» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3914 នាក់

ម្សិលមិញ 8477 នាក់

សរុប 18991918 នាក់

ដោះលែង​ឧកញ៉ា​បោក​ប្រជាពលរដ្ឋ​យកបាន​លុយ​ជាង​១២​លាន​ដុល្លារ​ឲ្យ​នៅក្រៅ​ឃុំតែមិប្រាប់រឿងប្រាក់ធានា​

 

​ភ្នំពេញ​៖ ឧកញ៉ា ហ៊ី គឹមហុង ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស រួមទាំង​គូកន​៥​នាក់​ផ្សេងទៀត​ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៣ ពាក់​ព​ន្ធ័​និង​ការបើក​ប្រាស​ប្រជាពលរដ្ឋ​ក្នុង​ទឹក​ប្រា​ក់ប្រមាណ​ជាង​១២​លាន​ដុល្លារ​ងា​មេ​រិ​ក​ឡូ​វ ត្រូវបាន​ដោះលែង​អោយនៅ​ក្រៅ​ឃុំ​ប​ណ្រោះ​អាសន្ន​ចេញពី​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ហើយ កាលពី​ព្រឹក​ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។​a land gold 

ប្រភពព័ត៌មាន​ពី​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ភ្នំពេញ បានអោយដឹងថា ការដោះលែង​លោក ឧកញ៉ា ហ៊ី គឹមហុង និង​គូកន​របស់គាត់​អោយនៅ​ក្រៅ​ឃុំ​នេះ​គឺ​យោងតាម​សេចក្ដីសម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃទី​០១​ខែវិច្ឆិកា ឆ្នាំ​២០២៣ ។​គេ​មិនដឹងថា​តើ​លោក​ឧកញ៉ា​រូបនេះ​បាន​តំកល់​ប្រាក់​ធានា​ខ្លួន​នៅ​តុលាការ​ប៉ុន្មាន​នោះទេ​ទើប​ឈន​ដល់​ការដោះលែង​នៅក្រៅ​ឃុំ​ចឹ​ង​នោះ​?​។​​លោក ហ៊ី គឹមហុង មានងារជាឧកញ៉ាផងម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស ត្រូវបាន​ឃាត់ខ្លួន​នៅ​នឹង​ទីស្នាក់ការ​ក្រុមហ៊ុន​ពិភព​ដី​មាស នៅ​ភូមិ​ត្រពាំង​ថ្ងាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៣ ក្រោយពី​មានការ​ប្រទូស្ត​រាយ​ផ្ទុះអាវុធ​គំរាម​គ្នា​រវាង​សមត្ថកិច្ច និង​កង​អង្គរក្ស​របស់​អ្នករកស៊ី​ដីធ្លី​នេះ ។

តុលាការ​បាន​ចោទ​លោក ហ៊ី គឹមហុង ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស ពីបទ រំលោភសេចក្តីទុកចិត្ត និង​ឆបោក​ពលរដ្ឋ​រាប់រយ​គ្រួសារ និង​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​ចំនួន​៦​នាក់ ចំណែក​មនុស្ស​ប្រុស ស្រី ៨​នាក់​ផ្សេងទៀត​ត្រូវ​ដោះលែង​អោយមាន​សេរីភាព​វិញ ។​​កន្លងមក​ក្រុមហ៊ុន​ពិភព​ដី​មាស ត្រូវបាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ដាក់ពាក្យ​ប្តឹង​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​សំណូមពរ​ឱ្យជួយ​ព​ន្លឿ​ន​ក្នុង​ការរក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ​។​​ក្រុម​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា មកដល់ពេលនេះ​ក្រុមហ៊ុន​គ្មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​សម្រាប់​ពួកគាត់​នោះឡើយ ខណៈ​បុគ្គលិក​ធនាគារ​កាន់តែ​បង្ខំ​ទារលុយ​ដោយ​នាំគ្នា​មកដល់​ផ្ទះ​ពួកគាត់​ស្ទើរ​រាល់ថ្ងៃ ដោយ​អ្នកខ្លះ​មិន​ហ៊ាន​នៅផ្ទះ​ទេ ព្រោះ​បុគ្គលិក​ធនាគារ​ខ្លះ​ប្រើ​ពាក្យសម្តី​ពិបាក​ស្តាប់​ណាស់​។ ក្រុមហ៊ុន​ពិភព​ដី​មាស ខកខាន​ផ្តល់​លុយ​ជាច្រើន​ខែ​មកហើយ​ទៅឱ្យ​ពលរដ្ឋ​តាម​កិច្ចសន្យា​។​យោងតាម​របាយការណ៍​ពី ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ថា បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ពិភព​ដី​មាស​ចំនួន ៦៧៨​បណ្តឹង ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១២.៦៤៧.៣៥០​ដុល្លារ (​ដប់​ពីរលាន​ប្រាំមួយរយ​សែសិប​ប្រាំពីរ​ពាន់​បី​រយ​ហាសិប​ដុល្លារ​អាមេរិក​)៕a land gold1 a land gold2