» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2269 នាក់

ម្សិលមិញ 6359 នាក់

សរុប 14088902 នាក់

បទល្មើស​គេច​និង​បន្លំ​ពន្ធ​ក្រោម​ភ្នែក លោក​ទុំ​ណូំ​មេ​គយ​ខេត្ត​ព្រះ​ស៊ី​ហ​នុ​

 

​ខេត្ត​ព្រះសីហនុ ៖​គេ​នៅ​ចាំបាន​ថា​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧​កន្លងទៅនេះ​កម្លាំង​គយ​ចល័ត​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ទំនិញ​នាំចូល​ជា​ទូរស័ព្ទ​ម៉ាក​អាយ​ផូ​ន​(iPhone)​ដែល​ឈ្មួញ​បំណង​គេច​មិន​បង់ពន្ធ​ចំនួន​១៣​កេស ដឹក​ចូល​ពី​ប្រទេស​ថៃ​នៅ​ចំណុច​ក្នុង​ផែ​គមនាគមន៍​ហៅ​ផែ​ឡើង​ទំនិញ​ទំនប់រលក​ស្ថិត​ក្នុងភូមិ​៣​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​នៅ ។custom tum no 1

ការបង្ក្រាប​ទំនិញ​ទូរ​សព្ទ​លោត​ឆ​ត្រ័​នេះ​គឺ​កើតឡើង​តែ​១១​ថ្ងៃ​ក្រោយពី​លោក​ទុំ ណូ អតីត​ប្រធាន សាខាគយ​ខេត្ត​ប៉ៃលិន​ដែល​ធ្លាប់​សាង​កំហុស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​ធ្វើ​ឲ្យ​បាត់​ចំណូល​ពន្ធ​កាល​នៅ​ប៉ៃលិន​ត្រូវបាន​លោក នួន ច័ន្ទ​រិ​ទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន គយ​និង​រដ្ឋាករ កម្ពុជា តំណាង​ឲ្យ លោក គុណ ញឹម​ប្រកាស​ឲ្យ ចូលកាន់​តំណែង​ជា​មេ​គយ​ខេត្ត​ព្រះសីហនុ​។​

នៅក្នុង​តួនាទី​ជា​មេ​សាខា​ខេត្ត​ព្រះសីហនុ​ដែលមាន​សេចក្តីរាយការណ៍​លោក​ទុំ​ណូ​ចាយ​សេវា​យ៉ាងច្រើន​ដើម្បី​ទទួលបាន​នោះ​ក្រៅពី​ពិនិត្យមើល​ចំណូល​ពន្ធ​ក្នុង​ខេត្ត​ត្រូវ​លោក​ទុំ​ណូ​ត្រូវ​មើល​ការខុសត្រូវ​គយ​គយ​កំពង់ផែ​ទំនប់រលក​ស្ទឹងហាវ​និង​គយ​កំពង់ផែ​កែវផុស​និង​ក្រុម​គយ​ច​ល​ត័​ដែល​គេ​ដឹងថា​ជា​កន្លែង​ឈ្មួញ​គ្រាក់ៗ​នាំចេញ​និង​ចូល​ទំនិញគេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​។​ចឹ​ង​អ្វីៗ​បើ​គ្មាន​ការឯកភាព​ពី​លោក​ទុំ​ណូ​ទេ​មិន​អាចធ្វើ​បានឡើយ​។​a custom tomnup1 

លោក ណុប សំអាន ប្រធាន​កា​រិ​យា​គយ និង​រដ្ឋាករ ទំ​ប​នប់​រលក ត្រូវបាន​គេ​រាយការណ៍​ថា​ធ្វើការ​របៀប​កន្ទេល​ធំ​បន្លំ​ដេក ឬ​ជាម​ន្ត្រី​គ្រាប់​ល្ពៅ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មិន​ចូលចិត្ត មិន​ទទួលយកបាន​..​។​

​មន្ត្រី​គយ​តូចតាច​បាន​ឲ្យ​ដឹងថា លោក ណុប សំអាន បាន​ឲ្យ​មន្ត្រី​របស់គាត់​យកលុយ​ពី​ឈ្មួញ​ជាច្រើន​ដំណាក់កាល ស្របពេល​រាល់​ទំនិញ​ដឹក​តាម​ទូក​ចូលមក​កំពង់ផែ​ទំនប់រលក ភាគច្រើន​គេចពន្ធ ។​កូនចៅ​លោក​ណុប​អាន​បាន​ប្រើ​វិធី​រកលុយ​ដោយ​ការ​គាប​ឈ្មួញ ទី​១-​យកលុយ​ពី​ម្ចាស់​ទំនិញ​នៅលើ​ទូក​ដែល​ដឹក​ពី​ប្រទេស​ថៃ ២-​យកលុយ​ពី​ម្ចាស់​ទទួល​ចាំ​ទិញ​ទំនិញ​លើក​ពី​ទូក ៣-​យកលុយ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ខាងលើ​ឲ្យ​បង់​ជា​ក្បាល​រថយន្ត ក្នុង មួយ​រថយន្ត​ពី​៣០០​ដល់​៥០០​ដុល្លារ និង​ដល់​១​ឡាន​៦០០​ដុល្លារ​ក៏មាន ។ លើកលែងតែ​ខាង​រថយន្ត​ដឹក​ស្ករស​ដែល​យក​តម្លៃ​ទាប ខណៈ​ឈ្មួញ​បង់ ពន្ធ​គ្រប់​ចំនួន គឺ​យក​១​ឡាន​៣០​ដុល្លារ ។​នេះ​បើតាម​អាជីវករ​ម្ចាស់​ទំ​នី​ញ​និយាយ​។​

