» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6779 នាក់

ម្សិលមិញ 8146 នាក់

សរុប 18735111 នាក់

អាមេរិក​បោះពាក្យ​រឿង​ការដោះដូរ​ផលប្រយោជន៍​ជាមួយ​ករណី​យ៍​កឹម​សុខា​

​ភ្នំពេញ​៖​ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លើកឡើងថា ប្រទេស​កម្ពុជា​នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​ពី​ការផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​សម្រាប់​លោក កឹម សុខា ប្រសិនបើ​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​រូបនេះ ត្រូវបាន​ដោះស្រាយ​បញ្ចប់ ចំពោះ​ការខ្វែងគំនិត​ខាង​នយោបាយ ខណៈ​សំណុំ​រឿងនេះ​កំពុងតែបន្ត​នីតិវិធី​នៅ​តុលាការ​នៅឡើយ​។​a kem  us 

​តាមរយៈ​ការិយាល័យ​សម្រាប់​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក Daniel J.Kritenbrink បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា សហរដ្ឋអាមេរិក​ពិត​ជាមាន​ការខកចិត្ត​ចំពោះ​សវនាការ​ដែលមាន​លក្ខ​ណៈ​ជា​នយោបាយ ហើយ​ការជំនុំជម្រះ​នេះ​នៅតែ​បន្ត​អូសបន្លាយ ដោយ​គ្មាន​ដំណោះស្រាយ​ណាមួយ​ចំពោះ​សំណុំ​រឿងនេះ​នៅឡើយ​។ លោក​លោក Daniel J.Kritenbrink ក៏​បង្ហាញ​ចិត្ត​សោមនស្ស​រីករាយ​ដែល​បាន​ជួប​លោក កឹម សុខា កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ អំឡុង​ពេលដែល​លោក​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​៖ «​ខ្ញុំ​មាន​សោមនស្ស​រីករាយ​ដែល​បាន​ជួប​លោក កឹម សុខា អំឡុងពេល​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់ខ្ញុំ​ទៅកាន់​រាជធានី​ភ្នំពេញ​។ សហរដ្ឋអាមេរិក​នៅតែ​មានការ​ខកចិត្ត​ចំពោះ​សវនាការ​ដែលមាន​លក្ខ​ណៈ​ជា​នយោបាយ ហើយ​បន្ត​អូសបន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​។ ប្រទេស​កម្ពុជា​នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​ពី​ដំណោះស្រាយ​នយោបាយ ពី​ការ​ស្តារឡើងវិញ​ចំពោះ​សិទ្ធិ​នយោបាយ​លោក កឹម សុខា​»​។​

 រឿងក្ដី​លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​ដៃ​ចៅក្រម​ជំនុំជម្រះ​នៅឡើយ​។ មេបក្ស​ជំទាស់​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​ចូលចាប់​ខ្លួន​ទាំង​ពាក់​កណ្តាលអធ្រាត្រ កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​របស់លោក ស្ថិតក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​​ដល់ពេលនេះ ការជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា ជុំវិញ​បទ​ចោទ «​ស​ន្ទិ​ដ្ឋិ​ភាព​» ត្រូវរ៉ូវ​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​នេះ បាន​បន្ត​អូសបន្លាយ​ប្រមាណ​២​ឆ្នាំ​មកហើយ គិត​ចាប់តាំងពី​ចាប់ផ្ដើម​បើក​ការជំនុំជម្រះ​កាលពីដើមឆ្នាំ​២០២០​មក​។​

សូមបញ្ជាក់ថា​កម្ពុជា​ចង់​ឲ្យ​អាមេរិក​លុបចោល​បំណុល​ដែល​របប​លន់នល់​ជំពាក់​ប្រមាណ​៤០០​លាន​ដុល្លារ​អាមេរិក​និង​ចង់​ឲ្យ​បន្ត​ផ្តល់​ប្រព​ន្ធ័​អនុគ្រោះ​ព​ន្ធ័​GSP​ដែល​ផុតកំណត់​កាលពី​ឆ្នាំ​២០២០​មក​កម្ពុជា​វិញ​។​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ បាន​បើកផ្លូវ​ឱ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​តិចតួច ឬ​មិន​បង់ពន្ធ​សោះ សម្រាប់​ការនាំ​ទំនិញ​ចូល​ទីផ្សារ​សហរដ្ឋអាមេរិក​។ ស្ថិតក្រោម​គោលការណ៍​នេះ នាំឱ្យ​កម្ពុជា​ទទួលបាន​ផលចំណេញ​ក្នុង​មួយឆ្នាំៗ​ប្រមាណ​១៨០​លាន​ដុល្លារ​អាមេរិក​។​