» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10684 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700855 នាក់

វៀតណាម​បោ​សម្អាត​ផ្ទៃក្នុង​ក្រោមរូបភាព​បង្ក្រាប​បទល្មើស​ពុករលួយ​!

 


​វៀតណាម​៖ លោក ង្វៀន វ៉ាន់ ទូ (Nguyễn Văn Tú) មេគណ​បក្សកុម្មុយនិស្ត រា​ធានី​ហាណូយ ត្រូវបាន​ចាប់ខ្លួន ក្នុង​សំណុំរឿង​ពុករលួយ នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ​។ ការចាប់ខ្លួន​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​បក្ស​កុម្មុយនីស្ត គឺ​ស្របពេល​ថ្ងៃ​តែមួយ ដែល​តុលាការក្រុង​ហាណូយ បានប្រកាស​ដាក់ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត ទៅលើ​អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​វៀតណាម ពីបទ​ល្មើស​ពុករលួយ​សូកប៉ាន់​។ នេះ​បើតាម​ប្រភពពី អ្នកសារព័ត៌មាន​វៀតណាម​ប្រចាំ​ក្រុង​ហាណូយ​។​a corup vn1 

 លោក វូ វ៉ាន់ តាវ (Vo Van Tao)​បាន​វាយតម្លៃថា​៖«​នាយក​ខុទ្ទកាល័យ​បក្សកុម្មុយនិស្ត ប្រចាំ​រដ្ឋធានី​ហាណូយ លោក ង្វៀន វ៉ាន់ ទូ (Nguyễn Văn Tú)​គឺ​ធ្លាប់​ធ្វើជា​ប្រធានការិយាល័យ​វិនិយោគ​ក្រុង​ហាណូយ​។ ការចាប់ខ្លួន​គាត់ គឺ​ស្ថិតក្នុង​ក្របខណ្ឌ​វិធាន​កម្ចាត់​អំពើពុករលួយ​ដែល​បានចាប់ផ្តើម​ធ្វើឡើង​ជាច្រើន​ខែ​មកហើយ​។​

​ចំពោះ​សំណុំរឿង​ពុករលួយ​ទិញ​ក្រុមហ៊ុន​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​យើង​បានដឹងថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ជាច្រើន ដែល​ដណ្តើម​គ្នា​ចង់បាន​តំណែង​ជា អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ ក្នុងចំណោម​អ្នក​ប្រជែង​គ្នា​នេះ ក៏មាន អភិបាលក្រុង​ហាណូយ ម្នាក់​ផងដែរ​។ ហើយ​ដើម្បី​សម្រេច​បំណង​នេះ គឺ​ពួកគេ​ខ្លះ បាន​ទម្លាយ​ឯកសារ និង​រឿង​សម្ងាត់​របស់​គូបដិបក្ខ នៅតាម​ទំព័រ​កាសែត​។​

​រឿងនេះ យើង​ច្រើន​និយាយ​ជា​ញឹកញយ​ថា​ជា «​សង្គ្រាម​ផ្ទៃក្នុង​បក្ស​»​។ តាម​គំនិត​ផ្ទាល់ខ្លួន ខ្ញុំ​យល់ថា ប្រធានាធិបតី​វៀតណាម ង្វៀន ហ្វ៊ូ​ជុំ ជា​អគ្គលេខាបក្ស ក៏បាន​ពិចារណា​ច្បាស់លាស់​ដែរ ថា​អំពើពុករលួយ​ស៊ី​រូង គឺ​នឹង​ធ្វើឱ្យ​គណបក្ស​រំលំ​រលាយ​។ ដូច្នេះ ចំពោះ​លោក​ប្រធានាធិបតី បើសិន​ជាមាន​ករណី​អំពើពុករលួយ គឺ​ត្រូវតែ​កម្ចាត់ ត្រូវតែ​ផ្តន្ទាទោស​ចំពោះ​ជនជាប់ចោទ គឺ​ដូច​ករណី​ជាក់ស្តែង ដូច​សំណុំរឿង​លោក​អតីតរដ្ឋមន្ត្រី​ឃោសនាការ​អ៊ីចឹង​។ ​ក៏ប៉ុន្តែ រឿង​ប្រជែង​អំណាច​នៅក្នុង​បក្ស​ដ៏​ស្មុកស្មាញ​បែបនេះ ពេលខ្លះ ប្រមុខរដ្ឋ​ក៏​មិនបាន​ជ្រាប​ដឹង​អស់​ដែរ​។

