» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6362 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696533 នាក់

លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ?

 

តាកែវ៖ច្រកភ្នំដិន ច្រករបៀងស្លាបឆ្វេង និងស្លាបស្តាំ ក៏ជាប្រភពនាំចូលទំនិញគេចពន្ធដ៏មមាញឹករាល់យប់មន្ត្រីនគរបាលដ៏មានឥទ្ធិពលមានអណាចម្នាក់។ខណៈមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន រក្សាភាពស្ងៀមស្ងាត់.!។a chhay po din 

ប៉ុន្មានថ្ងៃនេះក៏មានលេចរឿងអាស្រូវកក្រើកច្រកទ្វារព្រំដែនភ្នំដិនទៀតហើយ។ យ៉ាងក្តៅគគុក ចុះពិនិត្យទំនិញនៅតាមឃ្លាំងស្តុកទំនិញនានានៅច្រកភ្នំដិន និងឃាត់រថយន្តដឹកទំនិញធំៗចំនួន៥គ្រឿង ដោយរកឃើញទំនិញគេចពន្ធជាច្រើនប្រភេទ ក្នុងនោះរថយន្តដឹកទំនិញ២គ្រឿងជារបស់មន្ត្រីនគរបាលដ៏មានឥទ្ធិពលមានអណាចម្នាក់។ក្នុងមួយថ្ងៃៗ ទំនិញគេចពន្ធជាច្រើនបានចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដាក់ក្នុងឃ្លាំងស្តុកទំនិញធំៗយ៉ាងតិចចំនួន៥កន្លែង ដែលម្ចាស់ឃ្លាំងទាំងនោះ សុទ្ធតែមេឈ្មួញដុះស្លែប្រចាំច្រកទ្វារមួយនេះតែម្តង។ ក្នុងនោះក៏មានមន្ត្រីនគរបាល២រូប ដែលមានតួនាទីជាអនុប្រធានការិល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលជាបុគ្គលមានអំណាចល្បីឈ្មោះរន្ទឺ ថាមានខ្នងក្រាស់នៅក្រសួងមហាផ្ទៃជាបង្អែកកាងពីក្រោយខ្នងផងដែរ។

បើតាមប្រភពឲ្យដឹងថា ក្នុងមួយយប់ៗ មានទំនិញគេចពន្ធ៤-៥រថយន្តធំៗ ត្រូវបានគេទម្លាក់ទំនិញចេញពីរថយន្តក្នុងទឹកដីវៀតណាម ហើយដឹកតាមគោយន្ត និងម៉ូតូចូលមកទឹកដីខ្មែរ ហើយលើកដាក់រថយន្តសាំយ៉ុងកែច្នៃ ឬរថយន្តកូរ៉េ ធំៗ ដឹកបន្តមកចែកចាយនៅក្រុងភ្នំពេញ តាមផ្លូវជាតិលេខ២និងផ្លូវជាតិលេខ៣។ ប្រភពដដែលឲ្យដឹងទៀតថា ទំនិញក្នុង១រថយន្តធំត្រូវបង់មិនក្រោម២៥លានរៀលទេ ប៉ុន្តែពេលគេដឹកគេចពន្ធតាមម៉ូតូ គឺគេចំណាយលើមន្ត្រីនគរបាលច្រកទ្វារអស់៥លានរៀល ឯខាងមន្ត្រីគយ គឺបង់តិចច្រើនតាមប្រភេទទំនិញ។ បើតាមការប៉ាន់ស្មានរបស់អ្នកជំនាញគ្រាន់តែច្រករបៀងសងខាងច្រកទ្វារព្រំដែនភ្នំដិន រដ្ឋត្រូវបាត់ចំណូលជាតិមិនតិចជាង១០០លានរៀលនោះទេក្នុងមួយថ្ងៃៗ នេះមិនទាន់គិតការគៃបន្លំចំណូលពន្ធរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនផង។

 

