» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6995 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671635 នាក់

ចិន​អ្នកមាន​ម្នាក់​ចិញ្ចឹមសត្វ​តោ​ក្នុងផ្ទះ​វិឡា​នៅ​បឹង​កេងកង​ស្លូត​ដូច​ឆ្កែ​ត្រូវ​សម​ត្ត​កិច្ច​ចុះ​ដកហូត​និង​ពិន័យ​ទៀត​!

​ភ្នំពេញ​៖​អាជ្ញាធរ​ចម្រុះ​បានធ្វើការ​ដកហូតយក​សត្វ​តោ​មួយ​ក្បាល​ពី​ជនជាតិ​ចិន ដែល​បាន​ចិញ្ចឹម​នៅក្នុង​ផ្ទះ​តាំងពី​តូច​ដូច​សត្វ​ឆ្កែ​ស៊ាំជាមួយមនុស្ស។​​ការចុះ​ដកហូត​សត្វ​តោ​ដែលជា​ប្រភេទ​សត្វព្រៃ​កម្រ​នេះ ដឹកនាំ​ដោយ លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ សហការ​ជាមួយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ Wildlife Alliance ព្រមទាំង​សមត្ថកិច្ច​ចម្រុះ​មូលដ្ឋាន​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ នៅក្នុង​ផ្ទះ​វីឡា​មួយ ស្ថិតនៅ​ផ្ទះ​លេខ​២២ ផ្លូវ​៣០៦ ភូមិ​៧ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង ។​a lion 

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បានឱ្យដឹងថា «​ដោយសារ​មាន​ប្រជាពលរដ្ឋ​ជិតខាង​បាន​រាយការណ៍​ប្រាប់​អំពី​ការ​ចិញ្ចឹមសត្វ​តោ នៅក្នុង​ផ្ទះ​វីឡា​ខាងលើ​ពី​សំណាក់​បុរស​ជនជាតិ​ចិន ទើប​អាជ្ញាធរ​សហការ​ជាមួយ​អាជ្ញារ​មូលដ្ឋាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការចុះ​ដកហូតយក​សត្វ​តោ​ឈ្មោល​មួយ​ក្បាល​នោះ ដើម្បី​បញ្ជូនទៅ​ថែរក្សា​ទុក​»​។​​លោក​មេព្រៃ​ថា ប្រជាពលរដ្ឋ​មិនមាន​សិទ្ធិ​ក្នុងការ​ចិញ្ចឹម​សត្វព្រៃ​ដែលជា​ប្រភេទ​សត្វ​កម្រ​នោះទេ ដែល​ផ្ទុយ​ពី​ច្បាប់ និង​មាត្រា​៤៩ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ កថា​ខ័​ណ្ឌ​២ ត្រង់ចំណុច​៣ ដែល​បាន​ចែងថា ការយក​ធ្វើជា​កម្មសិទ្ធិ សន្និធិ ឬ​ថែរក្សា​ជា​លក្ខណៈ​សួនសត្វ ឬ​គ្រួសារ​នូវ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ជិត​ផុត​ពូជ ត្រូវបាន​ហាមឃាត់​។​

​លោក​បាន​គូសបញ្ជាក់ថា «​ចំពោះ​សត្វ​តោ​ឈ្មោល​មួយ​ក្បាល​នោះ​នឹងធ្វើ​ការប្រគល់​ជូនទៅ​កាន់​មជ្ឈមណ្ឌល​ថែទាំ និង​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដេ​ី​ម្បី​ចិញ្ចឹម​បីបាច់​បន្ត​។ ចំពោះ​ជនជាតិ​ចិន​ដែលជា​ម្ចាស់​ត្រូវបាន​អាជ្ញាធរ​ហៅ​ទៅធ្វើ​ការណែនាំ​ឈប់​ឱ្យ​ចិញ្ចឹម​សត្វព្រៃ​បែបនេះ​បន្តទៀត​»​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​យក​រហូតដល់​ទៅ​៣​ម៉ឺន​ដុល្លារ​អាមេរិក​។​សម្រាប់​ម្ចាស់​តោ​ដែលជា​ជនជាតិ​ចិន​បាន​ឲ្យ​កាសែត​ដឹងថា​គាត់​មិនបាន​ដឹងថា​គាត់​បាន​ចិញ្ចឹម​វា​តាំងពី​តូច​មក​មិនមែន​ដើម្បី​ជួញដូ​អី​ទេ​គឺ​ដោយសារ​ស្រលាញ់​វា​។​គាត់​នៅ​ស្រុក​ខ្មែរ​ចិញ្ចឹមសត្វ​ខុសច្បាប់​នោះទេ​សុំ​ឲ្យ​មានការ​សម្រប​សម្រួលកា​រ​ពិន័យ​ផង​!​។​

លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​ថ្លែង​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា បុរស​ជនជាតិ​ចិន​រូ​ប​នេះ បាន​ចិញ្ចឹមសត្វ​តោ​នោះ នៅ​ប្រទេស​ចិន​។ ប៉ុន្តែ​ក្រោយពី​មក​រស់នៅ​កម្ពុជា រូបគេ ក៏បាន​នាំ​សត្វ​តោ​នោះ មក​ចិញ្ចឹម​ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​ឡើយ​។​​បុរស​ជនជាតិ​ចិន​នេះ ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ពិន័យ​ជា​ទឹកប្រាក់ ៣​ម៉ឺន​ដុល្លារ និង​ធ្វើ​កិច្ចសន្យា​បញ្ចប់​ការចិញ្ចឹម​សត្វព្រៃ​ជា​បន្តទៀត​។​​បើតាម​រដ្ឋបាល​ព្រៃឈើ សត្វ​តោ​នោះ​ត្រូវបាន​បុរស​ជនជាតិ​ចិន ទិញ​មក​ចិញ្ចឹម​ក្នុងតម្លៃ​១​ម៉ឺន​ដុល្លារ ក្នុង​មួយ​ក្បាល ដោយបាន​ដក​ច​ង្កូមរ​ប​ស់វា​ចេញ​។​តែ​ម្ចាស​តោ​បានប្រកែក​ថា​គាត់​មិនបាន​ធ្វើ​អ្វី​លើស​ត្វ​តោ​នោះទេ​!។

​សត្វ​តោ​ឈ្មោល​នោះ​មាន​ទម្ងន់​ជាង ៧០​គីឡូក្រាម ត្រូវបាន​បុរស​ជនជាតិ​ចិន ចិញ្ចឹម​តាំងពី​តូច​រហូតដល់​ពេលនេះ​មាន​អាយុប្រមាណ ១​ឆ្នាំកន្លះ ដោយ​ក្នុង​មួយថ្ងៃ​បរិភោគ​សាច់​ឆៅ​ប្រមាណ​៦​គីឡូក្រាម​។​មហាជនជាច្រើនមានការសង្ស័យថា៖​មិនដឹងថា​តើ​ពេល​ដកហូត​យកទៅ​រក្សាទុក​មា​នក​ការមើល​ថែទាំ​ដិតដល់​ឬ​អត់​នោះទេ​?​។​ប្រសិនបើ​មើលថែ​មិន​ដល់​តោ​ដែល​ស្លូត​និង​ធ្លាប់​រស់នៅ​ស្រួល​ហើយ​នៅ​វា​នឹង​សត្វ​កើត​ជម្ងឺស្ត្រេស​ហើយ​វា​អាច​ក្លាយជា​សត្វ​កាច​វិញ​ក៏​ថា​បាន​។​នេះ​មិន​និយាយ​ពី​ការកើត​ទុក្ខ​ម្ចាស់​ដែល​ធ្លាប់​មើលថែ​វា​នោះ​ផង​ទេ​។​ការពិត​វា​អាចមាន​វិធី​ផ្សេង​ដូចជា​ដកហូត​ជា​របស់​រដ្ឋ​តែ​ម្ចាស់​ថែរក្សារ​បានដែរ​តើ​ព្រោះភូមិគ្រឹះចិញ្ចឹមនោះទីធ្លាធំដែរតើ?​។​ប្រជាពលរដ្ឋថា៖​បើ​ចិញ្ចឹម​តោ​ខុសច្បាប់​ការចិញ្ចឹម​ឥន្ទ្រី​ឬ​ស្ទាំង​សត្វ​ក្ងោក​ឬ​សត្វ​កេងកង​ចិញ្ចឹម​ក៏​ខុស​ដែរ​៕a lion1 a lion2 a lion7 a lion4 a lion6 

​