» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5902 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619142 នាក់

លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​

​ខេត្តពោធិ៍សាត់ ៖ តាម​ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់​កំពង់ដ​(​ចុង​ទឹក​)​ស្ថិតក្នុង​ភូមិ​ទី​៤ ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជា​រៀងរាល់​ល្ងាច ជាពិសេស​នៅពេល​យប់ ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​លៀស​តាម​កាណូត​ធំៗ​យ៉ាង​គគ្រឹកគគ្រេង ដើម្បី​ច្រកចូល​ការុង​លើក​ឡើងលើ​រថយន្ត​ចំណុះ​២​តោន​កន្លះ និង​៥​តោន រួច​យកទៅ​ឡើង​រថយន្ត​ប្រភេទ​វេ​អង​យី​ឌុប​(​ភ្លៅ​៥) ហើយ​បន្ត​ដឹក​ទៅ​ក្រៅប្រទេស​(​វៀតណាម​)​តាម​ច្រក​ក្អម​សំណ ដើម្បី​កែច្នៃ​ធ្វើជា​ចំណី​ត្រី​ឬ​បង្កង​។a leas krokor

​បើតាម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដដែល​នោះ​ឱ្យដឹងទៀតថា សកម្មភាព​ក្រុម​កែច្នៃ​ធ្វើ​ឈ្នាង​អូស​លៀស អូសទាញ​ដោយ​កម្លាំង​ម៉ាស៊ីន រួច​ដឹកជញ្ជូន​បន្តទៅ​ចែកចាយ​នៅ​មាត់​កំពង់ដ​ខាងលើ គឺ​បានធ្វើ​សកម្មភាព​នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​ជាប់​បឹង​ទន្លេសាប​ដូចជា​(​ខេត្តពោធិ៍សាត់ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​។​ល​។​)​ជា​អ្នកទទួលខុសត្រូវ រួច​ដឹកជញ្ជូន​បន្ត​តាម​កាណូត​ធំៗ​ទៅ​ចំណុច​ដូច​បាន​រៀបរាប់​ខាងលើ​(​ភូមិ​ទី​៤ ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​)​។ នេះ​និយាយ​ត្រឹមតែ​ជ្រុង​មួយ​នៃ​បឹង​ទេ​ន្លេ​សាប សម្រាប់តែ​ខេត្តពោធិ៍សាត់​មួយ​ប៉ុណ្ណោះ ។​ក្រុម​ឈ្មួញ​ធំជាងគេ​នៅ​ទីកន្លែង​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ចែ​នី និង​តា​ម៉ុង ។​

​បទល្មើស​នេសាទ​លៀស​នេះ​បើ​យោងតាម​សៀវភៅ​ច្បាប់​ស្ដីពី​ជលផល ពាក់ព័ន្ធ​ឧបករណ៍​ឈ្នាង​អូស​លៀស​ដោយ​កម្លាំង​ម៉ាស៊ីន និង​ដឹកជញ្ជូន​ខាងលើ មាត្រា ៩៨ ជា​ប្រភេទ​បទល្មើស​ថ្នាក់​ទី​១ ត្រូវ​ជាប់ពន្ធនាគារ ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​តែ​មិនមាន​ការអនុវត្តន៍​ច្បាប់​នោះទេ​។ កក្តា​ដែល​ធ្ងន់ធ្ងរ​បំផុត​នោះ ឧបករណ៍​ឈ្នាង​អូស​លៀស​ដោយ​កម្លាំង​ម៉ាស៊ីន​នេះ​គឺ​វា​បំផ្លិចបំផ្លាញ ធនធាន​មច្ឆជាតិ ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី ។ ការទិញ​លក់​ឬ​ដឹកជញ្ជូន​ផលិតផល​ជលផល​ដែល​បានមកពី​ការធ្វើ​នេសាទ​ខុសច្បាប់ គឺ​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា​ទី​១០១ ដែលជា​ប្រភេទ​បទល្មើស​ជលផល​ទី​៣ ត្រូវដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៥​លាន​រៀល វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញចោល ដែលមាន​នៅក្នុង​ប្រការ​ទី​១៥ នៃ​មាត្រា​ទី​១០១ ។​

