» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3808 នាក់

ម្សិលមិញ 5304 នាក់

សរុប 14143334 នាក់

អ៊ឹម​ជីវ៉ា​ឲ្យ​បកស្រាយ​ពី​ចំណូល​សមាគម ហេង​ឡុង​ប្តឹង​ចូល​តុលាការ​ចោទ​៣​ចំនុច​ចាំមើលស៊ីសងគ្នាម៉េចវិញ!


​ភ្នំពេញ​៖​បន្ទាប់ពី​បានបញ្ចប់​សង្គ្រាម​ជាមួយ​នាង​ធី​សុវណ្ណ​ថា​ដោយសារ​ជួយ​នាង​ចរិយា​តវ៉ា​ថា​លោក​ផែ​សុណ្ណ​រិ​ទ្ធ​ជា​ប្តី​រត់ចោល​អា​ឡូ​វ​លោក​ហេង​ឡុង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​និង​លោក​អ៊ឹម​ជីវ៉ា​ជា​សមាជិក​ទាស់​គ្នា​ផ្អើស​ចូលដល់​តុលាការ​ដោយសា​តែ​លោក​អ៊ឹម​ជីវ៉ា​ទាមទា​ឲ្យ​បង្ហាញ​ចំណូល​ចំណាយ​ផ្សេង​តែ​លោក​ហេង​ឡុង​ថា​ប្រមាថ​និង​បរិហាកេរ្តិ៍​​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​លោក​ហេង​ឡុង​និង​អ្នកនាង​ច​ន​ចន្ទ​លក្ខិណា​ជា​ដៃគូ បាន​ពាក្យ ប្តឹង​លោក អ៊ឹម ជីវ៉ា សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​សមា​គម​សិល្បករ​ខ្មែរ​ចំនួន​៣​បទល្មើស ។​a heng long jiva1 

យោងតាម​ពាក្យបណ្តឹង​ដែល​ដាក់ជូនទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បទល្មើស​ទាំង​៣ ដែល​លោក ហេង ឡុង និង​ភរិយា ប្តឹង​ឈ្មោះ អ៊ឹម ជីវ៉ា រួមមាន​៖ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ប្រមាថ និង​គំរាមកំហែង​ហែកកេរ្តិ៍ មាន​ស្ថាន​ទម្ងន់ទោស ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ តាម​បណ្តាញ​សង្គម (Facebook) ក្នុង​គណនី​មានឈ្មោះ អ៉ឹ​ម ជីវ៉ា​។​

​តារា​សម្តែង លោក​អ៊ឹម ជីវ៉ា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា បាន​ប្រតិកម្ម​តាម​ហ្វេ​ស​ប៊ុ​ក ឆ្លើយតប​នឹង​លោក​ហេង ឡុង​ថា​៖​អីយ៉ា​.. គ្រាន់តែ​ឲ្យ​ជួយ​បកស្រាយ​បំភ្លឺ​៩​ចំណុច រឿង​សមាគម​សោះ ម៉េច​ក៏​កើតក្តី​ក្តៅក្រហាយ ភ័យ​ស្លន់ស្លោ​ដល់​ថ្នាក់​ដាក់ពាក្យ​បណ្តឹង​ទាំងពីរ​នាក់​គូរ​ស្នេហ៍​ចឹ​ង​ណ៎ …​។​
​លោកជីវ៉ាថា ជាទូទៅ​សមាជិក​ក្រុមប្រឹក្សា គេ​មាន​សិទ្ធិ​សួរ​តើ ហេតុ​អី​បានជា​ខ្ញុំ​ឲ្យ​បកស្រាយ​បំភ្លឺ​ជា​សាធារណៈ​ឲ្យ​គេ​បានដឹង ពីព្រោះ សិល្បករ​ជាច្រើន​និង​មហាជន​ក៏​គេ​ចង់ដឹង​ដែរ​ថា លុយ​ចំណូល​ក្នុង​១​ឆ្នាំ ១៨​ម៉ឺន​ដុល្លារ​ច្រើនណាស់ តើ​ចំណាយ​ទៅណា​ខ្លះ​?? ធ្វើ​អី​ខ្លះ ?? បកស្រាយ​ទៅ​ចប់​បាត់​ហើយ ម៉េច​ដល់​ថ្នាក់​ដាក់ពាក្យ​បណ្តឹង​វើ​យ​អើយ​…! បើ​មាស​សុទ្ធ​បកស្រាយ​ទៅ ឲ្យ​មហាជន​គេ​បាន​គេ​បាន​ដឹងឮ​ផង ។​

