» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4206 នាក់

ម្សិលមិញ 6785 នាក់

សរុប 19427649 នាក់

មហាជន​រិះគន់​ការលួចបើក​កិច្ចប្រជំ​របស់​ ​រដ្ឋបាល​ស្រុក​កំពង់លែង ជាមួយ​ក្រុម​ត្រាក់ទ័រ​សុំ​ធ្វើ​អាជីវកម្ម​មិន​ឲ្យ​ប្រជាជន​និង​បណ្ដាញ​ផ្សព្វផ្សាយ​ដឹង​


(​កំពង់ឆ្នាំង​)៖ កាលពី​រសៀល​ថ្ងៃ​ចន្ទ ៣​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាស្រុក​កំពង់លែង មាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ត្រួតពិនិត្យ ពិភាក្សា​លើ​ជុំវិញ​បញ្ហា​ក្រុម​ត្រាក់ទ័រ​សុំច្បាប់​ធ្វើការ​ឈូសឆាយ ពង្រាប ដីស្រែប្រាំង ក្រោម​អធិបតីភាព លោក អៀង វុ​ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង លោក សំ ចាន់ថន អភិបាលស្រុក​កំពង់លែង លោកនាយ​ខណ្ឌ​ជលផល តំណាង​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត​។a land laeng

កិច្ចប្រជុំ​ឮថា​មានការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​និង លោក លោកស្រី​ជា​ម្ចាស់​ត្រា​ត់​ទ័​រ មេការ​អាត្រា​ក់ តំណាង​សហគមន៍​ក្នុងស្រុក ចូលរួម​សរុប ៨៣ នាក់ ក្នុងនោះ​ម្ចាស់​ត្រាក់ទ័រ ៦៣ ផងដែរ​។​

ប្រភព​ល​លួច​ឲ្យ​ដឹងថា​​លោក សំ ចាន់ថន អភិបាលស្រុក​កំពង់លែង បាន​សំដែង​ការគួរសម និង​ធ្វើ​របាយ​ការ​ណ៏ សង្ខេប​ជូន​អង្គពិធី​ដោយ​បញ្ជាក់ថា​៖ ជា​ទូរលេខ​សង្ខេប​ក្នុងស្រុក​កំពង់លែង​បច្ចុប្បន្ន​នៅ​ទូទាំង​ស្រុក​មាន​ត្រាក់ទ័រ​សរុប​ចំនួន ១០៣ គ្រឿង ក្នុងនោះ​ចំនួន​ត្រាក់ទ័រ​ជាក់ស្តែង មាន​
១-/​ឃុំ​ច្រ​ណូ​ក​ចំនួន ៤២​គ្រឿង​។២-/ ឃុំ​ដារ ១៦ គ្រឿង ៣-/​ឃុំ​ពោធិ៍ ២៦ គ្រឿង ៤-/​ឃុំ ស្វាយ​រំពារ ០៥ គ្រឿង ។៥-/​ឃុំ​កំពង់​ហៅ ០៥ គ្រឿង និង​
៥-/​ឃុំ​សំរោង​សែន​ចំនួន ០៣ គ្រឿង​។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​ថា​ស្ថិតិ​ចំនួន​ត្រាក់ទ័រ​ដែល​លោក​អភិបាលស្រុក​រាយ​ការជូន​អង្គប្រជុំ​ដែលមាន​១០៣​គ្រឿង​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ​។ តាមពិត​គ្រាន់តែ​នៅ​ចំណុច​ខាងក្រោម​ស្ដី​កោង​ក្នុងភូមិ​កោះ​ក្អែក ដូន​វាទ ក្នុង​ឃុំ​កំពង់​ហៅ​ក៏មាន​ត្រាក់ទ័រ​មិន​ក្រោម​ជាង​២០​គ្រឿង និង​នៅ​តំបន់​បឹង​ប​ង្គោ​កី និង​កោះ​ចាប​ក្នុង​ឃុំ​ពោធិ៍ ក៏មាន​ត្រាក់ទ័រ​មិន​ក្រោម​ជាង​៣០​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​ផងដែរ​។ នេះ​មិនទាន់​រាប់បញ្ចូល​ក្រុម​ត្រាក់ទ័រ​នៅ​ឃុំ​ប្រឡាយ​មាស និង​នៅ​តំបន់​ឡត​ខ្នង និង​ថ្នល់​ឈើទាល​ក្នុង​ឃុំ​ផ្លូវ​ទូក​ជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​និង​ខេត្តកំពង់ធំ​ដែលមាន​ត្រាក់ទ័រ​រាប់សិប​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​នៅ​រដូវវស្សា​នោះ​ផង​។​

