» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4229 នាក់

ម្សិលមិញ 6785 នាក់

សរុប 19427672 នាក់

រដ្ឋអាជ្ញា​បារាំង អះអាងថា CEO របស់ Telegram ត្រូវបាន​ចាប់ខ្លួន ជុំវិញ​ការស៊ើបអង្កេត​ពី​រូបភាព​អាសអាភាស​របស់​កុមារ និង​ការជួញដូរ​គ្រឿងញៀន នៅលើ​កម្មវិធី​មួយ​នេះ​


​ប្រទេស​បារាំង​៖​កាលពី​ថ្ងៃទី​២៦ ខែសីហា ក្រុម​រដ្ឋអាជ្ញា​នៅក្នុង​ប្រទេស​បារាំង បាន​ឲ្យ​ដឹងថា CEO និង​ជា​ស្ថាបនិក​កម្មវិធី​ផ្ញើ​សារ Telegram លោកប៉ា​វ៉ែល​ដួ​រ៉ូ​វ​( Pavel Durov) ត្រូវបាន​ឃាត់ខ្លួន នៅក្រោម​ក្របខណ្ឌ​នៃ​ការស៊ើបអង្កេត​លើ​បទល្មើស​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​រូបភាព​អាសអាភាស​របស់​កុមារ ការជួញដូរ​គ្រឿងញៀន និង​ការ​ឆបោក​នៅលើ​បណ្ដាញ ទំនាក់ទំនង​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​។​a telegram2 

​ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២៤​ផ្សាយ​ថាបើ​តាម​ក្រុម​រដ្ឋ​អា​ជា្ញ​បារាំង ការចាប់ខ្លួន​លោក Pavel Durov ធ្វើ​ឡើងជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​លើ​មនុស្ស​ម្នាក់ មិនត្រូវ​បានបញ្ជាក់​អត្តសញ្ញាណ ដែល​ធ្វើឡើង​ដោយ ការិយាល័យ​ប្រឆាំង​បទល្មើស​សាយ​ប័​រ (cybercrime) កាលពី​ថ្ងៃទី​៨ ខែកក្កដា​។​​ការស៊ើបអង្កេត​នេះដែរ​ផ្ដោតលើ​ការ​សមគំនិត ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ជាច្រើន រួមមាន ការប្រើប្រាស់ Telegram ជា​កន្លែង​ឆបោក បង្ហោះ​រូបភាព​អាសអាភាស​របស់​កុមារ ជួញដូរ​គ្រឿងញៀន និង​ក្លែងបន្លំ ព្រមទាំង​ការបដិសេធ​កិច្ចសហការ​ផ្ដល់ព័ត៌មាន​ដល់​អាជ្ញាធរ ការលាង​លុយកខ្វក់ និង​ការផ្ដល់សេវា crypto សម្រាប់​ពួកឧក្រិដ្ឋជន​។ លោក Pavel Durov ត្រូវបាន​គេ​រាយការណ៍​ថា អាច​ស្ថិតក្រោម​ការឃុំខ្លួន​រហូត​ដល់​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។​

ទាក់ទង​រឿងនេះ​ដែរ​លោក​ប្រធានាធិបតី​បារាំង​អេ​ម៉ា​នុយ​អែល​ម៉ា​ក្រុន​( Emmanuel Macron) ក៏បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​ទទួលស្គាល់​ជា​លើកដំបូង​អំពី​ការចាប់ខ្លួន លោក Pavel Durov ផងដែរ ចាប់តាំងពី​រូបលោក​ត្រូវបាន​ប៉ូលិស​បារាំង​ឃាត់ខ្លួន​នៅឯ​អាកាសយានដ្ឋាន ឡឺ​បួរ​ហ្សេ (Le Bourget) ស្ថិតនៅ​ខាងក្រៅ​ទីក្រុង​ប៉ារីស កាលពី ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​មក​។ តាម​លោក Macron ការឃាត់ខ្លួន​ស្ថាបនិក Telegram មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ចេតនា​នយោបាយ​អ្វី​នោះទេ ហើយ​ថា​បារាំង​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ ការប្ដេជ្ញាចិត្ត​យ៉ាង​ពេញលេញ​ចំពោះ​សេរីភាព​បញ្ចេញមតិ​ស្របច្បាប់​។​