​គយ​ច​ល​ត័​នៅ​ទីនោះ​ក៏​មិន​ណ​យ​ដែរ​។​ក្រៅពី​ឲ្យ​ឈ្មួញ​បង់ប្រាក់​ក្នុង​មួយ​រថយន្ត​១៥០​ដុល្លារ សម្រាប់ កញ្ចប់​រួម​គយ​ចល័ត និង​១០០​ដុល្លារ​បន្ថែមទៀត​សម្រាប់​បុគ្គល​លោក កែវ អង្កាម​មន្ត្រី​គយ​ច​ល​ត័​នៅ​គោះ​ផ្សេងទៀត​។​ឧ​ទ្ទា​ហ៍​ដូចជា​ទំនិញ​ស្ករស​ជាដើម​…​ទោះជា មាន​ពន្ធ​នាំចូល​ក៏ដោយ ក៏​លោក កែវ អង្កាម បង្ខំ​បញ្ជា ជំរិត តម្រូវ​ឲ្យ​បង់ពន្ធ ក្នុង​មួយ​រថយន្ត​ចំនួន​៣០​ដុល្លារ សម្រាប់​កញ្ចប់​រួម​គយ​ចល័ត និង​២០​ដុល្លារ​បន្ថែមទៀត សម្រាប់​បុគ្គល​ខ្លួន​គាត់ ហើយក៏​ចាត់ទុកថា​ប្រាក់​ទាំងនេះ ត្រូវ​ចាត់ចែង​ឲ្យ​លោក​បណ្ឌិត គុណ ញឹម និង ភរិយា ដែរ​?​។​

ឈ្មួញ​ធំៗ​ទាំងនោះ​មានដូចជា​៖ ១-​ឈ្មោះ គា ធី ។​២-​យា វី ។​៣-​ចែ រ៉ា​។ ៤-​ណុប ។​៥-​កូ ៦-​សុខុម ៧-​ហួត និង មាន​ឈ្មួញ​ផ្សេងទៀត​ដែល​ស្គាល់​មិន​អស់ ។ ឈ្មួញ​ទាំងអស់​សុទ្ធតែ​មាន​រថ​យន្ត​ប្រភេទ​យី​ឌុប​ដឹកជញ្ជូន​ទំនិញ ក្នុង​មួយក្រុម​ហ៊ុនៗ យ៉ាងតិច​មួយ​យប់​មាន​២​ទៅ​៥​រថយន្ត ឬ​២០-៣០​គ្រឿង ក្នុង​ឈ្មួញ​នីមួយៗ ។ ដូច្នេះ​ទំហំ់​នៃ​ចំណូល​កើតឡើង ដោយ​អំពើពុករលួយ ក្រោម​ការគ្រប់គ្រង​ពី​លោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក និង លោក កែវ អង្កាម ក្រុម​គយ​ចល័ត​ទទួលបាន​កញ្ចប់​ថវិកា​ខ្មៅ ក្នុង​មួយខែ​រាប់ម៉ឺន រាប់សែន​ដុល្លារ​។​custom nop an 

​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​ក្រុងព្រះសីហនុ​ដែរ​នោះបាន​បង្ហើប​ឲ្យ​ដឹងថា គេ​សង្កេតឃើញ ទំនិញគេចពន្ធ​របស់​ឈ្មួញ​ធំៗ នៅតែ​បន្ត​ហូរ​ចូល យ៉ាង​គគ្រឹកគគ្រេង​ដូច​មុន​ដដែល ទោះបីជា​ប្រមុខ​រដ្ឋាភិបាល​សប្បាយចិត្ត​និង​កំណើន​ចំណូល​ពន្ធ​ក៏ដោយ​។​។

