» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7608 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697779 នាក់

កម្ពុជាប្រកាសដកកងទព័មួកខៀវពីប្រទេសម៉ាលីនិងបំផ្លាញសម្ភារៈសឹកចោលមិនចាំបាច់យកមកវិញទៀត

កំពង់ចាម​៖​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​នៅ​ព្រឹក​ថ្ងៃទី​២៥​តុលា បាន​បញ្ជា​ឱ្យ​ដកទ័ព​មួក​ខៀវ​កម្ពុជា​ចេញពី​ប្រទេស​ម៉ាលី ដោយ​ត្រូវធ្វើ​ការកម្ទេច​ចោល​សម្ភា​រៈ​ទ័ព​ទាំងអស់ តាម​ការស្នើ​របស់​អង្គការសហប្រជាជាតិ​។​​ក្នុងជំនួប​ជាមួយ​បងប្អូន​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់​នៅ​ខេត្តកំពង់ចាម សម្ដេច​ធិបតី​បានបញ្ជាក់​ពី​មូល​ហេតុថា​ស្ថានភាព​នៅក្នុង​ប្រទេស​ម៉ាលី​នៅពេលនេះ​គឺ​បាន​រុញច្រាន​ឲ្យ​កងទ័ព​មួក​ខៀវ​ដក​ចេញពី​ប្រទេស​នេះហើយ​បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​បាន​វាយប្រហារ​មិន​ថា​កងទ័ព​របស់​អង្គការសហប្រជាជាតិ​នោះទេ​។​បើតាម​គម្រោង​ទ័ព​មួក​ខៀវ​នឹង​ដក​អស់ពី​ប្រទេស​ម៉ាលី​ត្រឹ​ថ្ងៃទី​៣១ ខែធ្នូ ចុងឆ្នាំ​២០២៣​នេះ​។​a army maly 

​គួរ​បញ្ជាក់ថា របប​សឹក​ដែល​គេ​ជឿថា​មានការ​គាំទ្រ​ពី​ទា​ហ៊ានស៊ី​ឈ្នួល​រុស្ស៊ី Wagner បានធ្វើ​រដ្ឋប្រហារ​ឡើងកាន់​អំណាច​នៅក្នុង​ប្រទេស​ម៉ាលី ចាប់តាំងពី​ឆ្នាំ​២០២០​មក បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ UN កាលពី​ខែមិថុនា កន្លងទៅនេះ​ឱ្យ​ដក​កងកម្លាំង MINUSMA ចេញពី​ប្រទេស​របស់ខ្លួន នៅត្រឹម​ដំណាច់ឆ្នាំ​២០២៣​។​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​ម៉ាលី (MINUSMA) បានចាប់ផ្តើម​កាលពី​ឆ្នាំ ២០១៣​មក​ដើម្បី​ការពារ​ការកាន់កាប់រ​បស់​កម្លាំង​ជី​ហាដ​(Jihad)​។​នៅ​ថ្ងៃទី​៣០​មិថុនា​ក្រុមប្រឹក្សាសន្តិសុខ​ក៏បាន​សម្រេចចិត្ត​ធ្វើតាម​ការស្នើ​នេះ ហើយ​ការចាកចេញ​ដំបូង​របស់​កងកម្លាំង MINUSMA បានធ្វើ​ឡើង​កាលពីដើម​ខែសីហា ដោយ​ចាក​ចេញពី​មូលដ្ឋាន អូ​ហ្គោ​ស​សា​ហ្គូ (Ogossagou)​។​

​បេសកកម្ម​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​ម៉ាលី​មាន​កងកម្លាំង​ទាហាន​ជិត ១២.០០០ នាក់​និង​មន្ត្រីប៉ូលិស ១.៧០០ នាក់​។ គេ​មើលឃើញ​ច្បាស់ក្រឡែត​ថា ទីក្រុង​ជាច្រើន​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ាលី​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​នៅក្នុង​ឆ្នាំ ២០១២ ហើយ​ឃើញ​មានការ​កើនឡើង​នូវ​អសន្តិសុខ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បន្ទាប់ពី​កងទ័ព​បារាំង​បាន​ដកខ្លួន​ចេញពី​ប្រទេស​នេះ​។​
​សូម​រំលឹកថា របប​យោធា​ម៉ាលី​បាន​បណ្តេញ​កងទ័ព​បារាំង ដែល​ទៅធ្វើ​ប្រតិបត្តិការ​ទប់ស្កាត់​ក្រុម​ជី​ហាត​អ៊ីស្លាម ឲ្យ​ចាក​ចេញពី​ទឹកដី​ខ្លួន​។ ផ្អែក​តាម​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ជាច្រើន បាន​អះអាងថា ធាតុពិត​គឺ​ក្រុម​យោធា​ម៉ាលី បាន​ងាក​ទៅ​សហការ ជាមួយ​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner របស់​រុស្ស៊ី ហើយ​រក​លេស​បណ្តេញ​ក​ង​ទ័ពបារាំង​ចេញ​និង​កងទ័ព​មួក​ខៀវ​របស់​អង្គការសហប្រជាជាតិ ឲ្យ​ចេញពី​ទឹកដី​ខ្លួន ដោយ​អះអាងថា ខ្លួន​អាចមាន​សមត្ថភាព​ការពារ​សន្តិសុខ ដោយ​មធ្យោបាយ​ផ្ទាល់ខ្លួន​។​រដ្ឋមន្ត្រីការបរទេស​ម៉ាលី លោក AbdoulaDiop បានធ្វើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​មានការ​ភ្ញាក់ផ្អើល​ដោយ​ហៅ​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ជា «​ការបរាជ័យ​» ហើយ​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​បេសកកម្ម​នេះ​ជាបន្ទាន់​។

