» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6422 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696593 នាក់

ក្រសួងសុខាភិបាល​និង​មន្ត្រី​ជំនាញ​និយាយ​ពី​រឿង «​កូ​វីដ​១៩ មាន​ប្រភពពី​កម្ពុជា​»!

 

​ភ្នំពេញ​៖​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃ ២៣ កុម្ភៈ ២០២១​បាន​សម្រាយ​មន្ទិល​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការជជែក​វែកញែក​ពី​ប្រភព​រាតត្បាត​ដំបូង​នៃ​កូ​វីដ​១៩ ថា​មាន​ប្រភពពី​សត្វ​ប្រចៀវ​នៅ​ស្រុក​ខ្មែរ ។ «​មិនទាន់មាន​ការបញ្ជា​ក់ថា កូ​វីដ​១៩​មាន​ប្រភព​ដំបូង​ចេញពី​ប្រទេស​ណា​នៅឡើយ សូមកុំ​ទាន់​សន្និដ្ឋាន​ខុសពី​អ្វីដែល​គេ​រកឃើញ​»​។​លោកស្រី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អះអាង​ថា មាន​លេចឮ​ការបកស្រាយ​ថា កូ​វីដ​១៩​មាន​ប្រភព​ចេញពី​កម្ពុជា​។ លោកស្រី​បដិសេធ​នូវ​ការបកស្រាយ​ទាំងនោះ និង​បាន​រំឭក​ពី​ការសិក្សា​តូច​មួយ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែល​រកឃើញ​វីរុស​ប្រហាក់ប្រហែល​កូ​វីដ​១៩​ក្នុង​ខ្លួន​សត្វ​ប្រជៀវ​២​ក្បាល តាំងពី​ឆ្នាំ​២០១០​។a co cambodia din1

​រឿងនេះ​នេះ​លោកស្រី​បញ្ជាក់ថា​៖ «​ការសិក្សា​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​តាំងពី​ឆ្នាំ ២០១០ លើ​សត្វ​ប្រជៀវ​នៅ​កម្ពុជា គ្រាន់តែ​រកឃើញ​វីរុស​ក្នុង​ខ្លួន​សត្វ​ប្រជៀវ ២​ក្បាល​ក្នុងចំណោម​មួយចំនួន​។ ការសិក្សា​នេះ​គឺ​តូច​ទេ ប្រជៀវ​នោះ​មាន​វីរុស​ប្រហាក់ប្រហែល​មេរោគ​សាស់​( Sars )​កូ​វីដ​ដែរ តែ​មិនមែន​កូ​វីដ​១៩​ទេ​។ ខ្ញុំ​សូមបញ្ជាក់ កុំ​ឲ្យ​មានការ​ភាន់ច្រឡំ ព្រោះ​ខ្ញុំ​ឃើញ​ការបកស្រាយ​មួយចំនួន​ថា កូ​វីដ​១៩​ចេញពី​កម្ពុជា​។ ការសិក្សា​ដែល​រកឃើញ វា​ជា​បងប្អូន​ជីដូនមួយរ​បស់ Sars កូ​វីដ​។ គេ​មិនទាន់​ដឹង​ទេ​ថា ឪពុកម្តាយ​របស់​វីរុស​នេះ​នៅឯណា​»​។

​​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានធ្វើការ​ស្រាវជ្រាវ​ជាច្រើន​ឆ្នាំ​មកហើយ ទៅលើ​សត្វ​ប្រចៀវ និង​មេរោគ​ដែល​ឆ្លង​ដោយសារ​សត្វ​ប្រចៀវ​នេះ​។ ការសិក្សា​នេះ មិនមែន​ផ្តោត​តែ​ទៅលើ​មេរោគ​កូ​រ៉ូ​ណា​តែមួយ​នោះទេ គឺមាន​ការសិក្សា​ទៅ​ផ្នែក​ផ្សេងៗ​ទៀត ព្រោះ​ចង់ដឹងថា ការចម្លង​ពីស​ត្វ​ប្រចៀវ​ទៅ​មនុស្ស និង​ពី​មនុស្ស​ទៅ​សត្វ​ប្រចៀវ និង​ជាពិសេស​ទៅទៀត​នោះ​ជា​ប្រភេទ​ជំងឺ​កើតឡើង​ថ្មីៗ​។ នេះ​បើតាម​លោកស្រី ឡូ​រ៉ង់​បារ៉ែល ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបំភ្លឺ​ពី​មន្ទីរពិសោធន៍​លើ​បញ្ហា​កូ​វីដ​-១៩ នា​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​ដែរ​។