ជាក់ស្តែងកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២៦កន្លងទៅនេះ ក្រុមការងារអន្តរាគមន៍ពិសេស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកប្រតិបត្តិការចុះឆែកឆេរត្រួតពិនិត្យអនុលោមទំនិញក្នុងឃ្លាំងស្តុកទំនិញឆ្លងដែនធំៗចំនួន៣ទីតាំងនៅច្រកទ្វារអន្តរជាតិភ្នំឌិន និងករណីដាច់ដោយឡែកមួយទៀត គឺមន្ត្រីគយចល័តតំបន់២ បានឃាត់ចាប់រថយន្តទួរីសកែច្នៃដឹកទំនិញលើផ្លូវជាតិលេខ២បានចំនួន១២គ្រឿងបន្ថែមទៀតកាលពីថ្ងៃទី១៩ឧសភាឆ្នាំ២០២៦ទៅនេះ។

នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារអន្តរាគមន៍ពិសេស បានរកឃើញទំនិញជាច្រើនមុខខុសប្រក្រតី មានទំនិញបង់ពន្ធមិនគ្រប់ និងជាពិសេសប្រេងគេចពន្ធជាង២០០ធុងគ្មានពន្ធនាំចូលត្រឹមត្រូវឡើយ។ នៅក្នុងប្រតិបត្តិនោះផងដែរ ក្រុមការងារអន្តរគមន៍ពិសេសនៃអគ្គនាយកដ្ឋានគយ បានចុះឆែកឆេរឃ្លាំងស្តុកទំនិញចំនួន៣ របស់មេឈ្មួយដុះស្លែប្រចាំច្រកទ្វារអន្តរជាតិព្រំដែនភ្នំឌិនរួមមាន។ ទី១÷ឃ្លាំងស្តុកទំនិញគេចពន្ធរបស់លោកវរសេនីយ៍ឯក ជ្រិន ឆាយ មានតួនាទីជាអនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែន ជាអ្នកនាំទំនិញឆ្លងដែនល្បីឈ្មោះខ្លាំងជាងគេ។ ទី÷២ ឃ្លាំងស្តុកទំនិញរបស់មេឈ្មួញដុះស្លែគេចពន្ធឆ្លងដែនឈ្មោះ យាយ ផៃ នៅភូមិព្រៃតាម៉ៅ។ ទី÷៣ឃ្លាំងស្តុកទំនិញរបស់មេឈ្មួញគេចពន្ធឆ្លងដែនម្នាក់ទៀតឈ្មោះ ចាន់ រ៉ា នៅក្នុងភូមិព្រៃតាម៉ៅ ក្បែរច្រកទ្វារព្រំដែនភ្នំឌិន។

ក្រោយចុះត្រួតពិនិត្យអនុលោមភាពទំនិញក្នុងឃ្លាំងទាំង៣ ក្រុមការងារអន្តរាគន៍ពិសេសនៃអគ្គនាយកដ្ឋានគយ បានរកឃើញទំនិញខុសប្រក្រតីមួយចំនួនបង់ពន្ធមិនគ្រប់ ដែលតម្រូវឲ្យម្ចាស់ទំនិញត្រូវតែបង់ពន្ធបង្គ្រប់ និងធ្វើការផាកពិន័យពន្ធចូលរដ្ឋបានយ៉ាងច្រើនក្រាស់ក្រែល។ ក្រៅពីនោះក៏មានប្រេងគេចពន្ធជាង២០០ធុង ត្រូវបានកម្លាំងគយឃាត់រក្សាទុក ដើម្បីឲ្យម្ចាស់ទំនិញចូលដោះស្រាយបង់ពន្ធចូលរដ្ឋទៅតាមនីតិវិធីគយ។ ជុំវិញករណីខាងលើនេះ បណ្តាញសារព័ត៌មានយើងខ្ញុំ មិនអាចទំនាក់ទំនងសូមការបំភ្លឺលំអិត ពីលោកវរសេនីយ៍ឯក ជ្រិន ឆាយ បាននោះទេ?ដោយសារមិនមានលេខទូរស័ព្ទដើម្បីទំនាក់ទំនង។a chhay po din1 a chhay po din2 a chhay po din3 a gate din1 a po din2