» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11387 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701558 នាក់

មេដឹកនាំ​បាតុកម្ម​ហុងកុង​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​!


​ហុងកុង​៖ ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​ផ្សព្វផ្សាយ​ព័​ត៌​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​ថា លោក​ចូ​ស្សួ​វ៉ុ​ង​( Joshua Wong)​ដែលជា​សកម្មជន​ដឹកនាំ​ការធ្វើ​បាតុក្ម​មួយរូប ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី​៣០​សីហា​នេះ នៅមុន​ពេល នៃ​ការតវ៉ា​ដែល​បាន​គ្រោងទុក នៅក្នុង​ទីក្រុង ។​a hong leader 

គណបក្ស Demongisto ដែលជា​គំ​បក្សប្រឆាំង​បានលើកឡើង​នៅលើ​គណនី Twitter របស់ខ្លួន​ថា លោ​កថា​វ៉ុ​ង​( Wong) ត្រូវបាន​គេ​រុញ​ចូល ទៅក្នុង​រថយន្ត​ដឹកទំនិញ​ធុន​តូច ខណៈដែល​គាត់​កំពុង ធ្វើដំណើរ​ទៅកាន់​ស្ថានីយ៍ South Horizons MTR ។ “ អគ្គលេខាធិការ​របស់​យើង គឺ​លោក Joshua Wong ទើបតែ​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រឹក​នេះ នៅ​ម៉ោង​ប្រហែល​៧​និង​៣០​នាទី ពេលដែល​គាត់ កំពុង​ដើរទៅ​ស្ថានីយ៍​រថភ្លើង South Horizons MTR” ។​

គាត់​ត្រូវបាន​គេ​បង្ខំ ឱ្យចូល​ទៅក្នុង​រថយន្ដ ខ្នាតតូច​ឯកជន​មួយ នៅតាម​ផ្លូវ​ក្នុងពេល​ថ្ងៃនេះ ។​គណបក្ស​នេះ បាន​និយាយថា លោក Wong ត្រូវបាន​គេ នាំទៅ​ទីស្នាក់ការ​កណ្តាល​ប៉ូលិស ក្នុង​ក្រុង Wan Chai ។​សមាជិក​បក្ស​លោកស្រី Agnes Chow ក៏​ត្រូវបាន​ចាប់ខ្លួន​ដែរ ប៉ុន្តែ​វា​មិន​ច្បាស់ ថា​តើ លោកស្រី​ត្រូវ​ប្រឈម នឹង​ការចោទប្រកាន់​អ្វីខ្លះ​ទេ ។

​សូម​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​ដឹកនាំ​បាតុកម្ម​វ័យក្មេង​រូបនេះ បានបញ្ជាក់​នៅលើ Twitter​ថា «​ស្វាគមន៍​លោក​អធិរាជ ស៊ី ជីន​ភីង មកកាន់​ទីក្រុង​ហុងកុង ដើម្បី​ជួប​ដោយផ្ទាល់​ជាមួយ​ក្រុមបាតុករ និង​បើក​ចិត្ត​ទូលាយ​អំឡុងពេល​បាតុកម្ម​»​។ ការ​បង្ហោះ​សារ​នេះ ធ្វើឡើង​ក្រោយ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​គូសបញ្ជាក់ថា «​វិបត្តិ​នៅក្នុង​ទីក្រុង​ហុងកុង​អាច​នឹងត្រូវ​បានបញ្ចប់ បើសិនជា​លោក ស៊ី ជិន​ពីង ជួប​ជាមួយ​ក្រុមបាតុករ​ដោយផ្ទាល់​»​។

ប៉ុន្តែ​ទន្ទឹមគ្នា​នោះដែរ ក្រុមមន្ត្រី​ចិន​បាន​ចាត់ទុកថា ការលើកឡើង​បែបនេះ គឺជា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ទីក្រុង​ហុងកុង ដែលជា​ដែនដី​មួយ​របស់​ចិន​។​សូម​រំឭកថា កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅ ក្រោយពេល​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ លោក Wong ក៏បាន​សរសេរ​នៅលើ​Twitter​យ៉ាងនេះ​ថា «​សួស្ដី​ពិភពលោក សួស្ដី​សេរីភាព ខ្ញុំ​ទើបតែ​ត្រូវបាន​ដោះលែង​ពី​ពន្ធ​ធនាគារ​។ តោះ​! ហុងកុង​! បញ្ឈប់​ច្បា​ប់យក​អ្នកទោស​ទៅ​កាត់ទោស​នៅ​ប៉េកាំង​ទៅ​! ហើយ​លោកស្រី Carrie Lam ត្រូវ​ចុះ​ចេញពី​តំណែង​»​។​

លោក​វ៉ុ​ង​ក៏បាន​ថ្លែងប្រាប់​CNN​ថា «​វា​គឺជា​ពេល​ដ៏​ល្អ​បំផុត ដើម្បី​ចូលរួម​ការប្រយុទ្ធ​ដើម្បី​សេរីភាព និង​ប្រជាធិបតេយ្យ​។ ហើយ​អាចធ្វើ​ឲ្យ​លោក​ប្រធានាធិបតី ស៊ី ជី​ង​ភីង ផងដែរ​ដឹងថា ប្រជាជន​ហុងកុង​នឹងមិន​នៅ​ស្ងៀម​នោះទេ​»​។​

​សូមជម្រាបថា លោក​វ៉ុ​ង​( Wong) ត្រូវបាន​គេ​ស្គាល់​ថា ជា​សកម្មជន​នយោបាយ និង​ជា​អ្នកនយោបាយ​ហុងកុង​ដ៏​ក្មេង​ដ៏​ឆ្នើម​មួយរូប​។ លោក​មាន​តួនាទី​ជា​លេខាធិការ​នៃ​គណបក្សប្រឆាំង គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឌែ​ម៉ូ​ស៊ី​ស្តូ​(Demosistō)​។ នៅ​អាយុ​១៦​ឆ្នាំ លោក​បាន​បង្កើត​ក្រុម​សកម្មជន ដើម្បី​លិ​ទ្ធិ​ប្រជាធិបតេយ្យ​និស្សិត​ហុងកុង ដែល​បាន​ប្រឆាំងនឹង​រដ្ឋាភិបាល​យ៉ាងសកម្ម​។ នា​ឆ្នាំ​២០១២ លោក​ប្រមូលបាន​មនុស្ស​ជាង​១០​ម៉ឺន​នាក់ ដើម្បី​ត​រ៉ា​ប្រឆាំងនឹង​គម្រោង​ទីក្រុង​ហុងកុង ដែល​ចង់​ដាក់បញ្ចូល​ប្រព័ន្ធ “​ការអប់រំ​ស្នេហា​ជាតិ​” តាម​គ្រឹះស្ថានសិក្សា​។​

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ខែមករា ឆ្នាំ​២០១៨ លោក​Wong ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធ​ធនាគារ​ចំនួន​៣​ខែ ទាក់ទង​នឹង​បាតុកម្ម​កាលពី​ឆ្នាំ​២០១៤ ប៉ុន្ដែ​លោក​បាន​ជាប់ពន្ធ​ធនាគារ​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​តុលាការ​អនុញ្ញាត​ឲ្យ​លោក​នៅក្រៅ​ឃុំ​។ ប៉ុន្ដែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នេះ លោក​ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​វិល​ទៅ​ពន្ធ​ធនាគារ​វិញ ដោយ​តម្រូវ​ឲ្យ​ជាប់ឃុំ​រយៈពេល​២​ខែ​ជា​កំហិត​៕a hong leader1 a hong kong a hong kong2 

​