» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7832 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698003 នាក់

សង្ឃឹម​កូនចៅ​មិនបាន​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះ​ត្រួតពិនិត្យ និង​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ខ្លួនឯង

 

កំពង់ចាម​៖​កាលពី​ម៉ោង​២:០០​យប់ ដល់​ម៉ោង​៤:០០​ទៀបភ្លឺ ថ្ងៃ​អង្គារ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ខ្លួនឯង​ផ្ទាល់​បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ និង​ទប់ស្កាត់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ។​a chan thol 

​ប្រតិបត្តិការ​នេះ​ក្រុមការងារ​បាន​ត្រួតពិនិត្យ​រថយន្ត​ដឹកស្រូវ ដំឡូង ចំណី​សត្វ ស្វាយ និង​ជ័រកៅស៊ូ ចំនួន​៣២​គ្រឿង ដោយបាន​រកឃើញ​រថ​យន្ត​ចំនួន ២៩​គ្រឿង ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់ ក្នុងនោះ​រថយន្ត​ចំនួន ២៦​គ្រឿង ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ពី ៥% ទៅ ២០% និង​រថយន្ត​ចំនួន ៣​គ្រឿង ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​លើសពី ២០%​។​

​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បានឱ្យដឹងថា​៖ ក្នុងចំណោម​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ទាំង ២៩​គ្រឿង​នោះ រថយន្ត ២៦​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចន្លោះ​ពី ៥% ទៅ ២០% នឹងត្រូវ​រើ​ឥ​វ៉ាន់​ចេញ ហើយ​ផាកពិន័យ​ទៅតាម​ច្បាប់​កំណត់​។ ដោយឡែក​ចំពោះ​រថយន្ត ៣​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​លើសពី ២០% នឹងត្រូវ​បង់ពិន័យ និង​ឃាត់​រថយន្ត​ទុក​រយៈពេល ១​ឆ្នាំ ដោយ​អនុលោម​តាម​មាត្រា ៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានចេញ​សេចក្តីជូនដំណឹង​លេខ​០៤៩ សជណ​.​សក​.​គ​ត​លទ ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ ដោយ​ការ​រឹតបន្តឹង​នេះ​បាន​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​តទៅ​។​

សកម្មភាព​របស់លោក​ស៊ុនចាន់ថុល​បើ​មើលទៅ​ដូចជា​សកម្ម​ណាស់​ព្រោះ​រដ្ឋមន្ត្រី​ចុះ​ផ្ទាល់​ហ្ម៉​ង​តែ​ធាតុពិត​បើ​គិត​ឲ្យ​ដល់​បង្ហា្ញថា​កូនចៅ​លោក​រដ្ឋមន្ត្រី​អត់​មាន​ខ្លាចរអារ​និង​បទបញ្ជា​រដ្ឋមន្ត្រី​អី​ម៉ា​តិច​នៅតែ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស​ពុករលួយ​បំផ្លាញ​ផ្លូវថ្នល់​ដដែល​?!​។​ចឹ​ង​គួរតែមាន​យន្តការ​ណា​ដែល​ល្អ​ដូចជា​ទង្វើ​អាករ​មាន់​បន្លាច​ស្វា​ជាដើម​!!​។​a chan thol1 a chan thol2 

​