» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9239 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699410 នាក់

ការស្នើសុំ ការអនុគ្រោះ​ពី ឯកឧត្តម​អភិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជួយ​សម្រួល​ពិនិត្យ​សារធាតុ​ញៀន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យិន គារ ឡើងវិញ​លទ្ធផល​សូន្យ​!?

​ភ្នំពេញ : បន្ទាប់ពី​ព្រះរាជក្រឹត្យ នស​/​រកត​/២៥៥ ចេញ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ ២០២៤ ចុះហត្ថលេខា​ដោយ​ប្រមុខរដ្ឋស្ដីទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បានចេញ​ផ្សព្វផ្សាយ​ភ្លាមៗ​យ៉ាង​ព្រោងព្រាត​តាម​បណ្តាញ​សង្គម និង​សារព័ត៌មាន​ធំ តូច ទាំង​ក្នុង​និង​ក្រៅប្រទេស អំពី ការបន្ថយ​ឋានន្តរសក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក យិន គារ អត្តលេខ ០១០២៦ មាន​តួនាទី​ជា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អោយមក​នៅត្រឹម​ថ្នាក់ ពលបាលត្រី ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ ។a yin kea

តែដោយសារ​ការមិន​អស់ចិត្ត​លោក​ឧ​ត្ត​ម​សេនីយ៍ ឯក យិន គារ ក៏បាន​ដាក់​លិខិតតវ៉ា​ទៅ ឯកឧត្តម អភិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ ដែលមាន​កម្មវត្ថុ​'​ស្នើសុំ​អនុគ្រោះ​ជួយ​សំរួល​ពិនិត្យ​សារធាតុ​ញៀន​លើ​រូបគាត់​(​យិន គាត់​) ផ្ទាល់​ឡើងវិញ ។ ព្រោះ​កាលពី​រូបគាត់​ពិនិត្យ ថ្ងៃទី​២២​ខែមករា ឆ្នាំ​២០២៥ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជាន់​ទី​៣ រូបគាត់​បាន​យក​ទឹក ម៉ូត​ចេញពី​បន្ទប់ទឹក​ទៅជូន​ក្រុមការងារ​ហើយ​មិនបាន​បិទ​លេខ​កូដ​ទេ ដោយបាន​ពឹង​ក្រុមការងារ​អោយ​បិទ​លេខ​កូដ​អោយ ។ ក្រោយមក​ថ្ងៃទី​២៤​ខែមករា​២០២៤ លោក​ប្រធាន នាយកដ្ឋាន​រដ្ឋបាល សរុប នៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​មកជួប​រូបគាត់​នៅក្នុង​ប៊ុ​យ​រ៉ូ រួច​ប្រាប់ថា ទឹក​ម៉ូត​របស់ គាត់ (​យិន គារ ) មាន​បញ្ហា សូម​ពិនិត្យ​ម្តងទៀត ពេលនោះ លទ្ធផល​អវិជ្ជមាន​ទាំង​០២​លើក ។ លុះដល់​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២៤ រូបគាត់ (​យិន គារ ) ត្រូវបាន​អង្គភាព​ជំនាញ​រាយ ការណ៍​ជ័យ​ថ្នាក់ដឹកនាំ​ថា​: រូបគាត់ ( យិន គារ ) មាន​សារធាតុ​ញៀន​ត្រួវ​បំពេញបែបបទ​អនុវត្ត​វិន័យ និង អនុវត្ត​តាមច្បាប់ ។

ក្នុង​លិខិត​របស់លោក យិន គារ ក៏បាន​អះអាងថា​: រូបគាត់ ពី​មិន​រហូតមកដល់​បច្ចុប្បន្ន​ពុំដែល​មានការ​ជាប់​ពាក់ព័ន្ធ នឹង​គ្រឿងញៀន ពិសេស​គឺ​ពុំដែល​បាន​ស្គាល់​ឬ​ប្រើប្រាស់​គ្រឿងញៀន​ម្តងណា​ឡើយ ។ ឯកឧត្តម យិន គារ បាន​សំណូមពរ ដ៏​ខ្ពង់​ខ្ពស់បំផុត ដល់​ឯកឧត្តម​អភិ​បណ្ឌិត មេត្តា អន​យ​គ្រោះ​អោយ​អង្គភាព​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​សារធាតុ​ញ​ផន​លើ​រូបគាត់ (​យិន គារ ) ជាថ្មី​ឡើងវិញ ។ ឯកឧត្តម យិន គារ បាន​សន្យាថា​: បើ​ការពិនិត្យ​ទឹក​ម៉ូត​គាត់​ផ្ទាល់ ឃើញថា មាន​សារធាតុ​ញៀន សូម​ប្រគល់​ខ្លួន​ជូន​ក្រសួង និង ស្ថាប័ន​មាន​សមត្ថកិច្ច​អនុវត្ត​តាមច្បាប់ ដោយ​ឥត​លក្ខខណ្ឌ ។​​ឡូ​វ​ទោះបីជា​មិនបាន​ផ្សាយ​ជា​សាធារណៈ​ក៏​លទ្ធផល​បង្ហាញថា​ការ​តវា​របស់​អតីត​ឧ​ត្ត​ម​សេនីយ៍​ឯក យិន គារ​ត្រូវបាន​គេ​ដឹងថា​៖​លទ្ធផល​សូន្យ​!​។​សេចក្តីសម្រេច​ដក​សក្តិ​មាន​ប្រសិទ្ធិភាព​ដដែល​។​សូមបញ្ជាក់ថា​មកដល់​ពេលនេះ មាន​មន្ត្រី នគរបាល​ទាំង​ថ្នាក់ខ្ពស់ និង​ថ្នាក់​ទាន់ ចូល​ខ្ទង់រយ​នាក់​ហើយ ដែល​ត្រូវ​អស់បុណ្យ​សក្តិ និង ដេញ​ចេញពី​ក្របខណ្ឌ​កងកម្លាំងប្រដាប់អាវុធ​នគរបាលជាតិ​ដោយសារ​បញ្ហា​ពាក់​ព​ន្ធ័​គ្រឿងញៀន​និង​អំពើពុករលួយ ។a yin kea1 a yin kea2 a yin kea3 

​