» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11681 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701852 នាក់

កម្មកររោងចក្រតារ៉ាលអ៊ីនធើណេសិនណល ឯ.កចេញតវ៉ាបិទផ្លូវជាតិលេខ៣បង្កការប៉ះទង្គិះគ្នាជាមួយសមត្តកិច្ចទើបដោះស្រាយបាន!

 

កំពង់ស្ពឺ៖ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្មករ កម្មការនីរោងចក្រតារ៉ាល់ អ៊ីនធើណេសិនណល ឯ.ក (TARAL INTERATIONAL CO., LTD) រាប់ពាន់នាក់បានចេញមកធ្វើការតវ៉ាបិទផ្លូវជាតិលេខម្តុំ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺដើម្បីទាមទារអត្ថប្រយោជន៍រហូតមានការប៉ះទង្កិចគ្នាជាមួយអាជ្ញាធរនៅខាងមុខរោងចក្រទើបបញ្ចប់រឿង ។a worker tara3 

 ការតវ៉ានេះបានផ្ទុះធ្វើឡើងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥  ក្នុងគោលបំណងទាមទារឱ្យក្រុមហ៊ុនអនុវត្តលក្ខខណ្ឌទូទៅនៃការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌរបបសន្តិសុខសង្គម ឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យការងារ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យកាសែតដឹងថា ក្រោយការប្រមូលផ្ដុំតវ៉ាបិទផ្លូវពីសំណាក់កម្មករនិយោជិតនៃក្រុមហ៊ុនតារាល នៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែតុលានេះភ្លាម លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួល និងស្ដាប់ពីសំណូមពររបស់កម្មករនិយោជិត និងបានសម្របសម្រួលជាមួយនឹងនិយោជកដោយផ្អែកទៅលើកត្តាច្បាប់រហូតឈានដល់ការព្រមព្រៀងសះជាភ្លាមៗ ដែលបានទាមទារចំនួន ១៦ ចំណុច។ ចំណុចទាំងនោះ រួមមាន ការស្នើសុំលុយថ្លៃបាយថ្ងៃត្រង់ ការរក្សាលុយធ្វើការទៀងទាត់(លុយព្រីម) ក្នុងករណីមកយឺតក្រោម១៥ នាទីក្នុងមួយខែ និងការអនុញ្ញាតច្បាប់ដោយមានជំងឺ ដោយមានវេជ្ជបញ្ជាពីគ្រូពេទ្យ ជាដើម។


លោក ស៊ុន មេសា បញ្ជាក់ថា៖ "ក្រោយការសម្របសម្រួល ការយកចិត្តទុកដាក់ និងការដោះស្រាយប្រកបដោយភាពលឿនរហ័ស និងប្រកបដោយទំនុកចិត្តរបស់មន្ត្រីជំនាញនៃក្រសួងការងារបងប្អូនកម្មករកម្មការិនី និងភាគីរោងចក្របានឈានដល់ការព្រមព្រៀងគ្នានៅថ្ងៃដដែល ហើយកម្មករនឹងវិលចូលធ្វើការវិញនៅថ្ងៃស្អែកតាមការព្រមព្រៀងគ្នា"។

 

ខ្លឹមសារ លទ្ធផលនៃកិច្ចប្រជុំ និងដកស្រង់ប្រភពនានា បន្ទាប់ពីបានពិភាក្សាគ្នារួចមក ភាគីទាំងពីរបានឯកភាពនឹងគ្នា មានដូចខាងក្រោម៖១. កម្មករនិយោជិត ស្នើសុំលុយបាយថ្ងៃត្រង់ចំនួន ២០០០រៀល។ ចំណុចនេះ ក្រុមហ៊ុនបញ្ជាក់ថា អនុវត្តតាមច្បាប់ ដោយសារក្រុមហ៊ុនបានផ្តល់លុយថ្លៃបាយធ្វើការថែមម៉ោងចាប់ពីម៉ោង៤ ដល់ ម៉ោង៦រួចហើយចំនួន ៤០០០រៀល ក្នុងនោះផ្តល់ជូនជាពីរចំណែក ដោយចំណែក ទី១-ផ្តល់ ជូន ១០០០០រៀល ជាប្រចាំសប្តាហ៍ និងទី២-ផ្តល់ជូន ២០០០រៀល ជាប្រចាំខែដែលមាន បញ្ចូលទៅក្នុងបញ្ជីបើកប្រាក់ឈ្នួលប្រចាំខែស្រាប់ រីឯបងប្អូនកម្មករនិយោជិតដែលធ្វើការថែម ម៉ោងត្រឹមម៉ោង៥ ក្រុមហ៊ុនក៏បានបញ្ចូលទៅក្នុងបញ្ជីរបើកប្រាក់ឈ្នួលផងដែរចំនួន ២០០០រៀល ក្នុង១ដង។ ចំណុចនេះ កម្មករនិយោជិតទាំងអស់បានយល់ច្បាស់ និងឯកភាពតាមការបញ្ជាក់ លម្អិតរបស់ភាគីក្រុមហ៊ុន។

២. កម្មករនិយោជិត ស្នើកុំឱ្យកាត់លុយពេលមកស្កែនយឺតលើសម៉ោង។ ចំណុចនេះក្រុមហ៊ុនឯកភាព ផ្តល់ជូនតាមការស្នើសុំរបស់កម្មករនិយោជិត ដូចខាងក្រោមៈ

