» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6332 នាក់

ម្សិលមិញ 5304 នាក់

សរុប 14145858 នាក់

យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម

​រុស្ស៊ី​៖​ថ្ងៃ​ពុធ​ទី ៦ ធ្នូ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង អា​រ៉ា​ប៊ី​សា​អូឌីត​សម្រាប់​ទស្សនៈកិច្ច​១​ថ្ងៃ​ដោយ​មិន​ខ្លាច​ដិ​ការ​ឲ្យ​ចាប់ខ្លួន​របស់​តុលាកា​ព្រហ្មទណ្ឌ​អន្តរជាតិ​។​បន្ទាប់មក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៧ ធ្នូ លោក ពូ​ទីន នឹង​ទទួល​ជួប​ប្រ​ធានា​ធីប​តី​អ៊ីរ៉ង់​លោក អេ​ប្រា​ហ៊ីម រ៉ៃ​ស៊ី នៅ​ទីក្រុង​មូ​ស្គូ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​វិមាន​ក្រេ​ម​ឡាំង​។a putin fly1 

អ្នកនាំពាក្យ​នៃ​វិមាន​ក្រេ​ម​ឡាំង​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ​បាន​ឲ្យ​ដឹងថា​៖ លោកពូ​ទីន ត្រូវ​ជួប​ជាមួយ​ប្រ​ធានា​ធីប​តី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម លោក ម៉ូ​ហា​ម៉េ​ដ បិ​ន ហ្សា​យ៉េដ អាល​ណា​យ៉ាន ដើម្បី​ពិភាក្សា​អំពី​ទស្សនវិស័យ​សហប្រតិបត្តិ​ការ​នានា​រវាង​ប្រទេស​ទាំង​២ និង ស្ថានការណ៍​ទូទៅ ក្នុង​តំបន់​មជ្ឈិមបូព៌ា​។ បន្ទាប់មក នៅ​ទីក្រុង រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត លោកពូ​ទីន នឹង​ជួប​ជាមួយ​ក្សត្រ​រជ្ជទាយាទ​ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េ​ដ បេន​សាល​ម៉ាន​។ ប្រមុខរដ្ឋ​ទាំងពីរ នឹង​ពិភាក្សាគ្នា​អំពី​វិស័យ ពាណិជ្ជកម្ម ការវិនិយោគ និង នយោបាយ​អន្តរជាតិ​។​

​លោកពូ​ទីន បាន​ឱកាស​លើកឡើង​អំពី​ជំលោះ​ដ៏​ក្តៅគគុក​រវាង អ៊ីស្រាអែល និង ប៉ា​ឡេ​ស្ទី​ន​។ លោក ពូ​ទីន បាន​ទិះ​តៀន និង​បរិហារ អ៊ី​ស្រាល​អែល ថា​បាន​បង្ក​មហន្តរាយ​មនុស្សជាតិ​នៅ​តំបន់​ហ្កា​ហ្សា ថែមទាំង​អំពាវនាវ​ឲ្យ​បង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ដែល​ឯករាជ្យ ។ ក្នុងជំនួប​តាម​អន​ឡាញ នៃ​កិច្ចប្រជុំ​កំពូល ហ្សេ​២០ កាលពី​ចុងខែ​វិច្ឆិកា​លោកពូ​ទីន ធ្លាប់បាន​លើកយក​ប្រធានបទ​ហ្កា​ហ្សា ដើម្បី​វាយបក​ទៅកាន់​ក្រុម​ប្រទេស​បស្ចិម​លោក​វិញ ថា​ពុំ​ប្រកាន់​គោលជំហរ​ស្មើភាព ដោយ​ព្រួត​គ្នា​ថ្កោលទោស​រុស្ស៊ី​ពីបទ​វាយលុក​ចូល​អ៊ុយ​ក្រែ​ន តែ​បែរជា​ឈរ​ឱបដៃ​មើល ទង្វើ​សម្លាប់​រង្គាល​លើ​ប្រជាជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន​។

