» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7313 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697484 នាក់

រដ្ឋាភិបាល​ថៃ​ថ្មី​បង្ហើប​រឿង​ចង់​ចរចារ​រកស៊ី​រួមគ្នា​ជាមួយ​កម្ពុជា​នៅ​តំបន់​សមុទ្ទ​ត្រួតស៊ីគ្នាជាថ្មីទៀត​

 

​ប្រទេស​ថៃ​៖ រដ្ឋាភិបាល​ថៃ​ជាថ្មី​ម្តងទៀត​បានបង្ហាញ​ចេតនា​ទាញ​កម្ពុជា​ឱ្យចូល​តុ​ពិភាក្សា​ពី​ការអភិវឌ្ឍន៍​ក្នុង​តំបន់​ត្រួតស៊ីគ្នា​ក្នុង​ឈូង​សមុទ្រ​ថៃ​។ កាសែត​អន​ឡាញ​រដ្ឋ​ថៃ​ជា​ភាសា​អង់គ្លេស​ឈ្មោះ Thai PBS World ចុះផ្សាយ​នៅ​ថ្ងៃទី​៣០​តុលា​បាន​ឲ្យ​ដឹងថា​៖ រដ្ឋមន្ត្រី​ថាមពល​ថៃ លោក​ពី​រ៉ា​ប៉ាន​សាលី​រដ្ឋា​វី​ផា​ហ្កា​( Pirapan Salirathavibhaga )​លើកឡើងថា រដ្ឋាភិបាល​ថៃ​នឹង​ប្តូរ​យុទ្ធសាស្ត្រ​លើ​ការអភិវឌ្ឍន៍​ធនធាន​ប្រេង​រួមគ្នា ជំនួស​ឱ្យ​ការកំណត់​ព្រំដែន​សមុទ្រ​ជាមួយ​កម្ពុជា​។ ទន្ទឹមគ្នា​នោះ គណៈកម្មការ​ថ្មី​មួយ​នឹងត្រូវ​បង្កើត​ឡើងជា​ចាំបាច់ ដើម្បី​ជម្រុញ​កិច្ចចរចា​នេះ​។​a cambo thai oil2 

​រដ្ឋមន្ត្រីក្រសួង​ថាមពល​ថៃ​ទទួលស្គាល់​ផងដែរ​ថា ការដោះស្រាយ​វិវាទ​ដែនដី​នៅត្រង់​ដែនសមុទ្រ គឺជា​រឿង​ស្មុ​គ្រ​ស្មាញ លំបាក និង​ត្រូវការ​ពេលវេលា​យូរ ព្រោះថា​គ្មាន​ប្រទេស​ណា​អាច​ទទួលយក​ការ​រំកិល​ព្រំដែន​របស់ខ្លួន​ថយក្រោយ​ដោយ​ងាយ មិន​ថា​ថៃ​រឺ​កម្ពុជា​។​​បើតាម​សម្តី​នេះ​បង្ហាញថា​វា​គឺជា​ការកែប្រែ​យុទ្ធសាស្ត្រ​ចរចា​ជាមួយ​កម្ពុជា​របស់​ថៃ ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ថ្មី លោក សេដ្ឋា ថៈវី​ស៊ីន ខណៈ​កន្លងមក ថៃ​ធ្លាប់​ប្រកាន់យក​នូវ​ការកំណត់​ការបោះ​បង្គោលព្រំ​ដែនសមុទ្រ​ជាមួយ​កម្ពុជា​។​

​សូម​បញ្ជា​កើ​ថា កិច្ចចរចា​ការអភិវឌ្ឍ​ប្រេង​និង​ឧស្ម័ន​រវាង​កម្ពុជា​-​ថៃ នៅ​តំបន់​ត្រួតស៊ីគ្នា​នៅ​ឈូង​សមុទ្រ បាន​ជាប់គាំង​ជាង​២០​មកហើយ​។ តំបន់​ត្រួតស៊ីគ្នា​(OCA)​ដែល​ភាគី​ទាំងពីរ​កម្ពុជា​ថៃ​ទាមទា​នោះ មាន​ទំហំ ២៦,០០០ គីឡូម៉ែត្រ​ការ៉េ​ដែល​គេ​ប៉ាន់ប្រមាណ​ថា នឹង​អាច​ស្តុក​ទុក​ប្រេង​និង​ឧស្ម័ន​រហូតដល់ ៥០០​លាន​បារ៉ែល​នៅក្រោម​បាតសមុទ្រ និង​ដោយ​ត្រូវការ​ពេល​យ៉ាងហោចណាស់​៨​ឆ្នាំ ក្នុងការ​ទាញយក​ធន​ធាន​ធម្មជាតិ​ចេញពី​ឈូង​សមុទ្រ​នោះ​។​

