» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4962 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695133 នាក់

អាជីវករ​ផ្សារ​ល្វារ​បានធ្វើ​ការតវ៉ា​រឿង​អាជ្ញាធរ​ឃុំ​ប្រើប្រាស់​កម្លាំង​នគរបាល​ប៉ុស្តិ៍​រុះរើ​តូប​និង​រៀន​លក់​បន្លែ​ត្រី​សាច់​ទាំង​កណ្តាលយប់​!


​បាត់ដំបង​៖​នៅ​ព្រឹក​ថ្ងៃទី​០៣​ខែធ្នូ​ឆ្នាំ​២០១៨​អាជីវករ​ផ្សារ​ល្វារ​បានធ្វើ​ការតវ៉ា​ចំពោះ​អាជ្ញាធរ​ឃុំ​ដែល​បាន​ប្រើប្រាស់​កម្លាំង​នគរបាល​ប៉ុស្តិ៍​រុះរើ​តូប​និង​រៀន​លក់​បន្លែ​ត្រី​សាច់​របស់​ពួកគាត់​ទាំង​កណ្តាលយប់ នៅ​ផ្សារ​ល្វារ​ភូមិ​.​ឃុំ​ល្វារ​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។​a market pay2 

​អាជីវករ​បាន​ប្រាប់ថា​៖​ផ្សារ​ល្វារ​នេះ​គឺ​អាជីវករ​លក់ដូរ​តាំងពី​ឆ្នាំ​១៩៨៨​ដែល​ទិញ​ពី​អាជ្ញាធរ​ធ្វើ​តូប​លក់​ដោយ​ខ្លួន​ឯក​ក្នុង​តូប​១​តំលៃ​៥,០០០​ទៅ​៦,០០០​បាត​គឺ​សម័យ​នោះ​ថ្លៃ​ស្ទើ​តែ​រកលុយ​ទិញ​មិនបាន​។​កាលនោះ​មាន​តូប​លក់ដូរ​ប្រមាណ​ជាង​១០០​តូប​ទាំង​តូប​បន្លែ​ត្រី​សាច់​។​លុះដល់​ពេលនេះ​អាជីវករ​ចូលមក​លក់ដូរ​ប្រមាណ​ជិត​២០០​តូប​មាន​តូប​លក់​មាស​ដូរ​លុយ និង​លក់​ខោអាវ​ប្រមាណ​ជិត​១០០​តូប​និង​រៀន​លក់​បន្លែ​ត្រី​សាច់​ប្រមាណ​ជាង​១០០​តូប​។​

​អាជីវករ​បានបញ្ជាក់​ថា​៖​នៅ​អំឡុង​ខែវិច្ឆិការ​ឆ្នាំ​២០១៨​នេះ​ស្រាប់​តែមាន​សេចក្តីជូនដំណឹង​ស្តីពី​ការរុះរើ​តូប​ដែលមាន​ទីតាំង​នៅក្នុង​បរិវេណ​ផ្សារ​ល្វារ​របស់​រដ្ឋបាល​ឃុំ​ល្វារ​បានចេញ​លិខិត​នៅ​ថ្ងៃទី​២៦​ខែវិច្ឆិការ​ឆ្នាំ​២០១៨​សុំអោយ​អាជីវ​លក់ដូរ​ក្នុង​ផ្សារ​ល្វារ​រុះរើ​តូប​ចេញទៅ​លក់​ទីតាំង​បណ្តុះ​អាសន្ន​ដោយ​ទុកពេល​រយៈពេល​១០​ថ្ងៃ​ឲ្យ​រុះរើ​អោយអស់​។​អាជ្ញាធរ​បាន​យក​ទីតាំង​ផ្សារ​នេះ​កសាង​ផ្សារ​ល្វា​ថ្មី​លើ​ផ្ទៃដី​ទទឹង​២៥,៥​ម៉ែត្រ​បណ្តោយ​៧៨,២​ម៉ែត្រ​អោយទៅ​ឈ្មោះ ឈិន សេង​ជឿន ជា​អ្នកម៉ៅការ​សាងសង់​ផ្សារ​ល្វា​ថ្មី​។​