​ជំនួប​មេដឹកនាំ​នៅ​មជ្ឈិមបូព៌ា​លើក​នេះ​នេះ លោកពូ​ទីន ក៏បាន​លើកឡើង​ពី​គោលជំហរ​របស់​រុស្ស៊ី ក្នុងការ​កាត់បន្ថយ​ការផលិត​ប្រេង​ឆៅ យ៉ាងហោចណាស់​រហូតដល់​ចុងខែ​មីនាឆ្នាំ ២០២៤​ដើម្បី​រក្សា​តម្លៃ​ប្រេង​ទប់ទល់ការដាក់ទណ្ឌកម្មពីលោកខាងលិច។ លោកពូ​ទីន អះអាងថា​ការកាត់បន្ថយ​នេះ គឺ​ដើម្បី​រក្សា​លំនឹង​នៃ​តម្លៃ​ប្រេង​ឆៅ ក្នុង​ពិភពលោក ពោលគឺ ស្រប​ជាមួយ​គោ​លន​ជំហរ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​សមាជិក​សំខាន់​មួយទៀត​របស់ Opep+ ដែលជា​អង្គការ​ប្រមូលផ្តុំ​បណ្តា​ប្រទេស​ផលិត​ប្រេងកាត​ធំៗ នៅលើ​សកលលោក​។​

​គួររំឭកថា កាលពី​ខែកក្កដា ឆ្នាំ​២០២២​កន្លងទៅ លោកពូ​ទីន បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់ ខណៈពេលដែល​ប្រមុខ​ការទូត​រុស្ស៊ី​លោក ស៊ែរ​ហ្គៃ ឡា​វ្រូ​វ ក៏មាន​វត្តមាន​ដែរ​នៅ​ទីក្រុង​តេ​អេ​រ៉ង់ ក្នុង​ខែតុលា​ឆ្នាំ ២០២៣​។​
​នៅក្នុង​កិច្ច​ជំនួប​ថ្មី​នេះ ប្រទេស​ទាំងពីរ​គ្រោង​និយាយ​ពិភាក្សាគ្នា​លើ​សំណុំរឿង​សំខាន់ៗ​ទ្វេភាគី​ដូចជា ទំនាក់ទំនង​សេដ្ឋកិច្ច បញ្ហា​នានា​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក ដោយ​ផ្តោត​ជាពិសេស​លើ​ស្ថានការណ៍​នៅ​ហ្កា​ហ្សា​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​ព័ត៌មាន​របស់​អ៊ីរ៉ង់ IRNA ។​ បណ្តា​ប្រទេស​បស្ចិម​លោក ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​រុស្ស៊ី​ក្នុង​បរិបទ​សង្គ្រាម​អ៊ុយ​ក្រែ​ន ដោយ​បញ្ជូន​ដ្រូ​ន​បំពាក់​គ្រាប់​ផ្ទុះ​ឈ្មោះ Shahed រាប់​សិន​គ្រឿង​ទៅ​ឲ្យ​រុស្ស៊ី យកទៅ​វាយប្រហារ ដ៏​សង្គ្រប់​លើ​ទឹកដី​អ៊ុយ​ក្រែ​ន​។​

