» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9404 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699575 នាក់

រុស្ស៊ី​សម្រុក​វាយ​តែ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ប្រកាស មិន​បន្ធូរបន្ថយ​ឬ​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់​!

 

​ប្រទេស​អ៊ុយ​ក្រែ​ន ៖​អ៊ុយ​ក្រែ​ន​បាន​ច្រានចោល​ព័ត៌មាន​ថា ប្រទេស​នេះ​បាន​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់​គ្នា​ជាមួយ​រុស្ស៊ី​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី ២១​ខែឧសភា បានបញ្ជាក់​ពី​គោលជំហរ ថា នឹងមិន​ទទួលយក​ការបន្ធូរបន្ថយ​ណាមួយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេសជាតិ​នោះឡើយ​។​a army uy6 

​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃអាទិត្យ​ទី​២២ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​ផ្សាយ​ថា អ៊ុយ​ក្រែ​ន​បាន​ច្រានចោល​បទ​ឈប់​បាញ់ ឬ​ការផ្ដល់​សម្បទាន​ណាមួយ​ដល់ទី​ក្រុង​មូ​ស្គូ ខណៈដែល​ទាហាន​រុ​ស្ស៉ី​កំពុង​បង្កើន​ការវាយលុក​នៅក្នុង​តំបន់ ដុន​បាស់ ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស និង​បញ្ឈប់​ការផ្គត់ផ្គង់​ឧស្ម័ន​ដល់​ហ្វាំ​ង​ឡង់ ក្រោយ​បដិសេធ​បង់ថ្លៃ​ទិញ​ឧស្ម័ន​ជា​ប្រា​ក់រូ​ប្លិ៍​។​​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​, បាន​ទទួលស្គាល់ថា ស្ថានភាព​នៅក្នុង​តំបន់​ដុន​បាស់ គឺ​ពិតជា​លំបាក​ជាទីបំផុត ដោយ​ទាហាន​រុ​ស្ស៉ី​កំពុង​វាយប្រហារ​លើ​ទីតាំង​ជាច្រើន​កន្លែង​នៅក្នុង​ទីក្រុង​Sloviansk និង​ទីក្រុង Sievierodonetsk​។ ប៉ុន្តែ បើតាម​លោក​ហ្សេ​លេន​ស្គី ទាហាន​អ៊ុយ​ក្រែ​ន​ក៏​កំពុង​វាយ​ទប់ទល់​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការវាយប្រហារ​ពី​សំណាក់​ទាហាន​រុ​ស្ស៉ី​ផងដែរ​។​​ទីប្រឹក្សា​របស់លោក ហ្សេ​លេន​ស្គី គឺ​លោក មី​ខៃ​ឡូ ប៉ូ​ដូលី​យ៉ាក់ (Mykhailo Podolyak) ក៏បាន​អះអាង​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ៊ុយ​ក្រែ​ន​នឹងមិន​ទទួលយក​បទ​ឈប់​បាញ់​ឬ​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​រុ​ស្ស៉ី ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបោះបង់ចោល ឬ​ធ្វើ​សម្បទាន​ទឹកដី​នោះទេ​។​