​អាជីវករ​បានបញ្ជាក់​ថា​៖​ពួកគាត់​មិនបាន​រារាំង​ការអភិវឌ្ឍន៍​គម្រោង​ក​សាង​ផ្សារ​ល្វារ​ថ្មី​នោះទេ​តែ​សំខាន់​អាជ្ញាធរ​ត្រូវ​ជូនដំណឹង​អោយដឹង​មុន​យ៉ាង​តិចជាង​១​ខែ​ដែរ​ដើម្បី​រក​កន្លែង​លក់ដូរ​បណ្តុះ​អាសន្ន​ហើយ​ត្រូវ​ជជែក​តំលៃ​តូប​អោយបាន​ច្បាស់លាស់​សិន​ទើ​រៀប​ប​ចំ​អោយ​រុះរើ​។​ផ្ទុយទៅវិញ​ស្រាប់តែ​អាជ្ញាធរ​ឃុំ​អោយកម្លាំង​នគរបាល​ប៉ុស្តិ៍​ល្វា​លួច​មក​ដឹក​រៀន​លក់​បន្លែ​ត្រី​សាច់​ទាំង​កណ្តាលយប់​ដូច​ចោរ​ទៅវិញ​។​

ទាក់ទង​រឿងនេះ​​លោក វិ​ន ហួត អភិបាលស្រុក​ប​វេ​ល​បាន​បញ្ជាក់ថា​៖​ជាការ​ពិត​ផ្សារ​ល្វា​ត្រូវ​បង្កើតឡើង​ជាង​២០​ឆ្នាំ​មកហើយ​ដោយមាន​ភាពអណាធិបតេយ្យ​និង​គ្មាន​សណ្តាប់ធ្នាប់​ប៉ះពាល់​បរិស្ថាន​ទើប​ស្រុក​អោយ​ឃុំ​សិក្សា​តើ​អាចមាន​អ្នកវិនិយោគ​កសាង​ផ្សារ​ល្វារ​ជាថ្មី​ដើម្បី​អោយមាន​បរិស្ថាន​ល្អ​និង​ផាសុខភាព​។​

​លោក​បាន​បញ្ជាក់ថា​៖​នៅពេលដែល​រក​ដៃគូ​វិនិយោគ​គម្រោង​កសាង​ផ្សារ​ល្វារ​ថ្មី​ដោយ​ជូនដំណឹង​ដល់​អាជីវករ​បាន​ជ្រាប​អោយ​រុះរើ​តូប​ចេញ​ដោយ​ខ្លួនឯង​ហើយ​កសាង​ផ្សារ​ជាថ្មី​ដោយ​រៀបចំ​ផ្សារ​អោយមាន​ស្តង់ដារ​មាន​ប្រព័ន្ធ​លូ ប្រព័ន្ធ​ទឹក ប្រពន្ធ​ភ្លើង និង​តូប​ផ្សារ​លក់ដូរ​ដល់​អាជីវករ​និង​ប្រជាពលរដ្ឋ​ទិញ​ទំនិញ​ក្នុង​ផ្សារ​។​a market pay a market pay1 

​លោក វិ​ន ហួត បាន​បញ្ជាក់ថា​៖​ក្រោយពេល​ជូនដំណឹង​ដល់​អាជីវករ​អោយ​រុះរើ​តូប​គឺ​ពិតជា​មានការ​តវ៉ា​ពី​អាជីវករ​តែ​អាជ្ញាធរ​ស្រុក​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​ចុះ​ប្រជុំ​ជាមួយ​អាជីវករ​រឿង​តំលៃ​តូប​លក់​អោយបាន​សមរ​ម្ម​ដែល​អាច​អាជីវករ​ទទួលយកបាន​លក់​សម្រាប់​ជី​វិភាព​គ្រួសារ​និង​រក​ថវិការ​ចំណូល​រដ្ឋ​៕ ដោយ ឈិន តុង​ហុន​
​