​ទោះជា​យ៉ាងណាក៏ដោយ ចំពោះ​ករណី​បទល្មើស​ពុករលួយ សម្រាប់​ពលរដ្ឋ​វៀតណាម​ភាគច្រើន គឺ​គេ​សង្ឃឹមថា ប្រព័ន្ធយុត្តិធម៌​នឹង​ស្រាវជ្រាវ​វែកមុខ​ជនល្មើស រហូតដល់​ទីបំផុត បើ​ទើប​ជា​ត្រូវ​ចាប់ខ្លួន និង​ផ្តន្ទាទោស​ចំពោះ​ថ្នាក់ដឹកនាំ​កំពូលៗ​ទាំង​បួន​នាក់​របស់​រដ្ឋ​ក៏ដោយ ក៏​គួរតែ​ធ្វើ​ដែរ ប្រសិនបើ​ពួកគេ​បាន​ប្រព្រឹត្ត​អាក្រក់​ពុករលួយ​មែន​នោះ​»។ 

​សូម​បញ្ជាក់ដែរថា​៖​លោក ង្វៀន បាក សឺ​ន (Nguyễn Bắc Son) អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​វៀតណាម ចន្លោះ​ឆ្នាំ​២០១១ ដល់​២០១៦ ដែលជា​មនុស្ស​ឥទ្ធិពល​មួយរូប ក្នុង​គណៈកម្មការ​កណ្តា​ល​របស់​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៨​។​អនុប្រធាន​របស់លោក​អតីតរដ្ឋមន្ត្រី​ព័ត៌មាន គឺ​លោក ជើង មិញ ទួន (Trương Minh Tuấn) ដែល​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ព័ត៌មាន រហូតដល់​ថ្ងៃ​ចាប់ខ្លួន នៅ​ខែកក្កដា​២០១៩​ក៏បាន​តុលាការ​កាត់ទោស​កាលពី ទី​២៨​ធ្នូ​កន្លងទៅនេះ ឲ្យ​ជាប់ពន្ធនាគារ ចំនួន​១៤​ឆ្នាំ ។

មនុស្ស​ពាក់ព័ន្ធ និង​មន្ត្រី​រដ្ឋការ ដែ​លឃុ​ត​ឃិត​ក្នុង​រឿង​សូកប៉ាន់ ប្រមាណ​ជាង​១០​នាក់​ទៀត ត្រូវ​ទទួលទោស ចាប់ពី​២​ឆ្នាំ​រហូតដល់​២៣​ឆ្នាំ​។ សំណុំរឿង​ពុករលួយ នេះ គឺ​ទាក់ទង​នឹង​ការទិញ​ក្រុមហ៊ុន​សោតទស្សន៍​ឯកជន ដែល​បាន​បណ្តាល​នាំឱ្យ​ខាតបង់​ថវិការដ្ឋ ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​។​
​បើតាម​រូបភាព​នេះ​គឺជា​យុទ្ធនាការ​ប្រឆាំងនឹង​អំពើពុករលួយ​នៅ​ជួរ​គណបក្ស​និង​ជួរ​រដ្ឋាភិបាល​វៀតណាម​។ ក៏ប៉ុន្តែ​បើតាម អ្នកសង្កេតការណ៍​វិញ បាន​វាយតម្លៃថា «​មិន​ត្រឹមតែ​បោសសម្អាត​អំពើពុករលួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាការ​ប្រកួតប្រជែង​អំណាច​គ្នា នៅ​ផ្ទៃក្នុង​បក្សកុម្មុយនិស្ត​វៀតណាម​ផងដែរ​»​។a corup vn 


​