» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6575 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032472 នាក់

ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជា​អាម​រិ​ក​កម្ពុជា​នាំចេញ​ច្រើន​ខុសពី​កម្ពុជា​ចិន​កម្ពុជា​នាំចូល​ច្រើន​!


​ភ្នំពេញ​៖ រយៈពេល​៧​ខែ ដើមឆ្នាំ​២០២១​នេះ ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​អាមេរិក សម្រេចបាន​ជាង​៤,០៧៧​លាន​ដុល្លារ កើនឡើង​៣៧.៨៤% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២០ មាន​ចំនួន​២,៩៥៧​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្ន័យ របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។​a cago usa1 

​ទិន្ន័យ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១​នេះ បានបញ្ជាក់​ទៀតថា រយៈពេល​៧​ខែ ដើមឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំចេញ ទៅ​អាមេរិក ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៣,៨៦៧​លាន​ដុល្លារ ខណៈ​ការនាំ​ចូល​ពី​អាមេរិក​វិញ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​២០៩​លាន​ដុល្លារ​។​​ផលិតផល​សំខាន់ៗ ដែល​កម្ពុជា នាំ​ចេញទៅ​អាមេរិក មាន​សម្លៀកបំពាក់ សម្ភារ​សម្រាប់​ការធ្វើដំណើរ (​វ៉ា​លី កាបូប​) កង់ និង​សម្ភារ​ប្រើប្រាស់ មួយចំនួនទៀត​។ ចំណែក​កម្ពុជា នាំចូល​ពី​អាមេរិក​វិញ មានដូចជា​រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារ​អគ្គិសនី អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​។​

​សូមបញ្ជាក់ថា​ក្នុង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទំនាក់ទំនង​ពាណិជ្ជកម្ម កម្ពុជា​-​អាមេរិក មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​៖​ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​២,៣៦៥​លាន​ដុល្លារ ក្នុងនោះ កម្ពុជា​នាំចេញ​បាន​២,១៣៦​លាន​ដុល្លារ​អាមេរិក ខណៈ​អាមេរិក​នាំចូល មក​កម្ពុជា​វិញ មានតែ​២២៨​លាន​ដុល្លារ​ប៉ុណ្ណោះ​។​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​ជាង​៤,៧១៣​លាន​ដុល្លារ ក្នុងនោះ កម្ពុជា​នាំចេញ បាន​៤,៤០២​លាន​ដុល្លារ​អាមេរិក ខណៈ​អាមេរិក នាំ​ចូលមក​កម្ពុជា​វិញ មានតែ​ជាង​៣១១​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​ជាង​៥,៥០៩​លាន​ដុល្លារ ក្នុងនោះ កម្ពុជា​នាំចេញ បាន​៥,២៥៨​លាន​ដុល្លារ​អាមេរិក ខណៈ​អាមេរិក នាំ​ចូលមក​កម្ពុជា​វិញ មានតែ​ជាង​២៥០​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​វិញ សម្រេចបាន​ជិត​៥​ពាន់​លាន​ដុល្លារ កើន​៣១% នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០១​នៅ​ឆ្នាំ​២០២៣ កំណត់​គោលដៅ​ឲ្យ​បាន ១០​ពាន់​លាន​ដុល្លារ​។​លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​បាន​ថ្លែង​ឲ្យ​ដឹងថា «​ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​ចិន ៦​ខែ ឆ្នាំ​២០២១​នេះ មានការ​កើន​ទ្បើង ចំនួន​៣១% គឺ​បាន​ក្នុងតម្លៃ​ជិត ៥,០០០ លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​៦​ខែ​ដូចគ្នា ក្នុង​ឆ្នាំ​២០២០ ដែល​តម្លៃ​ត្រឹមតែ ៣,៧០០​លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​»​។​ដោយ​មិនបាន​បង្ហាញ​ពី​តុល្យភាព​ជ​ញ្ជឺ​ង​ពាណិជ្ជកម្ម​តែ​មន្ដ្រីជាន់ខ្ពស់​ពាណិជ្ជកម្ម​រូបនេះ និយាយថា​ការនាំ​ចេញពី​កម្ពុជា​ទៅ​ចិន តែងតែមាន​កំណើន ជា​មធ្យម​ប្រមាណ​ពី ៦-១០% ក្នុង​មួយឆ្នាំៗ ព្រោះ​សេដ្ឋកិច្ច នៃ​ប្រទេស​ទាំងពីរ បាន​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ។​

​កម្ពុជា បាន​នាំ​ចេញទៅ​ចិន នូវ​សម្លៀកបំពាក់ ស្បែកជើង ស្បែក​សត្វ​មាន​រោម ម៉ាស៊ីន​ប្រើ​ពី​ស្តុ​ង អង្ករ កៅស៊ូ ចេក ដំឡូង​មី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ា​លី ជាដើម -​ល​-​។​នាំចូល​ពី​ចិន​មកវិញ នូវ​ផលិតផល​សម្រាប់​បម្រើ ឲ្យ​ការវិនិយោគ និង​ផលិតកម្ម ដូចជា ក្រណាត់​ចាក់ ក្រណាត់​ត្បាញ​ពី​កប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់​ផ្សេងៗ បរិក្ខារ និង​គ្រឿង​អេឡិចត្រូនិក វត្ថុ​ធាតុ​ពី​ប្លា​ស្ទិ​ក អាលុយមីញ៉ូម គ្រឿង​សង្ហា​រឹម និង​ក្រដាស និង​ក្រដាសកាតុង ជាដើម​។​
​លោក សុខ សុភ័ក្ដ្រ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ដោយ​មើលឃើញ​សក្តានុពល ដ៏​ធំ​ផ្នែក​ពាណិជ្ជកម្ម រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន បានដាក់​ទិសដៅ​ពាណិជ្ជកម្ម​សរុប ក្នុង​ឆ្នាំ​២០២៣ ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន ១០,០០០​លាន​ដុល្លារ​អាមេរិក​។​a cago usa a china cambo trade