​នៅក្នុង​សារ​មួយ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម X លោក​ម៉ា​ក្រុន​( Macron) បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ការឃាត់ខ្លួន​ថៅកែ Telegram នៅលើ​ទឹកដី​បារាំង​ត្រូវបាន​ធ្វើឡើង ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​តាមផ្លូវ​ច្បាប់ ហើយ​វា​មិនមែនជា​ចេតនា​នយោបាយ​អ្វី​នោះទេ ដោយ​រឿង​គ្រប់យ៉ាង គឺ​អាស្រ័យ​លើ​ចៅក្រម​ជា​អ្នកសម្រេច​»​។​

​សូមបញ្ជាក់ថា​លោក Pavel Durov ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ (CEO) នៃ​កម្មវិធី​ផ្ញើ​សារ Telegram ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន Bourget ទីក្រុង​ប៉ារីស កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៤ ខែសីហា​។​​បើតាម​បណ្ដា​ណ​ព័ត៌មាន TF1 បញ្ជាក់ថា លោក Durov ត្រូវបាន​ចាប់ខ្លួន​នៅលើ​យន្តហោះ​ឯកជន​ផ្ទាល់ខ្លួន ដោយ​លោក​មានឈ្មោះ​ក្នុង​ដីកា​ឃាត់ខ្លួន​មួយ​របស់​សមត្ថកិច្ច​បា​រាំង នៅក្នុង​សំណុំរឿង​ស៊ើបអង្កេត​បឋម​មួយ​។ ប្រភព​ដដែល​អះអាងថា លោក Durov ត្រូវបាន​ចាប់ខ្លួន​ដោយ​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​កម្មវិធី Telegram ដែល​ហាក់​មាន​ភាព​ចន្លោះប្រហោង​ដែល​អាច​នាំឱ្យមាន​ភាពសេរី​ក្នុងការ​អនុញ្ញាតឱ្យ​សកម្មភាព​ឧក្រិដ្ឋកម្ម​ធ្វើឡើង​តាមរយៈ​កម្មវិធី​ផ្ញើ​សារ​នេះ​។​

​លោក Pavel Durov ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១៥,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កន្លងមក​លោក​ធ្លាប់បាន​និយាយថា​បណ្ដាញ​សង្គម Telegram គួរតែ​ជា “​វេទិកា​អព្យាក្រឹត​” និង​មិនមែនជា “​តួអង្គ​ណាមួយ​នៅក្នុង​ភូមិសាស្ត្រ​នយោបាយ​” នោះទេ​។ ការចាប់ខ្លួន​លោក Pavel Durov បាន​បង្កឱ្យមាន​ការរិះគន់​ពី​រុស្ស៊ី រួមទាំង​មហាសេដ្ឋី​អាមេរិក លោក Elon Musk ជា​ថៅកែ​បណ្ដាញ​ទំនាក់ទំនង​សង្គម X ដែល បាន​និយាយថា​សេរីភាព​បញ្ចេញមតិ​នៅក្នុង​ទ្វីបអឺរ៉ុប កំពុង​រង​ការវាយប្រហារ​.​។​

អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​ពោលថា បច្ចុប្បន្ន រុស្ស៊ី​កំពុង​រង់ចាំ ស្តាប់​សេចក្តីលម្អិត​បន្ថែម​ពី​អាជ្ញាធរ​បារាំង ដើម្បី​ដឹង​ច្បាស់​ថា តើ​រូបលោក ប៉ា​វែ​ល ឌូ​រ៉ូ​វ មានទោស​អ្វី​ពិតប្រាកដ មុននឹង​ឈានទៅដល់​ការធ្វើ​អត្ថាធិប្បាយ អំពី​ការចាប់ខ្លួន​នេះ​។​a telegram3