​រុ​ស្ស៉ី​បានប្រកាស​ជ័យជម្នះ​ទាំងស្រុង​ហើយ​លើ​រោងចក្រ​ដែកថែប អា​ហ្សូ​វ​ស្តា​ល់ (Azovstal) នៅក្នុង​ទីក្រុង ម៉ា​រី​យូ​ប៉ូល (Mariupol) បន្ទាប់ពី​ក្រុម​ចុងក្រោយ​នៃ​អ្នក​ប្រយុទ្ធ​របស់​អ៊ុយ​ក្រែ​ន បាន​ទម្លាក់អាវុធ​ចុះចាញ់​។ ក្រសួងការពារជាតិ​រុ​ស្ស៉ី បានឱ្យដឹងថា ទីក្រុង Mariupol ហើយ​និង​រោងចក្រ​ដែកថែប Azovstal ត្រូវ «​រំដោះ​បាន​ទាំងស្រុង​» បន្ទាប់ពី ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ចំនួន ៥៣១​នាក់​ចុងក្រោយ​បាន​ទម្លាក់អាវុធ​ចុះចាញ់ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​។ ក្រោយ​ការក្តោបក្តាប់​បាន​ទីក្រុង​ម៉ា​រី​យូ​ប៉ូល ទាហាន​រុស្ស៊ី​កំពុង​បន្ត​បង្កើន​ការវាយប្រហារ​លើ​ផ្ទាំង​ស៊ី​ប​ផ្សេងទៀត ពិសេស​នៅ​តំបន់​ដុន​បាស់​ស្ថិត​ប៉ែក​ខាងកើត​អ៊ុយ​ក្រែ​ន​។

សូមបញ្ជាក់ថា៖បន្ទាប់ពី​កិច្ចចរចា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ក្រោម​ការរៀបចំ​របស់​ប្រទេស​តួ​ក​គី​ជាប់គាំង ប្រទេស​អ៊ីតាលី​បានស្នើ​ទៅកាន់​អង្គការសហប្រជាជាតិ​នូវ​ផែនការ​សន្តិភាព​មួយ​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​។ ផែនការ​សន្តិភាព​នេះ​ត្រូវបាន​ប្រមុខ​ការទូត​អ៊ីតាលី​លោក ល្វី​យី ឌី​ម៉ា​យ៉ូ​ប្រាប់​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​នា​ថ្ងៃ​សុក្រ ទី​២០ ឧសភា​។ តាម​លោក ល្វី​យី ឌី​ម៉ា​យ៉ូ សំណើ​ផែនការ​សន្តិភាព​នេះ​ត្រូវបាន​លោក​និយាយ​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រស៍​កាលពី ២​ថ្ងៃមុន​។ ផែនការ​សន្តិភាព​នេះ ប្រមុខ​ការទូត​អ៊ីតាលី​ចង់​បង្កើត « ក្រុម​សម្របសម្រួល​អន្តរជាតិ » ដែល​ចូលរួម​ដោយ​អង្គការ​អន្តរជាតិ ដូចជា​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប និង​អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​។​

​លោក ល្វី​យី ឌី​ម៉ា​យ៉ូ​បាន​ពន្យល់ថា « ក្រុម​សម្របសម្រួល​អន្តរជាតិ » នឹងធ្វើ​ការងារ​មួយ​ជំហាន​ម្តងៗ​ដោយ​ចាប់ផ្តើម​ពីបទ​ឈប់​បាញ់​តាម​តំបន់ ការជម្លៀស​ជន​ស៊ីវិល លទ្ធភាព​នៃ​ការបើក​ច្រក​ផ្លូវ​មនុស្សធម៌​ដោយមាន​ការធានា​សន្តិសុខ ឈានទៅរក​បទ​ឈប់​បាញ់​ទូទៅ និង​ឈានទៅរក​សន្តិភាព​យូរអង្វែង​ជាមួយនឹង​ការ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ពិតប្រាកដ​។ មាន​ចំណុច​សំខាន់​ចំនួន ៤ នៅក្នុង​សំណើ​របស់​អ៊ីតាលី ទី​១ បទ​ឈប់​បាញ់ និង​ការ​គ្មាន​កងទ័ព​ទល់មុខ​គ្នា​នៅតាម​ព្រំដែន​អ៊ុយ​ក្រែ​ន រុស្ស៊ី ទី​២ អព្យាក្រឹតភាព​របស់​អ៊ុយ​ក្រែ​ន និង​បញ្ចូល​អ៊ុយ​ក្រែ​ន​ជា​សមាជិក​អឺរ៉ុប តែ​មិន​ឲ្យ​ចូល​អូតង់ ទី​៣ កិច្ចព្រមព្រៀងទ្វេភាគី​រុស្ស៊ី អ៊ុយ​ក្រែ​ន​ទាក់ទង​នឹង​តំបន់​គ្រី​មេ និង​តំបន់​ដុន​បាស់ និង​ទី​៤ កិច្ចព្រមព្រៀង​ពហុភាគី​ស្តីពី​សន្តិភាព និង​សន្តិសុខ​នៅ​អឺរ៉ុប​។​