​លោក សំ ចាន់ថន ក៏បាន​បកស្រាយ​ផងដែរ​ពី​ការយឺតយ៉ាវ​នៃ​ការដាក់​ច្បាប់​សុំ​ការអនុញ្ញាត​ឈូសឆាយ ពង្រាបដី​ស្រែចំការ​ដែល​ធ្លាប់​អាស្រ័យ​ផល​គឺ​ត្រូវមាន​ការចុះពិនិត្យ និង​ចុច​ជី​ភី​អែ​ស​ដោយ​ក្រុមមន្ត្រី​ជំនាញ​ជលផល​ជាមុនសិន​ទើប​ធ្វើកា​អនុញ្ញាតអោយ​ធ្វើការ​ឈូសឆាយ​ទៅបាន​។​
​អង្គ​ប្រជុំបាន​មានមតិ​យោបល់​និង ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល​ដល់​ក្រុម​ត្រាក់ទ័រ ឈួ​ស ឆាយ ដឹ​ព្រៃ​លិច​ទឹក និង​ដែនដី​ព្រៃ​លិច​ទឹក​ដោយ​លោកនាយ​ខ័​ណ្ឌ​ជលផល ដែលជា​តំណាង​មន្ទីរ​កសិកម្ម រួចមក លោក អៀង វុ​ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង ក៏បាន​មានមតិ​បូកសរុប​បកស្រាយ​នូវ​រាល់​ចម្ងល់​ពាក់ព័ន្ធ​នៃ​ការដាក់​ច្បាប់​ស្នើសុំ​ការអនុញ្ញាត​ឈួ​ស​ឆាយ ពង្រាបដី ត្រូវឱ្យ​មានការ​ចូលរួម​ទៅតាម​លំដាប់លំដោយ​មានៈ ម្ចាស់​ដី ម្ចាស់​អាត្រា​ក់ មេភូមិ ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក និង​ជំនាញ​ពាក់ព័ន្ធ​ផ្សេងទៀត​ផងដែរ​។

លោក​អភិបាលរង​ខេត្ត​ក៏បាន​ផ្តាំផ្ញើ​ដល់​អ្នក​ដែល​បាន​ចូលរួម​ក្នុង​អង្គពិធី​ឲ្យ​មានការ​ចូលរួម​អោយខាងតែបាន​នូវ​ការការពារ​ទាំង​ដីព្រៃ​លិច​ទឹក ដែនដី​ព្រៃ​លិច​ទឹក ពិសេស​គឺ​ដី​ស្ថិតនៅ​តំបន់​បី តំបន់​ព្រៃ​ត្រី​ពង​កូន​ជាដើម ។​

​គួររំលឹកថា​នៅ​ខេត្តកំពង់ធំ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​ឯកឧត្តម​អង្គ វង្ស​វ​ឌ្ឍ​នា​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៏​បាន​ផ្អាក​តំណែង​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​មួយរូប​ផងដែរ​ពាក់ព័ន្ធ​ទៅនឹង​ការផ្ដើមគំនិត​អោយមាន​ការឈូសឆាយដី​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​នេះឯង​។ ប៉ុន្តែ​នៅឯ​ខេត្តកំពង់ឆ្នាំង​ឯណេះ​វិញ​គឺ​ស្ងាត់​ដូច​ចោរលួច​សេះ​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​ទូទៅ​បាន​មានការ​ងឿងឆ្ងល់​ថា តើ​ការអនុវត្ត​ច្បាប់​ស្ដីពី​ជលផល​ទៅលើ​ក្រុម​ត្រាក់ទ័រ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅ​ខេត្តកំពង់ធំ និង​នៅ​ខេត្តកំពង់ឆ្នាំង​ខុសគ្នា​ត្រង់ណា​??? ហេតុអ្វី​បានជា​នៅ​ខេត្តកំពង់ឆ្នាំង​លោក​មន្ត្រី​ជំនាញ​ជលផល​និង​និង​អាជ្ញាធរ​បើកដៃ​អោយមាន​ក្រុម​ត្រាក់ទ័រ​ចូល​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​យ៉ាង​អានាធិបតេយ្យ​ស្ទើរ​គ្រប់កន្លែង​ហើយ​គ្មាន​ការបង្ក្រាប​ពី​មន្ត្រី​ជំនាញ​ឬ​អាជ្ញា​ពាក់ព័ន្ធ​ឡើយ ឬមួយ​ពួក​មន្ត្រី​ខាងលើ​ក្លាយជា​មន្ត្រី​គ្រាប់​ល្ពៅ​ដាំ​មិន​ដុះ​លួច​ឃុបឃិត​ប្រ​ព្រឹ​ត​អំពើ​ពុ​រលួយ​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ​អស់ហើយ​បានជា​មិនឃើញ​មាន​វិធានការ​ទប់ស្កាត់​និង​មិន​គោរព​តាម​អភិក្រម​ទី​៥​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​បែបនេះ​។

ល្មម​ឯកឧត្តម​ឱម យិនទៀង​ប្រ​ធា​នអង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ក្រុមអធិការកិច្ច​ ចុះ​ពិនិត្យ​ករណី​មន្ត្រី​ជំនាញ​ជលផល​និង​អាជ្ញាធរ​លួច​បើកដៃ​អោយ​ក្រុម​ឈ្មួញ​យក​ត្រាក់ទ័រ​ចូល​ឈូ​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ខេត្តកំពង់ឆ្នាំង​ផង​ទាន​ព្រោះ​សព្វថ្ងៃ​គេ​កំពង់​រត់​ច្បាប់​សុំ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ក្រោមលេស​កែប្រែ​ដីចំការ​មកជា​ដីស្រែប្រាំង​វិញ ប៉ុន្តែ​ធាតុពិត​គឺ​គេ​ឈូស​ទន្ទ្រាន​ដីព្រៃ​យក​ធ្វើ​កម្ម​សឹ​ទ្ធិ​តែម្ដង​ផងទាន៕a land laeng a land laeng1 a land laeng2 a land laeng3