កម្មករនិយោជិតដែលមកយឺតក្នុង ១៥នាទីចុះក្រោម (បូកចូលគ្នា) ក្នុង១ខែ មិនឱ្យកាត់ លុយត្រឹមចំនួន ៦ដុល្លារ នោះទេ។កម្មករនិយោជិតមកយឺតក្នុងចន្លោះលើសពី ១៥នាទី ដល់ ២៩នាទី (បូកចូលគ្នា) ក្នុង១ខែ ក្រុមហ៊ុនឯកភាពកាត់លុយត្រឹមចំនួន ៦ដុល្លារ។កម្មករនិយោជិតមកយឺតលើសពី ៣០នាទី (បូកចូលគ្នា) ក្នុង១ខែ កម្មករនិយោជិតឯកភាព កាត់លុយត្រឹមទាំងអស់ (ចំនួន ១២ដុល្លារ)។

៣. នៅពេលកម្មករនិយោជិតសុំអនុញ្ញាតច្បាប់ដោយមានជំងឺ ដោយមានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត អនុញ្ញាតឱ្យឈប់សម្រាកព្យាបាលកន្លះថ្ងៃ ស្នើសុំក្រុមហ៊ុនអនុញ្ញាតច្បាប់ ១ថ្ងៃ ដើម្បីមានពេល តាមដានពិនិត្យព្យាបាល។ ចំណុចនេះ ក្រុមហ៊ុននឹងពិនិត្យតាមវេជ្ជបញ្ជាពេទ្យ។

៤. កម្មករនិយោជិត ស្នើសុំឱ្យក្រុមហ៊ុនតម្លើងលុយរង្វាន់។ ចំណុចនេះ ក្រុមហ៊ុននឹងធ្វើនឹងធ្វើតារាង បិតផ្សាយតាមផ្នែកឱ្យកម្មករនិយោជិតមើល។៥. កម្មករនិយោជិត ស្នើសុំឱ្យក្រុមហ៊ុន អនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះ ២ខែ ចេញមុនម៉ោង ១៥នាទី។ ចំណុចនេះ ក្រុមហ៊ុនឯកភាពផ្តល់ជូនដោយផ្អែកសំបុត្រពេទ្យបញ្ជាក់ត្រឹមត្រូវ។

៦. កម្មករនិយោជិត ស្នើសុំធ្វើការថែមម៉ោងទៅតាមគោលការណ៍ស្ម័គ្រចិត្ត។ ចំណុចនេះ ក្រុមហ៊ុន ឯកភាពអនុវត្តទៅតាមច្បាប់ស្តីពីការងារ ដោយមិនមានការបង្ខិតបង្ខំឡើយ។

៧. កម្មករនិយោជិត ស្នើសុំឱ្យជូនដំណឹងជាមុនសម្រាប់ការដោះដូរថ្ងៃធ្វើការចំថ្ងៃបុណ្យ។ ចំណុចនេះ ក្រុមហ៊ុនឯកភាពអនុញ្ញាតឱ្យឈប់សម្រាក ប៉ុន្តែប្រសិនបើបងប្អូនកម្មករនិយោជិតស្ម័គ្រចិត្តធ្វើការ ក្រុមហ៊ុនគុណលុយជូន។

៨. ស្នើសុំកុំឱ្យមានការព្រមានកម្មករដែលយកទឹកថ្នាំបុរាណខ្មែរសម្រាប់ហូបចូលក្នុងរោងចក្រ។ ចំណុចនេះ ក្រុមហ៊ុនឯកភាពអនុញ្ញាតឱ្យយកចូលបាន ប៉ុន្តែមិនត្រូវយកចូលក្នុងខ្សែច្រវ៉ាក់ ផលិតកម្មឡើយ។

៩. ស្នើសុំកែប្រែឥរិយាបទថ្នាក់ដឹកនាំជនជាតិចិន (សាន ឡៅស៊ី)។ ចំណុចនេះ ក្រុមហ៊ុនឯកភាព នឹងធ្វើការណែនាំ។១០. ស្នើសុំទូទឹកក្តៅ-ទឹកត្រជាក់នៅជាន់ខាងលើ។ ចំណុចនេះ ក្រុមហ៊ុនឯកភាពនឹងតម្លើងបន្ថែមជូន កម្មករនិយោជិតឱ្យបានគ្រប់គ្រាន់។

១១. រាល់ការបញ្ឈប់កម្មករ សូមឱ្យក្រុមហ៊ុនបញ្ជាក់ពីហេតុ និងជូនដំណឹងឱ្យកម្មករនិយោជិតបាន ដឹងជាមុន។ ចំណុចនេះ ក្រុមហ៊ុនឯកភាពអនវុត្តតាមសំណូមពររបស់កម្មករនិយោជិត។

១២. កម្មករនិយោជិត ស្នើសុំកាត់លុយប្រចាំថ្ងៃ នៃថ្ងៃធ្វើកូដកម្ម ដោយរក្សាប្រាក់អត្ថប្រយោជន៍ផ្សេងៗ នៅដដែល។ ចំណុចនេះ ភាគីក្រុមហ៊ុនបានឯកភាពផ្តល់ជូន រីឯកម្មករនិយោជិតទាំងអស់បាន ឯកភាពគ្នាចូលធ្វើការងារវិញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ទៅតាមក្រុម តាមវេនរៀងៗខ្លួន។a worker tara a worker tara4 a worker taraa