» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9865 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136746 នាក់

មហាក្សត្រ​ថៃ​ព្រះមហា​វិ​ជ្ជ​រ៉ា ឡុងកន​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ​មាន​ព្រះនាម​រជ្ជកាល​ថា​រ៉ា​ម៉ា​ទី​១០

 

​ថៃ​៖ នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែឧសភា​ឆ្នាំ​២០១៩​ព្រះមហាក្សត្រ​ថៃ ព្រះបាទ មហា​វិ​ជ្ជ​រ៉ា ឡុងកន ដែល​បាន​ដឹកនាំ​ប្រទេស​ចាប់តាំងពី​ឆ្នាំ​២០១៦​មកបន្ត​ពី​ព្រះ​រាជបិតា​ព្រះអង្គ​ព្រះបាទ​ភូមី​ប៊ុល​អា​ឌុលយ៉ា​ដេ​ដែលសោយរាជ្យបាន៦៦ឆ្នាំនោះ ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ជា​ផ្លូវការ​ហើយដោយ​មាន​ព្រះនាម​ថា​រ៉ា​ម៉ា​ទី​១០​។a king l2 

ថ្ងៃទី​១​នៃ​កម្មវិធី​ដែលមាន​រយៈពេល​៣​ថ្ងៃ​គឺ​ផ្នែក​សំខាន់​តាមបែប​សាសនា នៃ​ពិធី គ្រងរាជ្យ​ត្រូវបាន​បញ្ចប់​រួចហើយ​នៅក្នុង ទីក្រុង​បាងកក​ប្រទេស​ថៃ ។​
​សារព័ត៌មាន Sputnik ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែឧសភា ឆ្នាំ​២០១៩ បានឱ្យដឹងថា នៅ​ម៉ោង​ក្នុងស្រុក​ថ្ងៃត្រង់ (​ម៉ោង ៥ ល្ងាច​) ព្រះបាទ រ៉ា​ម៉ា​ទី​១០ បាន​គ្រង​ម្កុដ​របស់​សន្តិ​វង្ស​ចក្រី ដែល​កំពុង​គ្រប់គ្រង​រាជវង្ស​បច្ចុប្បន្ន – ដែល​ព្រាហ្មណ៍ និង​មន្ដ្រី​កំពូល ៗ ថៃ​ថ្វាយ​ទៅឱ្យ​។

​ព្រាហ្មណ៍​ជាន់ខ្ពស់ ដែលជា​សង្ឃ​ហិណ្ឌូ និង​ជា​ព្រះគ្រូ​នៃ​ពិធី បានប្រកាស​ព្រះនាម​ពេញ​របស់​ព្រះអង្គ គឺ​ព្រះបាទ​រាមា​ទី​១០​មាន​ព្រះនាម​ពេញ​ថា “​ព្រះ​ចៅ​ម៉ា​ហា​វិ​ជ្ជ​រ៉ា​ឡុងកន បូ​ឌី​ន្ទ្រ​ទេ​ភា​យ៉ា​វ៉ា​រ៉ាង​គូ​ន​”​។​ព្រះអង្គ​បាន​លើក​ម្កុដ​មាស មក​គ្រង​ដោយ​ព្រះអង្គឯង​។ ម្កុដ​មាស ដែល​ដាំ​ដោយ​គ្រាប់ពេជ្រ និង​ត្បូង​មានតម្លៃ ទំងន់​ជាង​៧​គីឡូក្រាម នេះ មាន​ឈ្មោះថា ព្រះ​ម៉ា​ហា ភិ​ឆ័យ​ម​ង្គ​ត់​។​

​បន្ទាប់ពី​ពី​ធី​ឡើង​គ្រងរាជ្យ​ហើយ ក៏មាន​ការអាន​ព្រះរាជក្រឹត្យ ប្រគល់​ឋានៈ ជា​ព្រះមហា​ក្សត្រិយានី នៃ​ប្រទេស​ថៃ​នាម​សុធី​តា​វិ​ជ្ជ​រ៉ា ឡុងកន (Suthida Vajiralongkorn) ដែល​ទើបបាន​រៀប​អភិសេក​តែ​ប៉ុន្មាន​ថ្ងៃ មុនពេល​ប្រារព្ធ​ពិធី​ឡើង​គ្រងរាជ្យ​។​

​ពិធី​នៅ​ថ្ងៃ​សៅរ៍​ទី​៤​ឧសភា​បានបញ្ចប់​ទៅនា​វេលា​ម៉ោង ០៤៖០០​នាទី​ល្ងាច​ដោយ ព្រះបាទ មហា វិ​ជ្ជិ​រ៉ា​ឡុងកន ត្រូវបាន​បាន​ដង្ហែ​រយាង​ទៅកាន់​វត្ត​ព្រះ​កែវ (Temple of Emerald Buddha) ដើម្បី​តាំង​នាម​ព្រះ​អង្គជា ព្រះមហាក្សត្រ​នៃ​ព្រះពុទ្ធសាសនា (Royal Patron of Buddhism)​។ ព្រះ​រាជពិធី​តាមបែប​ប្រពៃណី នឹង​បន្ត​នៅ​រយៈពេល​ពីថ្ងៃ​ទៀត ពោលគឺ​ថ្ងៃអាទិត្យ​ស្អែក​នេះ និង​ថ្ងៃ​ចន្ទ​ទី​៦​ឧសភា ។​

សម្រាប់​ថ្ងៃអាទិត្យ​ស្អែក​នេះ​នា​វេលា​ល្ងាច ព្រះបាទ មហា វិ​ជ្ជិ​រ៉ា​ឡុងកន នឹង​យាង​ចេញពី​ព្រះរាជវាំង ដើម្បី​ធ្វើ​ព្រះរាជទស្សនកិច្ច​នៅក្នុង​រាជធានី​បាងកក ដោយ​ឆ្លងកាត់​តំបន់​មួយចំនួន ដើម្បី​ឲ្យ​ប្រជា​នុ​រា​ស្ត​របស់​ទ្រង់​សម្តែង​ការគោរព​ដ៏​ខ្ពង់ខ្ពស់ ចំពោះ​ព្រះមហាក្សត្រ​ថ្មី​របស់​ពួកគេ​។ រីឯ​នៅ​ថ្ងៃ​ចុងក្រោយ​គឺ​ថ្ងៃ​ចន្ទ​វិញ នា​វេលា​ល្ងាច​ដូចគ្នា ព្រះបាទ វិ​ជ្ជិ​រ៉ា​ឡុងកន នឹង​បង្ហាញ​ព្រះរាជ​វត្តមាន​នៅលើ​វេទិកា​មួយ​នៃ​ប្រាសាទ ស៊ូ​ដ​ដៃ​សាវ៉ា​រី​យ៉ា Suddhaisavarya Prasad ដើម្បី​អនុញ្ញាត​ឲ្យ​សាធារណជន អបអរ​ដល់​ការឡើង​គ្រងរាជ្យ​ជា​ផ្លូវការ​របស់​ទ្រង់​។​a king l1 a king long1 a king long2 a king l a king long