» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7910 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698081 នាក់

ការបង្ក្រាប​សាច់ជ្រូក និង​សាច់មាន់ វេច​ខ្ចប់ បង្កប់​ក្នុង​ធុង​ស្នោ​ប្រមាណ​ជា ១០ តោន​បង្ហាញថា​សម​ត្ត​កិច្ច​ច្រកទ្វារ​ប៉ោយប៉ែត​ពុករលួយ​តែ​ក្រុម​បង្ក្រាប​អត់​ហ៊ាន​ក្អក​!


​បន្ទាយមានជ័យ​: នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តង់​ត្រី ១​កន្លែង ក្រោយ​សណ្ឋាគារ កាស៊ីណូ​ផ្កាយ​៣ ក្នុងភូមិ​ក្បាល ស្ពាន​១ សង្កាត់​ប៉ោយ ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ស​ម​ត្ថ​កិច្ច​ជំនាញ (​ពេទ្យសត្វ​) បានធ្វើការ​ឆ្មក់​ចុះ​ចាប់​បង្ក្រាបបាន​សាច់​គ្រឿងក្នុង​ជ្រូក​គ្មាន​គុណភាព​នាំចូល​ពី​ស្រុក​សៀម​ចំនួន​១០​តោន​តែ​មិនបាន​ចាប់​អ្នកប្រព្រឹត្ត​ទេ ។a pic pet

លោក ហ៊ុយ ទូច​ប្រធានការិយាល័យ ផលិតកម្ម និង​ប​សុ ព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ខេត្តបន្ទាយមានជ័យ​បានអោយ​អ្នក​សារ ព័ត៌មាន​ដឹងថា​: ក្រោយ ពី​ក្តាប់បាន​នូវ​ព័ត៌មាន ដែល​ពលរដ្ឋ​បាន​រាយ ការណ៍​ប្រាប់ អំពី​ករណី ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​នាំចូល តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដោយ​បង្កប់​សាច់ជ្រូក​សាច់មាន់ វេច​ខ្ចប់​ដាក់​ក្នុង​ធុង​ស្នោ រាប់សិប​គីឡូក្រាម ហើយ​សង្ស័យថា សមត្ថកិច្ច​នានា នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៉ោយ ប៉ែត និង​ឈ្មួញ បាន​សម គំនិត​គ្នា លួច​នាំ ចូល​ប្រទេស​កម​កម្ពុជា ទើប​លោក បាន​ដឹកនាំ កម្លាំង​ជំនាញ និង​មាន ការសម្របសម្រួល នីតិ វិធី​ពី​ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចុះ ចាប់​បង្ក្រាប​។

លោក ហ៊ុយ ទូច បាន​បន្តថា​: ទំនិញ​ម្ហូបអាហារ វេច​ខ្ចប់​ដាក់​ក្នុង​ធុង​ស្នោ ទម្ងន់​ប្រមាណ ១០ តោន ផ្ទុក​បង្កប់​ក្នុង​រថយន្ត​ធំ ដែល​ដឹក​ផលិតផល​នោះ រួមមាន សាច់ជ្រូក ជើង គ្រឿង ក្នុង ក្បាល និង​សាច់មាន់​ដែល​កាប់​រួច​ជា ស្រេច ។ លោក ហ៊ុយ ទូច បញ្ជាក់ថា​: នេះ​ជាក​ការ​នាំចូល​ទំនិញ ម្ហូប អាហារ ប្រភេទ សាច់ជ្រូក ស​សាច់មាន់ ដ៏​ច្រើន​តោន ដែល​ពុំមាន​ច្បាប់​អនុញ្ញាត ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​អគ្គនាយកដ្ឋាន ផលិតកម្ម និង​សុខភាព​សត្វ​ឡើយ ហើយ​ការដឹកជញ្ជូន ក៏​មិន​ត្រឹមត្រូវ តាម​បទដ្ឋាន​គតិយុត្ត​នៃ​ច្បាប់​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ខុស​លក្ខណៈ​បច្ចេកទេស នៃ​ការ​វេច​ខ្ចប់ ដែល​ធ្វើ​ឲ្យ​ផលិតផល​ទាំងនេះ ដែល​នាំ​ខូចគុណភាព ប៉ះពាល់​សុខភាព ប្រជាពលរដ្ឋ បើសិនជា​បាន​ធ្លាក់ ដល់​មាត់​អ្នក​យកទៅ​បរិភោគ​។ ករណីនេះ​មិនមែនជា​លើក​ទី​១​ទេ (​មានន័យថា​មន្ត្រី​ច្រកទ្វារ​ប៉ោយប៉ែត​ច្រះ​យូ​ហើយ​) ។​

​លោកមេពេទ្យសត្វខេត្ត បាន​បញ្ជាក់ថា វត្ថុតាង​នៃ​សំណុំ​រឿងនេះ មុន​ដុត​កម្ទេចចោល ត្រូវយក​សំណាក​មក​វិភាគ រកសារ​ធាតុគីមី ដែល​បំផ្លាញ​សុខភាព ជាមុនសិន និង​ក៏ដូចជា កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​ផងដែរ​។ទោះជាងយ៉ាងណាគេ​ជឿថា​សម​ត្ត​កិច្ច​គ្មាន​សម​ត្តភាព​នាំ​អ្នក​ប្រព្រឹត្តទៅ​ផ្តន្ទាទោស​បានឡើយ​ស្រុក​យើង​អា​ឡូ​វ​នោះ ។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ សមត្ថកិច្ច​ពេទ្យសត្វ​ខេត្ត និង​អគ្គនាយកដ្ឋាន ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម បាន​ឆ្មក់​ចាប់​នូវ​សាច់ និង​គ្រឿងក្នុង​សត្វ​ជ្រូក បាន​ចំនួន ២ តោន (២.១១៣ គីឡូក្រាម​) រួចហើយ នៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏បាន​យកទៅ​កម្ទេចចោល រួចហើយ​ដែរ​តែ​គ្មាន​ដាក់ទោស​អ្នកណាម្នាក់​ឡើយ​៕a pic pet1 a pic pet2 a pic pet3 

​