
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8042 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698213 នាក់
បាត់ដំបង ៖ នាថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤ នេះដោយបានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យ នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្តបានដឹកនាំកម្លាំងក្នុងការិយាល័យនេះ មានលោកវរសេនីយ៍ទោ ប្រាក់ ធី ជានាយរង ការិ យាល័យនិងមន្ត្រីក្រោមឱវាទ ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងតំណាងម្ចាស់ក្រុម ហ៊ុន យូអិនធីហ្វូលសេលខូអិល ធីឌី ផងនោះ បាននាំយកទឹកដោះគោស្រស់ ម៉ាកDUTCHMILL សរុបចំនួន ៧១កេស ស្មើនឹងចំនួន ១,៨៦៣ដប ដែលត្រូវបានក្រុមហ៊ុនខាងលើ ប្តឹងមកសមត្ថកិច្ចទាក់ទងនឹងករណីនាំចូលដោយខុសច្បាប់ ទៅដុតបំផ្លាញចោលក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង។
ទឹកដោះគោនេះ កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០ ២៤ កម្លាំងនគរបាលក្នុងការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបនិងដកហូតទឹកដោះគោស្រស់ ម៉ាកDUTCHMILL នៅចំណុចស្រុកកំរៀង និងចំណុចក្រុងបាត់ដំបងក្នុងខណៈដែលកំពុងនាំចូលពីក្រៅស្រុកដោយ គ្មានការ អនុញ្ញាតពីម្ចាស់ក្រុមហ៊ុន ខាងលើ។
ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ ដំបង បានអនុញ្ញាតឱ្យធ្វើការដុតបំផ្លាញចោល ដោយចាត់ទុកទំនិញទាំងនេះត្រូវខូចគុណភាពទាំងស្រុង ដោយសា ការនាំចូល ពុំស្របច្បាប់និងការដឹកជញ្ជូនខុសលក្ខណៈបទដ្ឋានបច្ចេកទេ្ទស?៕