» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31934 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599353 នាក់

ប្រទេស​ចិន​និង​ជប៉ុន​ចុះកិច្ចព្រមព្រៀង​ជាង​៥០​រកស៊ី​ជាមួយគ្នា​

 

​ចិន​៖​ចិន​និង​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួនធំ​ស្តីពី​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដោយ​ភាគី​ទាំង​២​បាន​សន្យា​បង្កើន​កិច្ច​សហការគ្នា​នៅក្នុង​វិស័យ​ចាប់ពី​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម​រហូតដល់​ន​វា​នុ​វត្ត​ន៍​និង​ការចុះបញ្ជីរ​ក្រុមហ៊ុន​ផលប​ត្រ​។​a china japon1 

​កាសែត​Nikkei​ជប៉ុន​បាន​ឲ្យ​ដឹងថា​មាន​កិច្ចព្រមព្រៀង​ជាង​៥០​ត្រូវបាន​ចុះហត្ថលេខា​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​ទាំង​២​គឺ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​តុលា​បាន​ឡើង​ពេលដែល​ចិន​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។​

​លោក​អា​បេ ដែល​អមដំណើរ​ដោយ​រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម ព្រមទាំង​គណៈប្រតិភូ​ធុរកិច្ច​៥០០​នាក់ ក៏​ចូលរួម​ក្នុង​វេទិកា​មួយ​ស្តីពី​កិច្ចសហការ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ត​តី​យ​លោក​។​​មាន​តំណាង​ក្រុមហ៊ុន​ដល់​ទៅ​១.៤០០​នាក់​មកពី​ប្រទេស​ទាំង​២​ក៏​ចូលរួម​ចុះហត្ថលេខា​នៅក្នុង​អំឡុង​ធ្វើ​វេទិកា​នេះ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។​

​កាសែត​Yomiuri បាន​ផ្សាយ​ថា ជប៉ុន​និង​ចិន​ក៏ត្រូវ​រំពឹងថា​យល់ព្រម​ដំណើរការ​ឡើងវិញ​កិច្ចព្រមព្រៀង​ដោះដូរ​រូបិយប័ណ្ណ​មួយ​ដែល​ត្រូវបាន​ទុកចោល​កាលពី​ឆ្នាំ​២០១៣ ហើយ​រួមគ្នា​បង្ក្រាប​លើ​ការប្រើ​ល្បិច​ទីផ្សារ​។​

ជំនួប​របស់​អា​បេ​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​នៅពេល​ក្រោយមកទៀត​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​តុលា ជា​ជំនួប​កំពូល​ពេញលេញ​ចិន​-​ជប៉ុន​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១១​។​វា​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុង​តំណែង​ម្នាក់​ក្នុង​រយៈពេល​៧​ឆ្នាំ​មកនេះ​។​

​នាយករដ្ឋមន្ត្រី​ចិន លី ឃឹ​ឈាំ​ង ដែល​បាន​ទៅ​ទស្សនៈកិច្ច​ប្រទេស​ជប៉ុន​កាលពី​ខែឧសភា បាន​ស្វាគមន៍​លោក​អា​បេ​នៅ​មហាសាល​ប្រជាជន​ក្នុង​ក្រុង​ប៉េកាំង​បន្ទាប់ពី​ការមកដល់​របស់​សម​ភាគី​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​តុលា​។​លោក​បាន​និយាយថា​«​ទំនាក់ទំនង​ចិន​-​ជប៉ុន​វិល​មករក​ភាពប្រក្រតី​វិញ​និង​បង្ហាញ​ការរីកចំរើន​ឡើងជា​ប់​។​យើង​មានបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ប្រទេស​ត​តី​យ​លោក ជា​ផ្នែក​នៃ “​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​” និង​ជំរុញ​កិច្ចសហការ​ទ្វេភាគី​អោយដល់​កំរិត​ខ្ពស់​ឡើង​»​។​

​ជប៉ុន​ចង់​បានការ​ធានាថា គំរោង​រួមគ្នា​ណាមួយ​ជាមួយ​ចិន ត្រូវមាន​តម្លាភាព បើកចំហ​និង​មានការ​វិនិច្ឆយ​ល្អ​ខាង​ហិរញ្ញវត្ថុ​។​ជប៉ុន​ក៏​សង្ឃឹម​មានការ​រីកចំរើន​ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៨​មួយ​ស្តីពី​ការអភិវឌ្ឍ​តំបន់​ធ្វើ​អាជីវកម្ម​ហ្គាស​រួមគ្នា​នៅក្នុង​ដែនទឹក​មាន​ជម្លោះ និង​ក៏​ចង់អោយ​ចិន​បន្ធូរបន្ថយ​ការ​កំហិត​កា​នាំចូល​លើ​ផលិតផល​ចេញពី​តំបន់​ដែល​រងគ្រោះ​ពី​មហន្តរាយ​នុយក្លេអ៊ែរ​ហ្វ៊ុ​យ​គុ​ស៊ី​ម៉ា​កាលពី​ឆ្នាំ​២០១១​។​a china japon 

​