​លោក​អ៊ឹម ជីវ៉ា បាន​និយាយថា ”​ខ្ញុំ​យល់សប្តិ​យប់មិញ​ថា លុយ​ដែល​គេ​យកមក​ជួយ​ចាស់ជរា​យកទៅ​ថតកុន​ជិត​អស់ហើយ ហើយ​ខាត​ទៀត ឬក៏​ដូច​ការ​យល់សប្តិ​របស់​ខ្ញុំ មិន​ពិត​ទេ អ៊ឹម​ជីវ៉ា .. នេះ​ខ្ញុំ​ដេក​យល់សប្តិ​ទេ​ណា​?? តិច​គ្រាន់តែ​យល់សប្តិ​ខឹង​យល់សប្តិ​ពី​នាក់​គូរ​ស្នេហ៍​ទៀត​ចុះ ។​
​អាង​អី​បន្តិច​ប្តឹង អាង​អី​បន្តិច​ប្តឹង បើ​ប្តឹង​តែ​ម្នាក់​មិន​អី​ទេ តែ​នេះ​ប្តឹង​ពីរ​នាក់​គូរ​ស្នេហ៍​ទាំងពី​តែម្តង​ណ៎ លេង​ចឹ​ង​មិន​យុត្តិធម៌​ទេ ហា​ឡើង​លេង​ពីរ​ព្រួត​មួយ​ចឹ​ង​នោះ ចឹ​ង​បាន​គេ​ហៅថា​ឆ្នាំង​ណា​គ្រប​មែន​។​

​អូ​...​រំលឹក​បន្តិច​បងប្រុស​ហេង​ឡុង​និង​អ្នក​បង​ច​ន​ចាន់ ស្គាល់ DJ អា​រី​យ៉ា​ដែល​ស្លាប់​ទៅហើយ​ទេ បើ​ចាំបាន​សូមជួយ​យក​.…. ដើម្បី​ឲ្យ​វិញ្ញាណក្ខន្ធ គ្នា​អស់ចិត្ត ។​Ok បើ​ពីរ​ព្រួត​មួយ​ទៅហើយ ចាំ​ជួបគ្នា​នៅ​តុលា​ការចុះ ច្បាប់​គឺ​ច្បាប់ ពួកយើង​ត្រូវធ្វើ​តាមច្បាប់ គោរព​តាមច្បាប់​ដែល​មានចែង​ក្នុង​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា coming soon..! ។​

​ឯ​លោក ហេង ឡុង​វិញ បក​វិញ​ថា​៖ អាណិត​អ្នកសិល្បៈ​ខ្លះ​ណាស់ អត់​យល់​ច្បាប់ តែ​តាំងខ្លួន​ជា​អ្នកចេះ​ច្បាប់​។​​អ្នកមាន​កាតព្វកិច្ច និង​សិទ្ធិ​ទទួលបាន​របាយការណ៍​ហិរញ្ញវត្ថុ មាន​៥​ស្ថាប័ន បើ​យើង​និយាយ​លម្អិត​។​១. ម្ចាស់ជំនួយ​។២. សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​សមា​គម​ដែលជា​ម្ចាស់ជំនួយ​។​
៣. សាលក្រម​តុលាការ​។៤. ក្រសួងមហាផ្ទៃ​។៥. ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​ហើយ​បើ​ខ្ញុំ​ហ៊ាន​បញ្ចេញ​របាយការណ៍​ក្រៅពី​៥​ស្ថាប័ន​ខាងលើនេះ អ្នក​ដែល​ជាប់ទោស​គឺ ហេង ឡុង ហ្នឹងហើយ សូម្បីតែ​សមាជិក​របស់​សមាគម ក៏​មិនមាន​សិទ្ធិ​ទទួលបាន​របាយការណ៍​នេះដែរ​។​

