» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10452 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700623 នាក់

ខួប​សិទ្ធិមនុស្ស​លើក​ទី​៧៥​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ពី​កា​រីកចំរើន​តែ​ស​ង្កំ​ស៊ីវិល​សុំ​ថែម​

 

​ស្វិ​ស​៖ លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុងនាម​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ខួប​លើក​ទី​៧៥ នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី សិទ្ធិមនុស្ស បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត (Pledge) របស់​កម្ពុជា ស្ដីពី “​ការពង្រឹង​ការ​គាំពារ​សង្គម​»​។a keo jeneva 

​លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​លើកឡើងថា នាពេល​បច្ចុប្បន្ន កម្ពុជា​ជា​ប្រទេសមួយ​ដែល​ឈានមុខ​គេ ក្នុងការ​ចូលរួម និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង យន្តការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។ ប្រទេស​កម្ពុជា បានអនុញ្ញាត​ឱ្យមាន​កា​រិ​យា​ល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​តាំងនៅ​មុនគេ និង​យូរ​ជាងគេ​បង្អស់ ក្រៅពី​នៅ​ទីក្រុង​ហ្សឺ​ណែវ និង​បាន​ទទួលយក​អាណត្តិ របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ចាប់​តាំង ពី​ឆ្នាំ​១៩៩៣ មក ព្រមទាំង​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ការពិនិត្យ​ឡើងវិញ​ជាស​កល តាម​កាលកំណត់ និង​កាតព្វកិច្ច​នៃ​សន្ធិសញ្ញា​ផ្សេងៗ​។ ប្រទេស​កម្ពុជា ក៏​ជា​រដ្ឋ​ភាគី​នៃ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ ស្នូល​ចំនួន​៨ ក្នុងចំណោម​៩​។

​ខុសពី​អតីតកាល​ដ៏​គួរឱ្យ​តក់ស្លុត (​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​) ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​សន្តិភាព ស្ថិរភាព កំណើន​ថាមវន្ត និង​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។ ប្រជាជន​ជាច្រើន​លាន​នាក់ បាន​រួច​ផុតពី​បន្ទាត់​នៃ​ភាពក្រីក្រ ទទួល​នូវ​ភាព​រីករាយ​ជាមួយនឹង​ជីវភាព​សមរម្យ ទទួលបាន​ការអប់រំ ទទួលបាន ការ​គាំពារ​សង្គម​ល្អប្រសើរ និង​មាន​អាយុ​មធ្យម​សង្ឃឹម​រស់​ពី​៥៩​ឆ្នាំ ទៅ​៧៧​ឆ្នាំ ដោយសារ​គុណូបការៈ​ដ៏​ធំធេង​នៃ នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី បានដាក់​ចេញ​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​ក្នុងនោះ “​ការពង្រឹង​ការ​គាំពារ​សង្គម​” ត្រូវបាន​ចាត់ទុក​ជាកា​រងារ​អាទិភាព​។ កម្ពុជា​នឹង​ផ្តោតលើ ការពង្រីក​សេវា ថែទាំ​សុខភាព​ដែល​គ្រប់​ដណ្តប់​ប្រជាជន ៩​លាន​នាក់ ការផ្ដល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ចំនួន ១,៥​លាន​នាក់ ការពង្រីក​សេវា​អ៊ីនធឺណិត​ដល់​សាលាឃុំ សាលារៀន និង​មណ្ឌល​សុខភាព ចាប់ពី​ឆ្នាំ ២០២៤ និង​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​ដល់​គ្រប់​ភូមិ​នៅមុន​ឆ្នាំ​២០៣០​។

​ក្នុង​ស្មារតី ដែល​សិទ្ធិមនុស្ស​មាន​លក្ខណៈ​ជាស​កល និង​មិនអាច​កាត់ផ្តាច់​បាន កម្ពុជា​នៅតែ​ប្ដេជ្ញាចិត្ត ក្នុង​ការធ្វើការងារ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​យន្តការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ដែល​ពាក់ព័ន្ធ ដើម្បី​គាំទ្រ​ដល់​ការលើកកម្ពស់ និង​ការការពារ​សិទ្ធិមនុស្ស​សម្រាប់​ទាំងអស់គ្នា​។​​ទោះបីជា​មានការ​អះអាង​ខាងលើនេះ​ក៏ដោយ​ក៏​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​ចេញផ្សាយ​ថ្ងៃទី​១១ ធ្នូ ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម សហព័ន្ធ សហជីព ចំនួន​៣៩​ស្ថាប័ន​កត់សម្គាល់ថា ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​អាណត្តិ​ចាស់ ស្ថានភាព​សិទ្ធិមនុស្ស សេរី​ភាពជា​មូលដ្ឋាន និង​សិទ្ធិ​ទទួលបាន​យុត្តិធម៌​សង្គម គឺមាន​ការធ្លាក់ចុះ​។ មិន​ថា​ពលរដ្ឋ អ្នកនយោបាយ សកម្មជន​មួយចំនួន ពួកគេ​រង​ការ​ធ្វើទុក្ខបុកម្នេញ និង​ខ្លះ​រង​ការចោទប្រកាន់​ពី​តុលាការ ហើយ​ឈានដល់​ការជាប់​ពន្ធនាគារ​ថែមទៀត​។​

