» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5483 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695654 នាក់

នាយករដ្ឋមន្ត្រី​ប្រតិកម្ម​ព័ត៌មាន​ខ្ចីលុយ​ចិន​ជីក​ព្រែក​ហ្វូណន់

ភ្នំពេញ​៖ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​នៅ​បឹង​ជើងឯក​ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក ការផ្សព្វផ្សាយ​របស់​កា​សែត The Cambodia Daily ដោយ​ដាក់​ប្រភពពី​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ថា «​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​ថវិកា​ចិន ៥​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​»​នោះ គឺជា​ព័ត៌មាន​ប្រឌិត​តាម​ការ​ស្រមៃ ។​សម្តេច​ធិបតី​ថា​លោក​មិន​ជឿថា មាន​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច ល្ងង់​ដល់​ថ្នាក់​មិន​ស្គាល់​គម្រោង BOT (Build-Operate-Transfer)​នោះទេ​។​a manet bot 

​ប្រតិកម្ម​បកស្រាយ​រប​ស់ស​ម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន​អន​ឡាញ The Cambodia Daily បាន​ចុះផ្សាយ​អត្ថបទ​មួយ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ លើ​គេហទំព័រ​របស់ខ្លួន និង​គណនី​ទំព័រ​ហ្វេ​ស​ប៊ុ​ក «The Cambodia Daily Khmer» ដោយបាន​លើកឡើងថា «​មាន​មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទម្លាយ​ព័ត៌មាន​ថា រដ្ឋាភិបាល​កម្ពុជា​មិនមែន​ខ្ចីលុយ​ចិន​តែ ១៧០០ លាន​ដុល្លារ​អាម៉េរិក​សម្រាប់​សាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ​ទេ ប៉ុន្តែ​បាន​ខ្ចីលុយ​ចិន​ដល់​ទៅ ៥​ពាន់ លាន​ដុល្លារ​អាម៉េរិក ដើម្បី​សាងសង់​ព្រែកជីក និង​កំពង់ផែ​នានា និង​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ចកម្ពុជា​។​»

​សម្តេច​ធិបតី​បាន​បញ្ជាក់ថា បញ្ហា​ពាក់ព័ន្ធ​នឹង​ការសាងសង់​ព្រែកជីក​ហ្វូណន​នេះ គឺ​ធ្វើ​តាមរយៈ​គម្រោង BOT ដែល​វិស័យ​ឯកជន​អ្នក​សាងសង់ ហើយ​ធ្វើ​អាជីវកម្ម​ក្នុង​រយៈពេល​ណាមួយ ហើយនឹង​ផ្ទេរ​មកឱ្យ​រាជរដ្ឋាភិបាល​នៅពេលដែល​ចប់​កុងត្រា ដែល​ក្រុមហ៊ុន​វិនិយោគ​ព្រែកជីក​នេះ វិស័យ​ឯកជន​ទទួលខុសត្រូវ​ក្នុង​ការរក​ប្រភពធនធាន​ក្នុងការ​សាងសង់ មិនមែន​រដ្ឋ​នោះទេ​។​​សម្តេច​បានបញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ជឿថា មាន​មន្ត្រី​រាជរដ្ឋាភិបាល​ជាន់ខ្ពស់ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ចំណេះដឹង សមត្ថភាព និង​បទពិសោធន៍ ល្ងង់​ដល់​ថ្នាក់​មិន​ស្គាល់​ភាពខុសគ្នា​រវាង​អ្វី​ទៅ​ដែល​ហៅថា​ឥណទាន ដែល​យើង​ខ្ចី និង​អ្វី​ទៅជា​គម្រោង BOT»​។​

​សម្តេច​ធិបតី បានបញ្ជាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ថា ការខ្ចី​បំណុល​គឺជា​កាតព្វកិច្ច​របស់​រា​ជ​រដ្ឋាភិបាល ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ និង​កូនចៅ​ជំនាន់​ក្រោយ ហើយ​រាជរដ្ឋាភិបាល​មិន​ខ្ចី​បរទេស​រហូតដល់​ជំពាក់​វ័ណ្ឌក​នោះទេ ដែល​យើង​មានច្បាប់​ប្រចាំឆ្នាំ ដែល​អនុញ្ញាតឱ្យ​កម្ពុជា​ខ្ចី​កម្រិតណា មក​ទ្រទ្រង់​សេដ្ឋកិច្ច​យើង មក​វិនិយោគ​លើ​គម្រោង​ណា​ដែលមាន​ផលប្រយោជន៍​ជាតិ ហើយ​ធ្វើ​ដោយ​តម្លាភាព​។​
​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​របស់ ហ្វេ​ស​ប៊ុ​ក​ឌី​ខេ​ម​បូ​ឌា​ដេលី​នេះដែរ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បានចេញ​សេចក្តីប្រកាស​ច្រានចោល​ផងដែរ ដោយ​ចាត់ទុកថា ជា​ព័ត៌មាន​មិន​ពិត និង​គ្មាន​មូលដ្ឋាន​។​

​សូមបញ្ជាក់ថា​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់ ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​”​ព្រែកជីក​ហ្វូណន​តេ​ជោ​” ត្រូវ​បានបញ្ចប់​ការសិក្សា​សមិទ្ធ​លទ្ធផល រួចរាល់​គ្រោង​ចំណាយ​ទុនវិនិយោគ​១ ៧០០​លាន​ដុល្លារ​តាំងពី​ជំនាន់​លោក​ឧបនាយករដ្ឋមន្ត្រី​ស៊ុនចាន់ថុល​នៅ​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មក​ម្លេះ​។ តាម​សិក្សា ផ្លូវទឹក​នេះ​មាន​ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ​ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូតដល់​ដៃសមុទ្រ ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត ចំនួន​៤​រួមមាន ខេត្តកណ្ដាល តាកែវ កំពត និង​កែប ។លុយខាងលើត្រូវបានប្រកាសពេលដែលសម្តេចធិនតីនាយករដ្ឋមន្ត្រីបានទៅទស្សនកិច្ចស្រុកចិនកាលពីពេលថ្មីៗហើយបានជួបប្រធានាធិបតីចិន។a manet bot1 a manet bot2 

​