​សុំ​ផ្ដាំ​ទៅ​អ្នកសិល្បៈ​ដទៃទៀត ប្រយ័ត្នប្រយែង​ចូល​អន្ទាក់​ច្បាប់​ដោយ​មិនដឹង​ខ្លួន​។​លោក​ថា អ្វីដែល​យើង​មិន​ចង់​ជួប​គឺ​គេច​មិន​រួច ខ្ញុំ​បានរៀបចំ​ពាក្យបណ្ដឹង​រួចរាល់​ហើយ ប៉ុន្តែ​ដោយសារ​ថ្ងៃនេះ​ជា​ថ្ងៃ​សៅរ៍​ទើប​ពាក្យបណ្ដឹង​នេះ​មិនទាន់​ទៅដល់​តុលាការ​។ មានតែ​ច្បាប់​ទេ​ទើប​អាច​បញ្ជាក់ថា យើង​ជា​មនុស្ស​បែបណា​?​ខ្ញុំ​គ្រាន់តែ​ចង់​បកស្រាយ​ចំណុច​សំខាន់ៗ​ខ្លះ​នៅ​អ្វីដែល​ប្អូន អ៊ឹម ជីវ៉ា បាន​ផុស​ប៉ះពាល់​កិត្តិយស​របស់ខ្ញុំ ក៏ដូចជា​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែលជា​សមាគម​ម្ចាស់ “​មូលនិធិ​សិល្បៈ​ចាស់ជរា​”​។​​លោក​ហេង​ឡុង​ថា លោក​គ្រាន់តែ​ចង់​បកស្រាយ​ចំណុច​សំខាន់ៗ​ខ្លះ នៅ​អ្វីដែល​លោក អ៊ឹម ជីវ៉ា បាន​ផុស​ប៉ះពាល់​កិត្តិយស​លោក ក៏ដូចជា​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែលជា​សមាគម​ម្ចាស់ «​មូលនិធិ​សិល្បៈ​ចាស់ជរា​»​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក អ៉ឹ​ម ជីវ៉ា បាន​បង្ហោះ​សារ​៩​ចំណុច ក្នុងនោះ​លោក​បាន​សំណូមពរ​ឲ្យ​លោក ហេង ឡុង បកស្រាយ​ទាក់ទង​នឹង​ថវិកា ដែលជា​ចំណូល​ប្រចាំឆ្នាំ ដែល​បាន​ពី​សប្បុរសជន​នានា​។ លោក​ថែមទាំង​សំណូមពរ​ឲ្យ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជួយ​រាយការណ៍​ទាក់ទង​ទៅនឹង​ថិ​វ​កា ដែល​បានមកពី​ការជួល​ទីស្នាក់ការ​ចាស់​ផងដែរ​។​

​តាមរយះផេ​ក​ហ្វេ​ស​ប៊ុ​ក សិល្បករ​កម្ពុជា លោក អ៊ឹម ជីវ៉ា សូម​ជំរាប​ជូនដំណឹង​ដល់​បងប្អូន​សិល្បករ​សិល្បការិនី​ទាំងអស់ បងប្អូន​សា​ព័ត៌មាន​ទាំងអស់​និង​បងប្អូន​មហាជន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បាន​ជ្រាបថា ខ្ញុំបាទ អ៊ឹម ជីវ៉ា សុំ​ធ្វើ​ការលាលែង ពីមុខ​តំណែង​ជា​ក្រុមប្រឹក្សាភិបាល​របស់​សមា​គម​សិល្បករ​ខ្មែរ​ចាប់ពី​ថ្ងៃនេះ​តទៅ​។​មូលហេតុ​នៃ​ការលាលែង​នេះ​ដោយសារតែ ៖ ទី​១. ការធ្វើជា​ក្រុមប្រឹក្សាភិបាល​វា​គ្រាន់តែ​ជាការ​រៀបចំ​ដើម្បី​ល្អមើល​តែប៉ុណ្ណោះ ឯមុខ​និង​តួនាទី​គឺ​មិន​ដូច​អ្វីដែល​និយាយ​មុនពេល​បោះឆ្នោត​ឬ ការធ្វើការងារ​ដូច​អណ​ត្តិ​ប្រធាន​មុនៗ​ឡើយ មានន័យថា​ការងារ​សមាគម​ធ្វើជា​លក្ខណៈ​បុគ្គល មិនសូវ​បាន​មាន​ពេល​កោះហៅ​ប្រជុំ​ឬ​ពិភាគសារ​ឡើយ ។