​អង្គការ​សង្គម​ស៊ីវិល​មើលឃើញថា រដ្ឋាភិបាល​កំពុង​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ ដូចជា​ពង្រឹង​វិន័យ​មន្ត្រី រួម​នឹង​ការបង្កើតឱ្យមាន​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។ ប៉ុន្តែ​បើទោះបីជា​រដ្ឋ​កំពុង​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​យ៉ាងណា ក៏​ប្រព័ន្ធយុត្តិធម៌​សង្គម​នៅ​កម្ពុជា​បន្ត​ប្រឈម​នូវ​បញ្ហា​ច្រើន ពិសេស​យុត្តិធម៌​ចំពោះ​អ្នកនយោបាយ អ្នកការពារ​សិ​ទិ្ធ​មនុស្ស បរិស្ថាន និង​រឿង​ក្តីក្តាំ​រវាង​អ្នកមានអំណាច​និង​ពលរដ្ឋ​ក្រីក្រ​។​
​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​បន្តថា បើ​ធៀប​នឹង​អ្នកមានអំណាច ពលរដ្ឋ​គ្មាន​ប្រៀប​ឡើយ​បើ​គិត​ទៅលើ​ការស្វែងរក​យុត្តិធម៌ និង​ការចរចា​អំពី​សំណង​។ តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​ដដែល ស្ទើរ​គ្រប់​ករណី​ដែល​ពាក់ព័ន្ធ​នឹង​រឿង​យុត្តិធម៌ ជនជាប់ចោទ​ក្រោម​ហេតុផល​នយោបាយ​តែង​រង​ការ​រឹតត្បិត​ជាង​ជនជាប់ចោទ​ធម្មតា ពិសេស​ការចោទប្រកាន់​ពីបទ​ញុះញង់​ដែល​បណ្តាលឱ្យ​ពលរដ្ឋ​ភ័យខ្លាច​លែង​ហ៊ាន​បញ្ចេញមតិ​។​

​នៅ​ចំពោះមុខ​បញ្ហា​ទាំងនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​៣៩​ស្ថាប័ន​ស្នើឱ្យ​រដ្ឋសភា​ពិនិត្យ​និយមន័យ​នៃ​បទល្មើស​ញុះញង់ និង​កំណត់​ចំនួន​អតិបរមា​សំណង​ជម្ងឺ​ចិត្ត​នៃ​បទល្មើស​បរិហារកេរ្តិ៍​ត្រឹម​១០០​រៀល​។ ទន្ទឹមគ្នានេះ ក៏​មានការ​ស្នើឱ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌ និង​ផ្តល់​សំណង​សមរម្យ​រាល់ពេល​រដ្ឋាភិបាល​តម្រូវ​ឱ្យ​ពលរដ្ឋ​ផ្លាស់ប្តូរ​ទីលំនៅ និង​ការ​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដោយ​មិន​ត្រូវឱ្យ​មន្ត្រីរាជការ យោធា នគរបាល តុលាការ​មាន​និន្នាការ​នយោបាយ និង​ត្រូវ​ស្ថិតក្នុង​ភាព​អ​ព្យា​ក្រឹត្យ​។​

​ក្រៅពីនេះ អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ស្ថាប័ន​ធ្វើ​ច្បាប់ និង​រដ្ឋាភិបាល​បើកទូលាយ​ចំពោះ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​។ ពាក់ព័ន្ធ​នឹង​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការកែទម្រង់​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល រួម​នឹង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព​យ៉ាងយូរ​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​២០២៤ ដើម្បីឱ្យ​ស្ថាប័ន​ទាំងនេះ​អាចអនុវត្ត​សកម្មភាព​របស់ខ្លួន​ស្របតាម​ច្បាប់​របស់​កម្ពុ​ជា​។ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​អះអាង​មក​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា រាល់​បញ្ហា​វិវាទ​នៅ​តុលាការ​មិនមែន​សុទ្ធតែ​ពលរដ្ឋ​ខុស ហើយ​អ្នកមានអំណាច​ត្រូវ​នោះទេ​។ តាម​លោក​ជិន ម៉ា​លីន រាល់​ការចោទប្រកាន់​អ្វីមួយ​ត្រូវបាន​តុលាការ​ពិនិត្យមើល​លើ​អង្គហេតុ និង​អង្គច្បាប់ ដោយ​មិន​ចេះតែ​កាត់សេចក្តី​នោះឡើយ​។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ​ដដែល​បាន​បន្តថា រដ្ឋាភិបាល​បានផ្តល់​សិទ្ធិសេរីភាព​ពេញលេញ​ដល់​ប្រជាពលរដ្ឋ តែ​ពលរដ្ឋ​មិនត្រូវ​ដើរ​ហួស​ពី​បន្ទាត់ ឬ​ច្បាប់​ដែលមាន​ចែង​ឡើយ​៕a keo jeneva1 a keo remy human1 


​