​សូមបញ្ជាក់​ម៉ាលី ដែល​ស្ថិតនៅ​អាហ្វ្រិក​ខាងលិច និង​ចម្ងាយ​ជាង​១​ម៉ឺន​គីឡូម៉ែត្រ​ពី​កម្ពុជា​។​នៅ​ទីនោះ មាន​សាលា​សម្តេច ហ៊ុន សែន​មួយ​ដោយមាន​ឈ្មោះ ហៅ​ជា​ភាសា​បារាំង​ថា «Complexe Scolaire SAMDECH HUN SEN» គ្រឹះស្ថានសិក្សា​ដែល​ភ្ជាប់​ឈ្មោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​មួយ​នេះ ស្ថិតនៅ​ក្រុង​បា​ម៉ា​កូ ហើយ​កំពុងតែ​ដើរតួនាទី​សំខាន់​ក្នុង​វិស័យ​អប់រំ​នៅ​ម៉ាលី ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។​​សាលា​នេះ​ផ្តួចផ្តើម​សាងសង់ឡើង​ដោយ​លោកស្រី Eva Mysliwiec អតីត​ទីប្រឹក្សា​រាជរដ្ឋាភិបាល​។​សាលា Complexe Scolaire Samdech HUN SEN (CSSHS) គឺជា​ផ្លែផ្កា​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង រវាង​កម្ពុជា និង​ម៉ាលី​។

លោកស្រី Eva ជនជាតិ​អាម៉េរិក គឺជា​អ្នកជំនាញ​អភិវឌ្ឍន៍ និង​សហគ្រិន​សង្គម​ដ៏​ល្បីល្បាញ​មួយរូប ដែល​បាន​បំពេញការងារ​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​២០១១​។ ក្នុង​រយៈពេល​៣០​ឆ្នាំ​នៅ​កម្ពុជា លោកស្រី​បាន​បង្កើត​អង្គការ​មួយចំនួន ជាពិសេស​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) និង​អង្គការ​យុវ​តារា​កម្ពុជា (Youth Star Cambodia) ដែល​បានរួម​ចំណែក​យ៉ាង​ផុសផុល​ឲ្យ​មាន​ចលនា​យុវជន​ស្ម័គ្រចិត្ត​នៅតាម​សហគមន៍​។​សាលា CSSHS មាន​ទីតាំង​លើ​ផ្ទៃដី​១​ហិកតា​នៅ​ក្រុង​បា​ម៉ា​កូ ត្រូវបាន​សម្ពោធ​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​រដ្ឋមន្ត្រី​អប់រំ យុវជន និង​កីឡា​កម្ពុជា លោក ហង់ ជួនណា​រ៉ុ​ន និង​រដ្ឋមន្ត្រី​ក្រសួងអប់រំជាតិ​ម៉ាលី លោកស្រី Togola Jacqueline Marie Nana ដែល​តំណាង​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​រៀងៗ​ខ្លួន​។​

​លោកស្រី Eva ដែល​ទទួលបាន​សញ្ជាតិ​ខ្មែរ​ផងដែរ​នោះ បាន​ប្រាប់​កាសែត​ថា​៖ «​សម្តេច ហ៊ុន សែន មាន​សុច្ឆន្ទៈ​ក្នុងការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​សាលា ដោយ​សម្តេច​សម្តែង​ការរីករាយ​ក្នុង​ការជួយ​ដល់​អ្នកដទៃ ជាពិសេស​លើ​ការពង្រឹង​វិស័យ​អប់រំ​»​។​អ្នកស្រី Eva​ប្រាប់ថា​​ផ្តើមឡើង​ពី​សិស្ស​ត្រឹម​៦០​នាក់​នៅ​កម្រិត​បឋម សាលារៀន​សម្តេច ហ៊ុន សែន​នៅ​ក្រុង​បា​ម៉ា​កូ កើន​ឡើងដល់​សិស្ស​៤៤០​នាក់ និង​ឈានដល់​កម្រិត​មធ្យមសិក្សា​។ «​ហើយ ៥១​ភាគរយ​ក្នុងចំណោម​សិស្ស​ទាំងនោះ គឺជា​ក្មេងស្រី​»​។​តែ​គេ​មិនដឹងថា​តើ​អាណា​គ​ត​សាលារៀន​នោះ​ទៅជា​យ៉ាងណាទេ​ន្ទា​ប់​ពី​មាន​រដ្ឋប្រហារ​យោធា​៕a army maly2 a army maly5 a army maly3 a army maly4
​