ទី​2. ក្នុងនាម​ជា​ក្រុមប្រឹក្សាភិបាល​រាល់​កម្មវិធី​ទាំងអស់​គឺ ភាគតិច​ណាស់​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម ។ ទី​៣. សមាគម​សិល្បៈ មាន​ដល់​ទៅ​២ គឺ​សមាគម​សិល្បករ និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម វា​ហាក់បីដូច​ច្រ​បូល​ច្របល់​គ្នា ពេលធ្វើ​ការងារ​គឺ​មិនដឹង​អ្នកណា​ប្រធាន​សមាគម​ណា​ឲ្យ​ពិតប្រាកដ ។ ទី​៤ . ពេល​មាន​កម្មវិធី​មាន​លុយកាក់​គឺ​ហៅ​តែ​តារា​ល្បី​មានមុខមាត់​ឯ​តារា​មិន​ល្បី​បាន​ត្រឹម​មកជួយ​កម្មវិធី​សប្បុរសធម៌​។ ទី​៥. ប្រាក់ចំណូល​និង​ប្រាក់​ចំណាយ​ផ្សេងៗ និង​ថវិកា​មូលនិធិ​វា​ហាក់បីដូច​ស្រពិចស្រពិល ដោយ​មិនបាន​ប្រជុំ​រៀងរាល់ខែ​ឡើយ ។​

ទី​៦ .​រាល់ពេល​មានការ​បង្កើត​កម្មវិធី​ម្តងៗ​សមាគម​មិនដែល​បាន​កោះប្រជុំ​ក្រុមប្រឹក្សា​ឡើយ មាន​ខ្លះ​ដែរ តែ​ក្នុងចំណោម​១០​កោះហៅ​ពី​ដង​តែប៉ុណ្ណោះ ។ ទី​៧ . សូម លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បកស្រាយ​ទាក់ទង​និង​ថវិកា​ដែលជា​ចំណូល​ប្រចាំឆ្នាំ​ដែល​បាន​ពី​សប្បុរសជន មាន សម្តេច​តេ​ជោ​ហ៊ុនសែន និង​លោក​ឧកញ៉ា​ហុង​ពី​វ និង​លោក​ឧកញ៉ា​លោកជំទាវ​មួយចំនួនទៀត​ដែល​ឧបត្ថម្ភ​ប្រចាំឆ្នាំ​ជួយ​រាយ​របាយការណ៍​ផង ថា​តើ​ចំណាយ​លើ​អ្វីខ្លះ​ក្នុង​មួយឆ្នាំៗ​???? បើ​គ្រាន់តែ​សម្តេច​តេ​ជោ​ឧបត្ថម្ភ ៥០០០០( ប្រាំ​មុ​ឺ​ន​ដុល្លារ​)​ក្នុង​មួយឆ្នាំ រយៈពេល​៥​ឆ្នាំ ! លោក​ឧកញ៉ា ហុង​ពី​វ​ឧបត្ថម្ភ​៥០០០០( ប្រាំ​មុ​ឺ​ន​ដុល្លារ​)​រយៈពេល​៥​ឆ្នាំ​ដូចគ្នា នៅមាន​ថ្នាក់ដឹកនាំ​មួយចំនួនទៀត ។

