» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8169 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698340 នាក់

មុន​បោះឆ្នោត​ដើរ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ហ្វូ​តូ​អត្តសញ្ញាណប័ណ្ណ​ហើយ​ផ្តិតមេដៃ​និង​បង់លុយ ដើម្បី​យកទៅ​ឲ្យ​ក្រុមនិស្សិត​ចុះមក​វាស់ដី​ធ្វើ​ប្លង់​ឲ្យ តែ​ចុងក្រោយ​ទឹកភ្នែក​!?

​ខេត្តក្រចេះ​៖​ប្រជាពលរដ្ឋ​ប្រមាណ​១១៣​គ្រួសារ រស់នៅ​ភូមិ​ព្រះ​គន្លង​.​ភូមិ​ព្រែក​កូវ​.​ភូមិ​បុស​លាវ​.​ភូមិ​ព្រែ​កតា​ថឹ​ង​.​ភូមិ​ពោធិ​និង​ភូមិ​តា​លូ​ស​ស្ថិតក្នុង​ឃុំ​បុស​លាវ ស្រុក ចិត្រ​បុរី ខេត្តក្រចេះ បានធ្វើ​លិខិត​ពឹងពាក់​មក​បងប្អូន​អ្នក​សារពត៌មាន​ប្រចាំ​នៅ​ខេត្តក្រចេះ​ក៍​ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​ចុះមក​យក​ពត៌មាន​និង​ជួយ​ផ្សព្វផ្សាយ​ពត៌មាន​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរខេត្ត​ក្រចេះ​ដែល​បានចេញ​លិខិត​លេខ​៣០៦/២៣ សជណ​ចុះ​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០២៣​ដែលមាន​ខ្លឹមសារ​ថា​៖a boss lao 

រដ្ឋបាល​ខេត្តក្រចេះ​សូម​ជូនដំណឹង​ដល់​សាធារណៈជន មន្ទីរ អង្គភាព អាជ្ញាធរ​ស្រុក​ចិត្រ​បុរី​និង​ឃុំ​បុស​លាវ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ទន្ទ្រាន​កាន់កាប់​និង​ដាំ​ដុះ​នៅលើ​ទីតាំង​ដី​ទួល​សុវត្ថិភាព​ទួល​តា​ឃីម​(​ទួល​ថ្មដា​.​ទួល​ជំរំ​គោ​.​និង​ទួល​ទ្រ​ងើ​ទា​)​ក្នុង​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ជ្រាបថា​៖ ដី​ទួល​សុវត្ថិភាព​ទួល​តា​ឃី​ន​គឺជា​ដី​របស់​រដ្ឋ​ដែល​រក្សារ​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បុស​លាវ​ប្រើប្រាស់​ជា​សាធារណៈ​ក្នុងពេល​មាន​ទឹកជំនន់​ដើម្បី​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​។ ជម្លៀស​សត្វពាហនៈ គោក្របី​និង​សម្ភា​រះ​ផ្សេងៗ ដោយ​មិន​អនុ​ញា​ត្តិ​ឲ្យ​មានការ​កាន់កាប់​ជាក​ម្មសុ​ិ​ទ្ធិ​បានឡើយ​។​

-​ករណី​បងប្អូន​ប្រជាពលរដ្ឋ​បាន​កាន់កាប់​អាស្រ័យ​ផល​យូ​ឆ្នាំ​រស់នៅ​ជា​អចិន្ត្រៃយ៍​និង​កាន់កាប់​អាស្រ័យ​ផល​តាម​បណ្តោយ​ផ្លូវ​ក្នុងភូមិ​ព្រែក​កូវ ចាប់ពី​ចំណីផ្លូវ​ទៅក្រោយ​50​ម៉ែត្រ​និង​មានការ​បញ្ជាក់​ច្បាស់លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​រដ្ឋបាល​ខេត្ត​ឲ្យ​បន្ត​ការ​អាស្រ័យ​ផល​និង​រស់នៅ​ជា​បណ្តោះអាសន្ន​។​ដូច្នេះ​ដើម្បី​ការពារ​គ្រប់គ្រង​និង​ថែរក្សា​ដី​ទួល​សុវត្ថិភាព​សម្រាប់​ជា​ប្រយោជន៍​បងប្អូន​ប្រជាពល់រដ្ឋ​និង​សមូហភាព​រដ្ឋបាលខេត្ត​ក្រចេះ​សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​។​

-​បង​ប្អូ​ប្រជាពលរដ្ឋ​ដែល​កំពុង​ទន្ទ្រាន​កាន់កាប់​និង​រស់​នៅលើ​ទួល​សុវត្ថិភាព​ទួល​តា​ឃី​ន​ត្រូវ​បញ្ឈប់​ការចូល​ទន្ទ្រាន​កាន់កាប់ ដាំ​ដុះ​បន្ថែម​និង​រុះរើ​ខ្ទម​របង ពូជ​ដំណាំ​និង​សម្ភា​រះ​ផ្សេងៗ​រួច​ចាក​ចេញពី​ទីតាំង​ដី​ទួល​សុវត្ថិ​ភា​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​30​ខែកញ្ញា​ឆ្នាំ​2023​ជា​កំហិត​។​ផុត​កាលបរិច្ឆេត​នេះ​ក្រុមការងារ​ខេត្ត​នឹងដាក់​គ្រឿងចក្រ​ចូល​សម្អាត​និង​កាយ​ក្រវាត់​ព្រុំដី​ទួល​សុវត្ថិភាព​ខាងលើ​។​_​ករណី​មិន​សហការ​និង​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​គ​ណះ​កម្ម​ការគ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​និង​អនុវត្តតាម​នីតិវិធី​ច្បាប់​ដោយ​គ្មាន​លក្ខខណ្ឌ​។​