​មកទល់​បច្ចុប្បន្ន លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កម្រ​ធ្វើដំណើរ​ចេញពី​ប្រទេស​រុស្ស៊ី​ណាស់ ពោលគឺ​លោក​ទៅកាន់​បណ្តា​ប្រទេស​ណា ដែលជា​សម្ព័ន្ធមិត្ត​ជំនិតៗ​របស់​រុស្ស៊ី​តែប៉ុណ្ណោះ​។ ការណ៍​នេះ បណ្តាលមកពី​លោកពូ​ទីន គ្មាន​គេ​ទទួល​ស្វាគមន៍ និង​រាប់រក នៅតាម​ប្រទេស​បស្ចិម​លោក ហើយ​លោក​មាន ឈ្មោះ​ក្នុង​ដីការ​ចាប់ខ្លួន​របស់​តុលាការអន្តរជាតិ ពីបទ​ចាប់​ជម្លៀស​កុមារ អ៊ុយ​ក្រែ​ន យកមក​ប្រទេស​រុស្ស៊ី ។​​ជាក់ស្តែង លោកពូ​ទីន ពុំមាន​វត្តមាន​ទេ​នៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ​ក្នុងពេល​ថ្មីៗ​នេះ មាន​ជាអាទិ៍ ជំនួប​កំពូល​រវាង​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ហៅ​កាត់​ថា​ហ្សេ​២០ នៅ​ឥណ្ឌា កាលពី​ខែកញ្ញា​កន្លងទៅ និង ជំនួប ប្រ៊ី​ក (​ប្រ​ស៊ី​ល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិក​ខាងត្បូង​) ដែល​ប្រព្រឹត្តទៅ​ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ខែសីហា​។ សូម​បញ្ជាក់ដែរថា​ក្នុង​ដំណើរ​ចេញ​ក្រៅប្រទេស​លើក​នេះ​កងទ័ពអាកាស​រុស្ស៊ី​បានដាក់​ពង្រាយ​យន្តហោះ​ចម្បាំង Su-35 ចំនួន​បួន​គ្រឿង ដើម្បី​អមដំណើរ​យន្តហោះ​ពិសេស​របស់លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់​ប្រទេស​អារ៉ាប់​រួម (UAE)​។​

​យោងតាម​សារព័ត៌មាន Sky News កាលពី​ថ្ងៃទី​៦ ខែធ្នូ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បានប្រកាស​ពី​ការដាក់​ពង្រាយ​កង​យន្តហោះ​ចម្បាំង​ទំនើប Su-35 របស់​យោធា​រុស្ស៊ី​ដើម្បី​អមដំណើរ​ប្រធានាធិបតី Vladimir Putin ទៅកាន់ UAE ។ លោក Peskov បាន​និយាយថា “​យើង​សូម​អរគុណ​ប្រទេស​ដែល​បានផ្តល់​ការអនុញ្ញាត​ពិសេស​ដើម្បីឱ្យ​យន្តហោះ​រុស្ស៊ី​អាច​ផ្ទុក​អាវុធ​តាមរយៈ​ដែនអាកាស​របស់​ពួកគេ​” ។​​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា យន្តហោះ​ចម្បាំង Su-35 ទាំងអស់​ដែល​ប្រើ​ដើម្បី​អមដំណើរ​លោក ពូ​ទីន ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នកបើក​យន្តហោះ​លំដាប់​ទីមួយ​។ យន្តហោះ​ចម្បាំង​ទាំងនេះ​នីមួយៗ​មាន​កាំជ្រួច​រយៈ​ចម្ងាយ​មធ្យម R-77-1 និង​កាំជ្រួច​រយៈ​ចម្ងាយ​ខ្លី R-74M ។​

​នៅក្នុង​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​នោះ យន្តហោះ Su-35 ចំនួន​បួន​គ្រឿង​បាន​តាមដាន​យ៉ាង​ជិតស្និទ្ធ​នូវ​យន្តហោះ Il-96 របស់​ប្រធានាធិបតី Putin រហូតដល់​វា​ចុះចត​នៅ​អាកាសយានដ្ឋាន Abu Dhabi ។ បន្ទាប់មក យុទ្ធជន​រុស្ស៊ី​បាន​ដើរ​ជុំវិញ​អាកាសយានដ្ឋាន​ជាច្រើន​ដង ។​​នៅ​ទីក្រុង Abu Dhabi លោក Putin ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​មន្ត្រី UAE​។ប្រភពបរទេសa putin fly2 a putin fly3 a putine fly