ទី​៨ ការពិត​អ្នក​បង​ច​ន ច័ន្ទ​លក្ខិណា​គឺជា​មនុស្ស​ល្អ​សម្រាប់​ខ្ញុំ មានចិត្ត​ល្អ តែ​អ្នក​បង​ច​ន​ច័ន្ទ ធ្វើជា​ថ្នាក់ដឹកនាំ​នៅមាន​អារម្មណ៍​ឆេវឆាវ តាម​អារម្មណ៍​ខ្លួនឯង ឆាប់​ជឿ​គេ​ពេក ជា​មិន​ពិសេស​មិនទាន់​ចេះ​ទប់​អារម្មណ៍​ក្នុងនាម​ជា​មេដឹកនាំ​សិល្បៈ ដឹកនាំ​នៅមានកម្រិត​។ ទី​៩ ៖ សូមអ្នក​បង​ច​ន​ច័ន្ទ​លក្ខិណា​ជួយ​រាយ​របាយការណ៍​ទាក់ទង​ទៅ​និង​ថវិកា​ដែល​បានមកពី​ការជួល​ទីស្នាក់ការ​ចាស់​ដែលជា​ការ​ឧ​វត្ថ​ម្ភ​របស់​ឯកឧត្តម កែប ជុប​តិ​ម៉ា អតីត​អភិបាល​ក្រុងភ្នំពេញ​ចាស់​ដែល​ឲ្យ​ផ្ទះ​នេះ​ធ្វើជា​ទីស្នាក់ការ​សមាគម ថា​តើ​ចំណាយ​ទៅលើ​អី​ខ្លះ ?? ។​

​លោក​បាន​បន្ថែមទៀតថា ៖ នៅមាន​ច្រើន​ទៀត តែ​សូម​យកតែ​៩​ចំណុច​មក​សិន​បាន​ហើយ ដូចនេះ​សូមអ្នក​បង​ប្រធាន​សមាគមន និង​លោក​ប្រធាន​សមាគម​ជួយ​បកស្រាយ​អំពី​ចំណុច​មួយចំនួន​ខាងលើ ដើម្បី​ឲ្យ​ក្រុមប្រឹក្សាភិបាល​ទាំងអស់​និង​សិល្បករ​អស់​ចម្ងល់​ផង ។​លោក​អ៊ឹម ជីវ៉ា បាន​លើកឡើងថា ខ្ញុំ​ជា​កូនអ្នកក្រ ខ្ញុំ​គ្មាន​ខ្នង​ឬ​អាង​អ្នកណា​នៅ​ពីក្រោយ​ឡើយ​គឺ​មានតែ​ខ្លួន​មួយ​ដើរ​ក្នុងសង្គម​! អ្វីដែល​ខ្ញុំ​ផុស​គឺ​សុំ​ឲ្យ​ធ្វើការ​បកស្រាយ​ជួយ​បំភ្លឺ​បន្ថែម បើ​ឆ្លើយបាន​មិន​បានជា​សិទ្ធិ​របស់​ប្រធាន បើ​ការលាឈប់​របស់ខ្ញុំ និយាយ​ពី​មូលហេតុ​និង​សំណូមពរ​អត់​បាន​ត្រូវគេ​ប្តឹង​ទៀត​នោះ ខ្ញុំ​ក៏​មិន​ខ្លាច​ដែរ ខ្ញុំ​ក៏​សុំ​មេធាវី​ម្នាក់​ការពារ​ជន​ក្រក្រី មក​ការងារ​ក្តី​ឲ្យ​ខ្ញុំ​ដែរ ព្រោះ​ខ្ញុំ​ជនក្រីក្រ ជា​សិល្បៈ​ក្រីក្រ គ្មាន​លុយ គ្មាន​អំណាច​អាងខ្នង​ដូច​គេ​ទេ ។a heng long jiva4 a heng long sue a heng long jiva2 a heng long jiva3 a heng long jiva a heng  long jiva