ក្រៅពី​សេចក្តីរាយការណ៍​អំពីរ​កម្ម​ភាព​ឃុ​ប​ឃឹ​ត​រវាង​គយ​គយ​កំពង់ផែ​ទំនប់រលក​គយ​ច្រក​កំពង់ផែ​កែវផុស​ក្រោម​ការគ្រប់គ្រង​បញ្ជារ​របស់លោក ហេង ស៊ុ​ង​ហៃ​ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ​។​ប្រភពពី​សម​ត្ត​កិច្ច​ផ្សេង​នៅ​កំពង់ផែ​កែវផុស​របស់​ឧកញ៉ា​ម៉ុង បាន​បង្ហើប​ថា ក្រោម​ការដឹកនាំ របស់លោក ហេង ស៊ុ​ង​ហៃ ប្រធានការិយាល័យ​គយ នឹង​រដ្ឋាករ ច្រក​កំពង់ ផែ​កែវផុស របស់លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ថ្មីៗ​នេះ គេ​សង្កេតឃើញ ភាពមិនប្រក្រតី​ជាច្រើន បាន​នឹង​កំពុង​កើតមាន នៅ​កំពង់ផែ​នេះ​។ លោក ហេង ស៊ុ​ង​ហៃ កំពុងតែ​ជិះសេះ ប្រលែង​ដៃ ក្នុងការ​ប្រមូល​ព័ន្ធ​គយ នឹងមាន​ការបើក​ដៃ ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ប្រព្រឹត្ត​អំពើពុករលួយ ឃុបឃិត​ជាមួយ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ នឹង​ទំនិញ​ខុសច្បាប់ ពី​ប្រទេស​ថៃ​ជាច្រើន ដោយ​ពុំមាន​ការត្រួតពិនិត្យ ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​? ។​

​បើតាម​ប្រភព​ខាងលើ បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​ទំនិញ​នាំចូល ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​កំពង់ផែ ម៉ុង ឬ​ទ្ធី កែវផុស គេ​ពុំ​សូវ​ដែល​ឃើញ លោក សេង ស៊ុ​ង​ហៃ ប្រធានការិយាល័យ​គយ នឹង​រដ្ឋាករ ផែ​កែវផុស ដឹកនាំ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ចុះ​ត្រួតពិនិត្យ ទំនិញ ទៅតាម​ជំនាញ​គយ​សោះ គឺ​មេ​គយ​រូបនេះ អង្គុយចាំតែ​ស៊ី​ញ៉េ រាល់​ឯកសារ​ទាក់ទង ការនាំ​ទំនិញ​ចូល តែប៉ុណ្ណោះ​? មានន័យថា​ចាំ​រាប់​ក្បាល​ឡាន​តែប៉ុណ្ណោះ​។​នេះ​បើតាម​ប្រជាពលរដ្ឋ រស់នៅ​ក្បែ​លៗ ច្រក​កែវផុស​បាន​និយាយ​។ a cust keo 

​គួររំលឹកថា ក្នុងអំឡុង​ពេលដែល លោក ទុំ ណូ កាន់តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន ក្រុម​ឈ្មួញ មានឱកាស​ពេញលេញ​ក្នុងការ ដឹកជញ្ជូន ទំនិញគេចពន្ធ ឆ្លងកាត់​ខេត្ត​ប៉ៃលិន ដោយ​រលូន​។ លោក ទុំ ណូ ក្នុងនាម​ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ស្និទ្ធ​ក្រោម​ឱវាទ ប្រមូល​លុយ​ពី​ឈ្មួញ ដោយ​មិន​ខ្វល់ ពី​ការកែទម្រង់ អ្វី​នោះឡើយ​។ ដោយសារតែ​ភ្លើង​ខៀវ​របស់ លោក ទុំ ណូ ទំនិញ​នាំចូល​ត្រូវ​បង់ពន្ធ​ខ្ពស់ បង់ពន្ធ​ជា​ប្រភេទ​ទំនិញ​ចម្រុះ និង​គ្រឿងបន្លាស់ ហើយ​បង់​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ដែល​នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ រាប់សិប​ម៉ឺន​ដុល្លារ ក្នុង​មួយខែៗ តែ​ប្រាក់​ទាំង​នោះបាន​ធ្លាក់ចូល ដៃ​មនុស្ស​ដែល​លោក​ទុំ​ណូ​ចាត់តាំង ។​

​ដោយឡែក​សម្រាប់​បុគ្គល​ទុំ​ណូ​នេះ​គេ​សង្ស័យ​នឹង​ឆ្ងល់​ផង​ដែលថា​៖​ឈ្មោះ ទំ ណូ ប្រហែលជា​ឈ្មោះ​គយ​ណាមួយ កាល​​ពីមុន ហើយ​ត្រូវបាន​លោក ទំ ណូ បច្ចុប្បន្ន​ទិញ​ឈ្មោះ​នេះ​មក​។ ពីព្រោះ បងប្អូន​លោក ទំ ណូ​មាន ៣​នាក់​គឺជា​មន្ត្រី​គយ​ទាំងអស់ តែមាន​ត្រកូល​ខុសគ្នា​ទាំងអស់​។ ទី​១.​ឈ្មោះ យឹម ណាវី ជា​មន្ត្រី​គយ នៅ​ច្រក​គីឡូ​១៣ ស្រុក​សំពៅ​លូន ទី​២.​លោក ទំ ណូ ប្រ​ធា​សាខាគយ​នឹង​រដ្ឋាករ ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន ទី​៣.​ឈ្មោះ លឹម សម្បត្តិ ។​គេហទំព័រមាតុភូមិរងចាំទទួលការបកស្រាយចំពោះពតិមាននេះ!!a custom nop1 custom tomnup custom tomnup1