​លោក យូ វិចិត្រ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ក្រគរ និង​ជា​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ បានឱ្យដឹង ថា កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៤ កន្លងទៅ​ថ្មីៗ​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ក្រគរ ដែលមាន​លោក លីវ សេង​ហ៊ីម អភិបាលស្រុក​ក្រគរ បាន​ដឹកនាំ​កិច្ចប្រជុំ ពិភាក្សា ដោះស្រាយ​និង​សម្របសម្រួល លើ​បញ្ហា​នៃ​ការនេសាទ​ដោយ​ឧបករណ៍​ឈ្នាង​អូស​លៀស​ដោយ​កម្លាំង​ម៉ាស៊ីន និង​ការដឹកជញ្ជូន​លៀស​ដែលមាន​សមាសភាព​ចូលរួម លោក អភិបាលរង​ស្រុក​ក្រគរ លោក​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ និង​អាជ្ញាធរ​ឃុំ​កំពង់ហ្លួង ។

​តាម​របាយការណ៍​គេ​ថា​ប្រជុំ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដាក់ពាក្យ​ស្នើសុំរ​កលៀស និង​បាន​កំណត់ឱ្យ​ត្រឹម​ចំនួន​០៦​ការុង ក្នុង​១​គ្រួសារ​។ បញ្ជាក់​៖ ក្នុង​១​ការុង​ស្មើ​ទម្ងន់​ចំនួន​៨០​គីឡូក្រាម ។ ចំពោះ​ទីតាំង​អូស​លៀស អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​កំណត់​ទីកន្លែង​ឱ្យបាន​ច្បាស់លាស់ ។ ចំពោះ​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​កែច្នៃ​(​ឈ្នាង​អូស​លៀស​)​ដោយ​ប្រើប្រាស់​កម្លាំង​ម៉ាស៊ីន មន្ត្រី​ជំនាញ​ជលផល​ត្រូវសុំ​គោលការណ៍​ទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​សម្រេចការ​អនុញ្ញាត​ក្នុង​ការកំណត់​កម្លាំង​ម៉ាស៊ីន ។

ចំពោះ​វិធានការ​៖ ហាមឃាត់​ដាច់ខាត​លើ​ការដឹកជញ្ជូន​លៀស​ចំណី​សត្វ​នាំ​ចេញទៅ​ក្រៅប្រទេស ?​។​ចាំមើល​មាន​ប្រសិទ្ធិភាព​ដែរ​ឬ​អត់​?​។​ព្រោះ​បញ្ហា​បំផ្លិចបំផ្លាញ​ពូជ​មច្ឆជាតិ​យ៉ាង​មហន្ដរាយ​នេះ គេ​សង្កេតឃើញ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ចុះ​ធ្វើ​ការអប់រំ​អំពី​សកម្មភាព​រហូត​ឈានដល់​ធ្វើការ​ពិន័យ​ជា​អន្តរកាល​ផងដែរ ប៉ុន្តែ​ដូចជា​ពុំមាន​ប្រសិទ្ធភាព​ទាល់តែសោះ​។ ការពិន័យ​អន្តរកាល​ដដែលៗ​មិន​អនុវត្ត​ច្បាប់​បែបនេះ​ស្មើនឹង​ធ្វើការ​ពិន័យ​យកតែ​លុយ​ឬ​យ៉ាងណា​? ព្រោះ​ដោយសារតែ​គេ​ឃើញ​ក្រុម​ឈ្មួញ​នៅតែ​ធ្វើ​សកម្មភាព​បានជា​រៀងរាល់ថ្ងៃ​ដដែល ។​a leas krokor1 a leas krokor2 
​