​សម្រាប់​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky វិញ​កាលពី​ថ្ងៃ​សៅរ៍​ទី​២១​ឧសភា​បាន​ប៉ាន់ប្រមាណ​ថា កងកម្លាំងប្រដាប់អាវុធ​ជាតិ​របស់ខ្លួន មាន​ចំនួន​៧០​ម៉ឺន​( ៧០០,០០០) ឯណោះ​។​លោក Zelenskyy បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍ Ukraina 24 ថា “​យើង​មាន​មនុស្ស ៧០០,០០០ នាក់​នៅថ្ងៃនេះ ហើយ​អ្នក​អាច​មើលឃើញ​លទ្ធផល នៃ​កិច្ចខិតខំ​ប្រឹងប្រែង ដែល​ធ្វើឡើង​ដោយ ៧០០,០០០ ដែល​កំពុង​ប្រយុទ្ធ​” ។​លោក​ប្រ​ធាំ​នា​ធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយថា អ៊ុយ​ក្រែ​ន​មាន​បុគ្គលិក​យោធា​តិចជាង ៣០០,០០០​នាក់ រួមទាំង​ទាហាន​ត្រៀមប្រយុទ្ធ​ចំនួន ១២០,០០០ នាក់ មុនពេល​រុស្ស៊ី​ចាប់ផ្ដើម​ប្រតិបត្តិការ​យោធា​នៅក្នុង​ខែកុម្ភៈ​។ លោក​ក៏បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​នៅ​ដើមឆ្នាំ ២០២២ ដើម្បី​បង្កើន​ចំនួន​របស់​ពួកគេ យ៉ាងហោចណាស់ ១០០,០០០ នាក់​បន្ថែម​។​

ទ​ន្តឹ​ម​និង​ការ​តម្លើង​សម្លេង​នេះពីប្រធានាធិបតីអ៊ុយក្រែនដែរ​ពី​ប្រទេស​កូរ៉េខាងត្បូង​ប្រធានាធិបតី​អាមេរិក លោក Joe Biden កាលពី​ថ្ងៃ​សៅរ៍​ទី​២១​ឧសភា​បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ ដើម្បី​ផ្តល់ជំនួយ​បន្ថែមចំនួន ៤០ ពាន់​លាន​ដុល្លារ សម្រាប់​អ៊ុយ​ក្រែ​ន ខណៈដែល​ការឈ្លានពាន​របស់​រុស្ស៊ី​នៅតែ​បន្ត​។​កញ្ចប់​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន​រួមមាន​ការផ្ដល់​អាវុធ និង​ជំនួយ​សេដ្ឋកិច្ច ព្រមទាំង​ជំនួយ​មនុស្សធម៌​ផងដែរ​។ យ៉ាងណាមិញ ច្បាប់​នេះ​ត្រូវបាន​អនុម័ត​ដោយ​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ការចាកចេញ​របស់លោក Biden ពី​កូរ៉េខាងត្បូង​។​កាសែត The New York Times និយាយថា វិធានការ​នេះ រួមជាមួយ​នឹង​ជំនួយ​ចំនួន ១៣.៦ ពាន់​លាន​ដុល្លារ​ក្នុង​ខែមីនា ស្មើនឹង​កញ្ចប់​ជំនួយ​បរទេស​ដ៏​ធំ​បំផុត ដែល​អនុម័ត​ដោយ​សភា ក្នុង​រយៈពេល​យ៉ាងហោចណាស់​ពីរ​ទសវត្សរ៍​។​a army uy7 a army uy8 

 

​