​ករណីនេះ​បើតាម​ការរៀប​រាប់រប​ស់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​100​គ្រួសារ​បាន​ឲ្យ​ដឹងថា​៖ ដី​នេះ​(​ដី​ទួល​សុវត្ថិភាព​ទួល​តា​ឃី​ន​)​ពួកគាត់​បាន​ចូលមក​កាន់កាប់​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​មកហើយ ។​មាន​អ្នកខ្លះ​តាំងពី​ឆ្នាំ​1979​អ្នកខ្លះ​តាំងពី​ឆ្នាំ​1993​និង​ឆ្នាំ​2000​មក​ម្លេះ​។​ដោយ​គ្រួសារ​នីមួយៗ​កាន់កាប់​ច្រើន​ឬ​តិច​ទៅតាម​កម្លាំង​សមាជិកគ្រួសារ​។ អ្នក​ខ្លះទៅ​សមាជិក​តិច​កាប់​គាស់​បាន​តិច​កន្លះ​ហិកតា​ទៅ​70​អារ​អី​ទៅ​អ្នកខ្លះ​សមាជិក​ច្រើន​កាប់​គាស់​បាន​3​ហិកតា​អី​អញ្ចឹង​ទៅ​។​

​ប្រជាពលរដ្ឋ​ដដែល​បន្តថា នៅ​ឆ្នាំ​2000​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​មក​ចែក​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ សម្តេច​លោក​បាន​មានប្រសាសន៍ថា បើ​បងប្អូន​ប្រជាពលរដ្ឋ​អាច​រស់​នៅលើ​ទីតាំង​ដី​នេះ​បាន អាជ្ញាធរខេត្ត​ត្រូវ​រៀបចំ​ចាត់ចែង​វាស់វែង​ឲ្យ​ពួកគាត់​រស់នៅ​ឲ្យ​បាន​ស្របច្បាប់​ទៅ​។​ផ្ទុយ​មកវិញ​អាជ្ញាធរខេត្ត​ក្រចេះ​បែរជា​បោក​បញ្ឆោត​ឲ្យ​ពួក​ខ្ញុំ​រស់នៅ​កាប់​គាស់​កាយ​ដី​អាស្រ័យ​ផល​លើដី​នេះ​រាប់សិប​ឆ្នាំ​ដោយ​មិន​ចេញ​ប័ណ្ណ​កម្ម​សុ​ិ​ទ្ធិ​ឲ្យ​ពួកយើងខ្ញុំ​ហើយ ថែមទាំង​ឲ្យ​មេភូមិ​មក​ឆរ​បោក​យកលុយ​ពួក​ខ្ញុំ​អស់​ជាច្រើន​គ្រួសារ​ទៀត​។​

​ជាក់ស្តែង​កាលពី​ពេលមុន​ឃោសនាបោះឆ្នោត​ឆ្នាំ​2023​កន្លងទៅ​ថ្មីៗ​នេះ លោក ពុំ ធី​ប្រធានភូមិ​ព្រែក​តាអាំ​បាន​ឲ្យ​ប្រជាពលរដ្ឋ​ហ្វូ​តូ​អត្តសញ្ញាណប័ណ្ណ​រួចហើយ​ឲ្យ​ផ្តិតមេដៃ​លើ​អត្តសញ្ញាណប័ណ្ណ​ហ្វូ​តូ​នោះ រួច​ប្រគល់​ឲ្យ​លោក ពុំ ធី ហើយ​លោក​ពុំ ធី ក៏បាន​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​ក្នុង​មួយ​គ្រួសារ​ចាប់ពី​350000​រៀល​ទៅ​600000​រៀល​តាម​អ្នកកាន់កាប់​ដី​ច្រើន​ដី​តិច​ថា​ដើម្បី​យកទៅ​ឲ្យ​ក្រុមនិស្សិត​ចុះមក​វាស់វែង​ធ្វើ​ប្លង់ដី​ឲ្យ​។​ប៉ុន្តែ​ផ្ទុយទៅវិញ​ក្រោយ​បោះឆ្នោត​រួច បែរជា​អាជ្ញាធរ​ខេត្តក្រចេះ​ចេញ​លិខិត​យក​ដី​និង​បណ្តេញ​ពួកយើងខ្ញុំ​ឲ្យ​ចាក​ចេញពី​លំនៅដ្ឋាន ផ្ទះសម្បែង​របស់ខ្លួន​យ៉ាង​តក់ក្រហល់​បែបនេះ​ទៅវិញ​?​។​

ដូច្នេះហើយ​ទើប​ពួក​ខ្ញុំ​សំណូមពរ​ដល់​បងប្អូន​អ្នក​សារពត៌មាន​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ពត៌មាន​នេះ​ដើម្បី​ឲ្យ​បានដឹង​ដល់​សម្តេច​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​ដើម្បី​ឲ្យ​គាត់​ជួយ​រក​យុត្តិធម៌​ដល់​ពួក​ខ្ញុំ​ផង​។​​ដោយឡែក​លោក​ពុំ ធី មេភូមិ​ព្រែក​តាអាំ​អ្នក​សារពត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​គាត់​បានទេ​ដោយ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​?​។​សង្ឃឹមថានឹង​មានការ​បកស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​ជាមិនខាន​៕a boss lao1 a boss lao2 a boss lao3 a boss lao4 a boss lao5 a boss lao6 a boss lao7 a boss lao8 

​