អ្នកវិទ្យាសាស្ត្រ​បានធ្វើ​ការវិភាគ​ទៅលើ​មេរោគ បានធ្វើ​ការវិភាគ ពិនិត្យមើល​ទៅលើ​លក្ខណៈ​របស់​មេរោគ ដោយ​ពិនិត្យ​ទៅលើ​សំណាក​ចំនួន ១៣០ ក្នុងចំណោម​នេះ ឃើញ​មាន​សំណាក​ចំនួន ២ ដែល​វិជ្ជមាន​មេរោគ​កូ​រ៉ូ​ណា ដែលមាន​លក្ខណៈ​ស្រដៀង ជាមួយ​មេរោគ​កូ​វីដ​-១៩ ដែល​កើតឡើង​នេះ​។ ការ​ស្រដៀង​គ្នា​នេះ មិនមែនជា​មេរោគ​តែមួយ​នោះទេ ព្រោះ​ការចម្លង និង​លក្ខណៈ​នៃ​ការចម្លង​មាន​ភាពខុសគ្នា រវាង​មេរោគ​កូ​រ៉​ណា និង​មេរោគ​កូ​វីដ​-១៩​។ ការរកឃើញ​នេះ មិនមែន​រកឃើញ​តែ​ក្នុង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ទេ គឺមាន​ការរកឃើញ​នៅ​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក និង​ក្នុង​តំបន់​ផងដែរ ដូចជា​នៅ​ប្រទេស​ចិន ប្រទេស​ថៃ ជាដើម​។ ការរកឃើញ​នេះ មិន​មានន័យថា មេរោគ​នេះ​កើតចេញពី​ប្រទេស​កម្ពុជា​នោះទេ ហើយក៏​មិនមែនជា​ការរក​ឃើញតែ​ឯកឯង​ក្នុងប្រទេស​កម្ពុជា​នោះដែរ​។

​ទាក់ទង​រឿង​ប្រភព​លោកស្រី​ឱ​វ៉ានឌី​ន​បន្តថា​៖ «​គ្នាន​ភស្តុតាង​ណា​បញ្ជាក់ថា កូ​វីដ​១៩​មាន​ប្រភព​ចេញពី​កម្ពុជា​ទេ​។​លោកស្រី​ឱ​វ៉ាន់ឌី​ន​រំលឹក​រឿង​កូ​វីត​ដំបូង​នៅ​ស្រុក​ខ្មែរ​ថា​៖ ករណី​កូ​វីដ​១៩​ដំបូង កាលពី​ថ្ងៃ ២៧​មករា ២០២០ រកឃើញ​លើ​បុរស​ជនជាតិ​ចិន​ដែល​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ វា​ជា​ករណី​នាំចូល​ពី​ខាងក្រៅ​។ ចំណែក​ករណី​ទី​២ កាលពី​ថ្ងៃ ៣​កុម្ភៈ ២០២០ ករណី​វិជ្ជមាន​លើ​បុរស​ខ្មែរ​ដែល​រស់នៅ​សៀមរាប (​ឆ្លង​ពី​ជនជាតិ​ជប៉ុន​) វា​ក៏​មិនមែន​កើត​នៅ​កម្ពុជា​នោះដែរ វា​នាំចូល​ពី​ខាងក្រៅ​ទេ​។ ករណី​បំ​លែង​ថ្មី​ក៏​មិនមែន​នៅ​កម្ពុជា​ដែរ វា​នាំចូល​ពី​ខាងក្រៅ​ដូចគ្នា​។ សូមបញ្ជាក់ថា លទ្ធផល​ធ្វើតេស្ត​សុទ្ធតែ​ទទួលបាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​»​។​លោកស្រី​សង្កត់​ជាថ្មី​ថា​៖ «​ស្ថានភាព​នៃ​ការឆ្លង យើង​អត់​ដឹងថា​វា​នៅទីណា​ទេ​។ យើង​មិនដឹង​ទេ​ថា​ពេលណា​វា​ផ្ទុះ​។ ស្ថានភាព​ពេលនេះ​មិនសូវ​ជា​ល្អ វា​មាន​ភាពស៊ាំ​ញាំ​ច្រើន​»​។

​សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃ ២៣​កុម្ភៈ​នេះដែរ កម្ពុជា​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ២៥​នាក់​ទៀត (​កូ​វីដ​-១៩ ប​ម្លែ​ង​ខ្លួន​ថ្មី ០៣​ករណី​) ក្នុងនោះ​ករណី​ឆ្លង​សហគមន៍ ២៣​នាក់ និង​អ្នកដំណើរ​ពី​បរទេស ០២​នាក់​។ បើ​គិត​ត្រឹម​ថ្ងៃ ២៣​កុម្ភៈ ២០២១ ដដែល អ្នក​ឆ្លង​សរុប​នៅ​កម្ពុ​ជាមាន ៥៩៣​នាក់ អ្នកជា​សះស្បើយ ៤៧៥​នាក់ អ្នក​កំពុង​ព្យាបាល ១១៦​នាក់​៕a co cambodia2 a co cambodia din2 

​