​គួរ​រំ​ព្ញ​កថា សិទ្ធិ​អភិវឌ្ឍន៍​លើ​តំបន់​ទាមទារ​ត្រួតស៊ីគ្នា​ក្នុង​ឈូង​សមុទ្រ​ថៃ គឺជា​ចំណុច​នៃ​ជម្លោះ​រវាង​ប្រទេសជិតខាង​ថៃ​និង​កម្ពុជា ដែល​បានទាមទារ​តំបន់​នេះ​តាំងពីដើម​ទសវត្ស ១៩៧០​មក​។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សារ​រណៈ​យោគយល់ កិច្ចចរចា​អភិវឌ្ឍ​ប្រេង​និង​ឧស្ម័ន​នៅ​តំបន់​នោះ តាំងពី​ខែមិថុនា​ឆ្នាំ​២០០១ ក៏ប៉ុន្តែ​ត្រូវបាន​ផ្អាក​នៅក្នុង​អន្តរកាល​ប្តូរ​នាយករដ្ឋមន្ត្រី​ថៃ កាលពី​ឆ្នាំ​២០០៩​។ កិច្ចពិភាក្សា​គ្នា​រវាង​ប្រទេស​ទាំង​២​ក៏​ធ្លាប់​ចង់​គូសវាស​ឡើងវិញ​ដែរ តែ​ត្រូវ​បង្អាក់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ កាលពី​ចុងឆ្នាំ​២០១៩.​។​

​បើតាម​កាសែត The Nation ថៃ បាន​រាយការណ៍​កាលពី​ថ្ងៃទី ៤ ខែមករា​ឆ្នាំ​២០២៣ ដែល​ដកស្រង់​ប្រភពពី​វិមាន​រដ្ឋាភិបាល​ប្រទេស​ថៃប្រាយុទ្ធចានអូចា​ថា ការពិភាក្សា​លើ​សំណើ JDA ត្រូវបាន​លើកឡើង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី​ថៃ ដែល​បាន​ជួប​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា កាលពី​ខែ​មុន​ដើម្បី​ពិភាក្សា​អំពី​គម្រោង​អភិវឌ្ឍន៍​រួមគ្នា​សម្រាប់​ការរុករក​ប្រេង និង​ឧស្ម័ន​ក្នុង​តំបន់​ដែល​ត្រួតស៊ីគ្នា​នេះ​។​​លោក Prawit បាន​ប្រាប់​គណៈរដ្ឋមន្ដ្រី​ថា​៖ «​លោក ស៊ុយ សែម មាន​ឆន្ទៈ​ក្នុងការ​អនុវត្ត JDA ជាមួយ​ប្រទេស​ថៃ​ក្រោម​លក្ខខណ្ឌ​ដែល​ប្រទេស​ទាំង ២ មិន​រាប់បញ្ចូល​ការពិភាក្សា​ពី​ព្រំដែន​ទឹកដី JDA ណាមួយ​ដែល​ពួកគេ​យល់ព្រម​ទេ​»​។​

​លោក Prawit បន្តថា លោក ស៊ុយ សែម ត្រូវបាន​បញ្ចុះបញ្ចូល​ឱ្យ​បន្ត​ការ​អនុវត្តតាម JDA នៅក្នុង​តំបន់​ត្រួតស៊ីគ្នា​នេះ ដោយសារតែ​តម្លៃ​ប្រេង​ពិភពលោក​កំពុង​កើនឡើង​។​​លោក Prawit បាន​ប្រា​ប់លោក ស៊ុយ សែម ថា​៖ «​ប្រេង និង​ឧស្ម័ន​ណាមួយ​ដែល​ទាញយក​ចេញពី JDA នឹង​អនុញ្ញាតឱ្យ​ប្រទេសជិតខាង​ទាំង ២ ពឹង​ផ្អែកលើ​ធនធាន​ថាមពល​របស់​ពួកគេ​ផ្ទាល់​។ ការរុករក​ប្រេង និង​ឧស្ម័ន​នៅក្នុង JDA នឹង​ជំរុញឱ្យមាន​ការអភិវឌ្ឍ​នៃ​ឧស្សាហកម្ម​ពាក់ព័ន្ធ​ជាច្រើន​ទៀតផង​ដែរ​»​។​

​កាលពី​ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ កាសែត​បាងកក​ប៉ុស្តិ៍​បាន​ដកស្រង់​សម្តី​លោក Khomgrich Tantravanich អគ្គលេខាធិការ​គណៈកម្មកា​រ​និយតកម្ម​ថាមពល​របស់​ប្រទេស​ថៃ​ដែល​បានស្នើ​អ្នកបង្កើត​គោលនយោបាយ​របស់​ប្រទេស​ទាំង ២ ឱ្យ​បញ្ចេញយោបល់ និង​បង្កើត​ទិសដៅ​ច្បាស់លាស់​សម្រាប់​ការអភិវឌ្ឍ​រួមគ្នា​ក្នុង OCA ដែលមាន​ជម្លោះ​ជា​យូរ​មកហើយ​នៅ​ឈូង​សមុទ្រ​ថៃ​។​លោក Khomgrich ត្រូវបាន​ដកស្រង់​សម្តី​ដោយ​លើកឡើងថា​៖ «​យើង​មាន​ទំនុកចិត្ត​ថា តំបន់ OCA នឹង​ជួយ​ឱ្យ​ថៃ​ទទួលបាន​ការផ្គត់ផ្គង់​ឧស្ម័ន និង​រក្សា​តម្លៃ​ថាមពល​ទាប​រយៈពេល​វែង​»​។​​លោក ម៉េង ស័ក្តិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល កាលពីដើម​ខែសីហា​ឆ្នាំ​២០២២ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការពិចារណា​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ដោយសារ​ការពាក់ព័ន្ធ​នឹង​ធនធាន​ប្រេង និង​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត ធ្វើឱ្យ​ការចរចា​តំបន់ OCA មាន​ភាពស្មុគស្មាញ​ខ្លាំង​។​a cambo thai oil1 
​