» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3407 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142589 នាក់

កម្ពុជា​ប្រតិកម្ម​ចំពោះ​សម្តី​សមាជិកសភា និង​ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក


​ភ្នំពេញ​៖ សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សំដែង​នូវ​ការខកចិត្ត​បំផុត​ការចោទប្រកាន់ ដោយ​ហេតុផល​នយោបាយ របស់​សមាជិកសភា និង​ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​។ សេចក្តីថ្លែងការណ៍បាន​លើកឡើងថា​៖a cam us 

​ទី​១-​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មានការ​ខកចិត្ត​ចំពោះ​ការចោទប្រកាន់ ដោយ​ហេតុផល​នយោបាយ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ របស់​ឥស្សរជន​នយោបាយ​សហ​រដ្ឋ​អាមេរិក ចំនួន​ពីររូប​គឺ លោក Alan Lowenthal សមាជិកសភា និង​លោក Robert A. Destro ឧបការី​រដ្ឋមន្ត្រី ក្រសួងការបរទេស ទៅលើ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការធានា​សន្តិភាព សណ្តាប់ធ្នាប់ និង​សុខភាព សាធារណៈ​នៅក្នុង​ប្រទេស​។​

​ទី​២-​អ្នកនាំពាក្យ​កត់សម្គាល់​ដោយ​សោកស្តាយ​យ៉ាងខ្លាំង​ថា ការវាយតម្លៃ​របស់​ពួកគេ មិន​ត្រឹមត្រូវ​ទាល់តែសោះ និង​មិនបាន​គិតពី​ទិដ្ឋភាព​អង្គហេតុ និង​អង្គច្បាប់​នៃ​បញ្ហា​នេះ​។ ប្រទេស​កម្ពុជា​លើកតម្កើង​សេរីភាព​នៃ ការបញ្ចេញមតិ សមាគម និង​ការជួបជុំ​ដោយ​សន្តិវិធី ដូចដែល​បាន​ធានា​នៅក្នុង​រដ្ឋធម្មនុញ្ញ​។ ប៉ុន្តែ ទោះយ៉ាងណា ការប្រើប្រាស់​សិទ្ធិ និង​សេរីភាព​បែបនេះ ត្រូវ​អនុលោម​តាមច្បាប់​។ សេរីភាព​នៃ​ការ បញ្ចេញមតិ មិនមែនជា​សេរីភាព​ក្នុងការ​ផ្សព្វផ្សាយ​ការរើសអើង ដែលនាំឱ្យ​មានការ​ស្អប់ខ្ពើម ការប្រកាន់ ពូជសាសន៍ និង​អំពើហិង្សា​នោះឡើយ​។​

​ទី​៣-​គ្រប់​អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់ រួមទាំង​អ្នកការពារ​សិទ្ធិមនុស្ស និង​ក្រុមយុវជន មាន​សេរីភាព​ក្នុង ការអនុវត្ត​សកម្មភាព​របស់ខ្លួន ដើម្បី​រួមចំណែក​ក្នុង​កិច្ច​អភិវឌ្ឍ​ជាតិ ដរាបណា​សកម្មភាព​អស់ទាំង នោះ​ស្ថិតនៅក្រោម​ដែន​កំណ​ត់នៃ​ច្បាប់​។​

​ទី​៤-​អ្នកនាំពាក្យ​កត់សម្គាល់​នូវ​កម្រិត​ជាក់លាក់​មួយ​នៃ​ស្តង់ដារ​ទ្វេ ដែល​សម្តែង​ចេញ​ដោយ​ឥស្សរជន ទាំងពីរ ដោយ​ម្យ៉ាង​អំពាវនាវ​ឱ្យ​ដោះលែង​ក្រុម​ពិសេស​មួយចំនួន​ក្រៅ​ប្រព័ន្ធតុលាការ ដែល​ផ្ទុយទៅនឹង ការអនុវត្ត​នៃ​ដំណើរការ​នីតិវិធីតុលាការ និង​ម្យ៉ាងវិញទៀត បែរជា​អំពាវនាវ​ឱ្យ​គោរព​នីតិរដ្ឋ​ទៅវិញ​។ ៥. កម្ពុជា​រក្សា​ការប្តេជ្ញាចិត្ត​ក្នុង​ការកសាង​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​សហរដ្ឋអាមេរិក និង​វាយតម្លៃ ចំពោះ​ការគាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក ដើម្បី​ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​៕a court monk1 a court monk3