» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10716 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700887 នាក់

ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង ជ្រិញ​ក្រុមហ៊ុនអគ្គីសនី ក្រុមហ៊ុន អ៊ុង សុវណ្ណនី អេ​ឡិច​ទ្រី​ស៊ី​ធី ឌី​វេឡុ​ប​មែន​


(​កំពង់ឆ្នាំង​)៖​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង តាម​បណ្តា​សង្កាត់​ទាំង​៤ បាន​និ​ត្អូញត្អែរ​ទាំង​ធុញទ្រាន់ បើទោះបី​ប្រមុខ​រដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​ដាក់ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​កែទម្រង់​ស៊ីជម្រៅ និង​បាន​បញ្ចុះតម្លៃ​ភ្លើង​រហូត​ដែល​អាច​ទទួលយកបាន​។​a k track4 

​នៅ​ចន្លោះពេល​ពី​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៧​ជាង​ទៅហើយ​នៅ​ព្រឹក​ថ្ងៃទី​២១/​សីហា​/២០១៨​នេះ​ភ្លើង​អគ្គីសនី​នៅ​ខេត្តកំពង់ឆ្នាំង​ពិសេស​អគ្គីសនី​ព្រៃ​ខ្មែរ បាន​មានការ​រអាក់រអួល​ចរន្ត​ភ្លើង អគ្គីសនី​(​តង់ស្យុង សៀគ្វី​)​មិន​គ្រប់​វ៉ុល សូម្បី​កង្ហារ​របស់​ចិន​(​កង្ហា​ពី​ដាន​ស៊ី​ភ្លើង​តិច​បំផុត ក៏​វិល​មិន​រួច​ដែរ​​ដែលជា​ហេតុ​បង្ករ​អោយ​ឧបករណ៍​អគ្គីសនី​របស់​ប្រជាពលរដ្ឋ​ទទួលរង​នូវ​ការឆេះ​ខូចខាត ជា​បន្តបន្ទាប់​។​តែ​មិនដែល​ឃើញ​ខាង​ក្រុមហ៊ុនអគ្គីសនី​ពិសេស​ក្រុមហ៊ុនអគ្គីសនី​កំពង់ឆ្នាំង​ទទួលខុសត្រូវ​ចេញសង​ថ្លៃ​ខូចខាត​អោយ​ប្រជាពលរដ្ឋ​ម្ដងណា​ឡើយ​។​

​ម្យា​ង​វិញទៀត​គីឡូ​ភ្លើង​ចេះតែ​ឡើងជា​បន្តបន្ទាប់​ជា​រៀងរាល់ខែ បើទោះជា​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បាន​ជួយ​សម្រួល​បញ្ចុះតម្លៃ​អគ្គីសនី​អោយ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ប្រើប្រាស់​ភ្លើង​អគ្គីសនី​អោយបាន​ស្រួល​ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ ។​

ចំណែក​ខាង​អាជ្ញាធរ​អគ្គីសនី​កម្ពុជា​វិញ​នៅពេល​ប្រជាពលរដ្ឋ​ប្ដឹងតវ៉ា​អំពី​បញ្ហា​នៃ​ការប្រើប្រាស់​ភ្លើង​របស់​ពួកគាត់​មាន​ភាពមិនប្រក្រតី គឺ​(​កុង​ទ័​រ​)​គីឡូ​ភ្លើង​ឡើង​ខុសធម្មតា​ម្ដងៗ ខាង​អជ្ញាធរ​អគ្គីសនី កម្ពុជា​មក​ពិនិត្យ​កុង​ទ័​រ​ជូន​ប្រជាពលរដ្ឋ ហើយ​រក​កំហុស​របស់​ក្រុមហ៊ុនអគ្គីសនី​កពង់​ឆ្នាំង​មិនដែល​ឃើញ​ម្ដងណា​ទេ ធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​ឈឺចាប់​រងទុក្ខវេទនា​ជាទីបំផុត ដោយសា​តែ​ខំប្រឹង​ធ្វើការ និង​ខំប្រឹង​រកស៊ី​មួយខែៗ​រកលុយ​សន្សំទុក​សម្រាប់​តែ​បង់ថ្លៃ​ភ្លើង​អគ្គីសនី​ស្ទើរតែ​មិន​គ្រប់​ផង ម្យ៉ាង​វិញ​កាលពី​ភ្លើង​នៅ​ថ្លៃ​១​គីឡូវ៉ាត់ម៉ោង តម្លៃ​១០៥០​រៀល​ក៏​ប្រើ​អស់​ជាង​១០​ម៉ឺន​/២០​ម៉ឺន មានផ្ទះ​ខ្លះ​ប្រើ​អស់​រហូតដល់​៣០​ម៉ឺន​/40​ម៉ឺន​ផង​ក៏មាន​។​លុះដល់​ភ្លើង​ចុះថ្លៃ​មក​ត្រឹម​១​គីឡូវ៉ាត់ម៉ោង​ត្រឹមតែ​៨៥០​រៀល​ហើយក៏​នៅតែ​ប្រើ​អស់​លុយ​ច្រើន​ប្រហាក់ប្រហែល​មុន​ដដែល​។​​សួរថា​៖​តើ​ទង្វើ​បែបនេះ​របស់​ក្រុម​ស​ហ៊ុន​អគ្គីសនី​កំពង់ឆ្នាំង​ដែល​ធ្វើ​មកលើ​ប្រជាពលរដ្ឋ​តើ​យុ​ត្តិ​ធ​ម៏​ដែរឬទេ​? តើ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង​អាជ្ញាធរ​អគ្គីសនី​ម្ពុ​ជា​គួរ​គិត​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​?​។​

​ប្រជាពលរដ្ឋ​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ពីព្រោះ​ខ្លាច​គេ​ផ្តាច់​ភ្លើង​លែង​បាន​ប្រើ បានធ្វើការ​រិះគន់ថា កុង​ទ័​រ​អគ្គីសនី​របស់​ក្រម​ហ៊ុន​អគ្គីសនី អ៊ុង សុវណ្ណនី អេ​ឡិច​ទ្រី​ស៊ី​ធី ឌី​វេឡុ​ប​មែន គឺមាន​ភាព​វ័យឆ្លាត​ណាស់ គឺ​វា​ចេះ​ជួយ​រក​ចំណូល​អោយ​ថៅកែ​របស់​វា យ៉ាង​ពេញចិត្ត ។​​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ នេះ​អ្នកយកព័ត៌មាន​យើង​នៅ​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ តំណាង​ក្រុមហ៊ុន អ៊ុង សុវណ្ណនី អេ​ឡិច​ទ្រី​ស៊ី​ធី ឌី​វេឡុ​ប​មែន​​បើ​ទោះយ៉ាងណា​ប្រជា​ពល​នៅតែ​បន្ត​រិះ​គុន​យ៉ាងខ្លាំង​និង​ស្នើសុំ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ឯកឧត្ដម​ឈួ​រ ច​ន្ទ័​ឌឿ​ន​មេត្តា​ចាត់វិធានការ​អន្តរា​គម​ន៏​ជួយ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ផង​។​a electric ch1 a electric chna 

​