» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9772 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699943 នាក់

បក្ស​កាន់អំណាច​ខំ​ហែក​លោក​សមរង្ស៊ី​ខំ​ភ្ជិត​!​ ​

​ភ្នំពេញ​៖​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​២២​ធ្នូ​លោក​សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​មុខ​តាម​ហ្វេ​ស​ប៊ុ​ក​អំពាវនាវ​សុំ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួ​ល​ចូល​រូ​មកា​រពារ​ជំហរ​សម រង្ស៊ី និង​កឹម សុខា ឲ្យ​រឹងមាំ​ដាច់ខាត​កុំ​ឲ្យ​គេ​ប៉ះពាល់​បាន​ក្នុងពេលដែល​គណបក្សកាន់អំណាច​អះអាងថា “​សម រង្ស៊ី និង​កឹម សុខា ជា​មនុស្ស​តែមួយ​”​នេះ គឺ​គ្រាន់តែ​ជា​ពាក្យស្លោក​ប៉ុណ្ណោះ​ដែល​តាម​ការពិត​បាន​បែកបាក់​គ្នា​ទៅហើយ​។ a cnrp sia 

​លោក​សម រង្ស៊ី បាន​អំពាវនាវ​យ៉ាង​ដូច្នេះ ក្រោយពី​លោក​បាន​អះអាងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែ​ខិតខំ​បំបែក​រូបលោក​ពី​លោក​កឹម សុខា ហើយ​ថា នៅពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា​កំពុងតែ​វាយប្រហារ​យ៉ាងខ្លាំង​មកលើ​ជំហរ និង​ពាក្យស្លោក​“​សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ​”​ទៀត​។

​ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោក​សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​បាន​បរិហារ​ថា ទំនាក់ទំនង​រវាង​លោក​សម រង្សី​និង​លោក​កឹម សុខា បាន​ឈាន​មកដល់​ផ្លូវបំបែក​ហើយ​។ ការលើក​របស់លោក​សុខ ឥសាន​គឺ​ផ្អែក​ទៅតាម​ការអះអាង​របស់​លោក​គង់ គាំ ដែលជា​ទីប្រឹក្សា​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្លាប់ជា​មនុស្ស​ជំនិត​របស់លោក​សម រង្ស៊ី​ផងដែរ​។

លោក​ថា​ទំនាក់ទំនង​រវាង​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រៀប​ដូច​ទឹក​និង​ប្រេង​អ៊ីចឹង ហើយ​ថាបើ​ទោះបី​លោក​សម រង្សី នៅតែ​ព្យាយាម​និយាយ​ដដែលៗ​ថា “​សម រង្សី​និង​កឹម សុខា​ជាម​នុស្ស​តែមួយ​”​ក៏ដោយ ក៏​ការពិត​នៅតែ​បែងចែក​គ្នា​ដដែល​។​

តាមរយៈ​បណ្ដាញ​ទំនាក់ទំនង សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​២៣​ខែធ្នូ ឆ្នាំ ២០១៨​នេះ​លោក សុខ ឥសាន បាន​បកស្រាយ​មូលហេតុ​ដែល សម រង្ស៊ី​ខិតខំ​ការពារ​ពាក្យស្លោក​សម រង្សី​និង​កឹម សុខា​ជាម​នុស្ស​តែមួយ​ថា តាម​ការជាក់ស្តែង បុគ្គល​សម រង្ស៊ី​និង កឹម សុខា គឺជា​មនុស្ស​ពីរ​នាក់ ដាច់ដោយឡែក​ពីគ្នា​។​​បើ​ចង់​ឲ្យ​មនុស្ស​ទាំងពីរ​នាក់​នេះ ក្លាយទៅជា​មនុស្ស​មួយ លុះត្រាតែ​យក​ទាំងពីរ​នាក់​នេះ ទៅ​ដាក់​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់​តិ៍​កិន ឲ្យ​ល្អិត​ម៉ត់​ចូលគ្នា ទើបបាន​ទៅជា​មនុស្ស​តែមួយ​បាន ។​

មូល​ហេតុដែល​ទណ្ឌិត​សម រង្ស៊ី​ចង់បាន​ពាក្យ​សម រង្ស៊ី​និង​កឹម​សុខា ជា​មនុស្ស​តែមួយ គឺ​ចង់​ផ្សារភ្ជាប់​ខ្លួន​ទៅជា​មួយ​កឹម សុខា ខ្លាចក្រែង​កឹម សុខា ត្រូវបាន​ដោះលែង​តាម​ខ្លឹមសារ​វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​នឹង​ឈាន​មកដល់​នាពេល​ឆាប់ៗ​ខាងមុខនេះ​ពីព្រោះ​ខ្លួនឯង​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​១១៨​នាក់​ទេ​។

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃ​សៅរ៍​ដដែល លោក​សម រង្ស៊ី បាន​អះអាង​ដោយ​ខ្លួនឯង​ថា លោក​កឹម សុខា ទំនង​ត្រូវ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បង្ខំចិត្ត​ដោះលែង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រោម​សម្ពាធ​អន្តរជាតិ​។ មានការ​កត់សម្គាល់ថា ទំនាក់ទំនង​រវាង​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ត្រូវបាន​គេ​និយាយ​ព្រោងព្រាត ក្រោយពី​លោក​សម រង្ស៊ី ត្រូវបានតែងតាំង​ជា​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងពេលដែល​លោក​កឹម សុខា និង​អ្នកគាំទ្រ​លោក​មិន​គាំទ្រ​។

ទោះជា​យ៉ាង​លោក​សម រង្ស៊ី ក្នុងនាម​ជា​ប្រធានស្តីទី​នៅតែ​ធ្វើ​សកម្មភាព​នានា ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ក្នុងនោះ មានការ​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា​ផងដែរ​។a sok ea 

​