្លៀតឱកាស​ធ្វើជា​លេស​ក​ន្ទា​ល​ធំ​បន្លំ​ដេក​ដើម្បី​តែ​លាភសក្ការៈ​ថ្នូរ​និង​ការមិន​បង្ក្រាប អង្គុយចាំតែ​យកលុយ​តុង​មែនឬ​?​។​​សូម​ចងចាំ​ថា​អភិក្រម​៥ ចំណុច​របស់​សម្ដេច​តេ​ជោ​គឺមាន​ស្រេច​ហើយ​តើ​។​តើ​ដំណាក់កាល​នេះ​គឺជា​ដំណាក់កាល​វះកាត់​តើ​ត្រូវ​ចាំ​មាន​ទ​បញ្ជា​នាយករដ្ឋមន្ត្រី​បន្តទៀត​ឬ​?​។​a kiry fish3 a kiry pich a kiry pich1 a kiry pich2 a kiry pich3 a kiry pich5 a kiry pich6 

​