» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8595 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659102 នាក់

អនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់​ក្រសួង​សង្គមកិច្ច ជាប់ចោទ​រឿង​កិបកេង​ថវិការដ្ឋ​ជាង​៣៨​ម៉ឺន​ដុល្លារ

​ភ្នំពេញ​៖ លោក ទ្បា​យ សំណាង អនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់​ក្រសួង​សង្គមកិច្ច​អតីត​យុវជន និង​យុវ​នី​តី​សម្បទា និង​ជា​អ្នក​ភ្នាក់ងារ​របស់​ក្រសួង​ដើម្បី​ទៅ​បើកប្រាក់​ពី​ធនាគារ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​កិប​គេង​ថវិការដ្ឋ​ជាង​៣០​ម៉ឺន​ដុល្លារ​។ នេះ​បើ​យោងតាម​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រាប់​កាសែត ខណៈដែល​ជនសង្ស័យ ឈ្មោះ ឡាយ សំណាង ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា​នេះ ផងដែរ​។a acu Nang

ជ​នស​ង្ស​យ័រ​ង​ការ​ចោទ ថា​បាន​កិប​គេង​ថវិការដ្ឋ​ជាង ១,៥០០ លាន​រៀល ដែល​ប្រមាណ​ជាង​៣៨​ម៉ឺន​ដុល្លារ​ក្នុងនោះ​មាន​ទាំង​ការ​កិប​គេង​ប្រាក់​របប​គោលនយោបាយ​របស់​រដ្ឋ​ជូន​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​ចំនួន​ជិត ៤​ពាន់​នាក់​.​។​​លោក ផ្ល​ង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​កាសែត ថា ពេលនេះ តំណាង​អយ្យការ​បាន​បើ​កក​ការ​ស៊ើបសួរ​ពីបទ​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ និង​បទ​សម្អាត​ប្រាក់ តាម​មាត្រា​៥៩៧ និង​មាត្រា ៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា ៣២ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ពក​រលួយ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​​លោកអ្នក​នាំពាក្យ​បន្តថា ក្រោយពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំ​រឿងនេះ​បាន​ចាត់​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើកសវនាការ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​) បាន​ឲ្យ​សារព័ត៌មាន​ដឹងថា ឈ្មោះ ឡាយ សំណាង បាន​បម្រើ​ការងារ​ជា​មន្ត្រីរាជការ ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូតដល់​ឆ្នាំ​២០០២ ជា​ប្រធានការិយាល័យ​អភិវឌ្ឍន៍ ស្រុក​បាភ្នំ នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង​។ ចាប់តាំងពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៧ ជា​មន្ត្រី​សម្របសម្រួល នៃ​កម្មវិធី កំណែទម្រង់​ថ្នាក់ក្រោម​ជាតិ ប្រចាំខេត្ត​ព្រៃវែង​។ ចាប់តាំងពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៣ ជាម​ន្ត្រី នៃ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

ក្នុង​ឆ្នាំ​២០១៣ ជា​អនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា​។ ក្នុង​ឆ្នាំ​២០១៤ ជា​អនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ និង ផ្គត់ផ្គង់ និង​ជា​ភ្នាក់ងារ​បើក​ផ្តល់​ទទួលបន្ទុក​ការងារ​បើក​ថវិកា​ពី​ធនាគារជាតិ យកមក​ទុក​នៅ​បេឡា​របស់​ក្រសួង និង​ប​ញ្ចូ​ន ថវិកា​ទៅតាម​គោលដៅ​នានា​។ នៅពេលដែល​ខ្លួន​មាន​សិទ្ធិអំណាច​តំណាង​ក្រសួង​ទៅ​ទទួល​អាណត្តិ​បើកប្រាក់​ពី​រតនាគារជាតិ ហើយ​ត្រូវ​បន្ត​បញ្ជូន បង្វែរ​ប្រាក់​នេះ​ទៅ​គោលដៅ​ទាំងឡាយ​ដែល​ក្រសួង​បានសម្រេច ឈ្មោះ ឡាយ សំណាង ក៏បាន​ឆ្លៀត​កិបកេង​យកប្រាក់​ពី​គម្រោង​ដែល​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង អ​.​ប​.​ព​. បាន​រក ឃើញ​ចំនួន​១១​គម្រោង មាន​ទឹកប្រាក់​សរុប ១.៥៤៨.៨១៤.១៦០​រៀល (​ប្រហែល ៣៨៧.០០០​ដុល្លារ​អាមេរិក​)​។​

•​ក្នុងនោះ​នៅ​ឆ្នាំ​២០១៩ មាន ០៤​គម្រោង ដូចជា​៖១. ប្រាក់​របប​គោលនយោបាយ​ជូន​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​ចំនួន ២.០៦៣​នាក់ នៅ​ខេត្តស្វាយរៀង ចំនួន ៤៣៥.៨៤០.០០០​រៀល​។​
២. ថវិកា​សម្រាប់​ការប្រកួត​កីឡា​ស្បៀ​ស្បា​ល់​អូឡាំពិក​កម្ពុជា ចំនួន ៩៥ លាន​រៀល​។​៣.​ថវិកា​ឧបត្ថម្ភ​ជូន​អត្ត​ព​លិ​ក​ជ័យលាភី និង​ប្រតិភូ​កីឡា​សៀ​ស្បា​ល់​អូឡាំពិក​កម្ពុជា ចំនួន ១០៦​លាន​រៀល​។​
៤. ប្រាក់​របប​គោលនយោបាយ​ជូន​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍ ចំនួន ១,៨៤៨​នាក់ (​ខេត្តតាកែវ ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​) ចំនួន ៣១៧,០៤០.០០០​រៀល​។​

•នៅ​ឆ្នាំ​២០២០ មាន ០៧​គម្រោង ដូចជា​៖១. ថវិកា​សម្រាប់​ទូទាត់​សោហ៊ុយ​បេសកកម្ម​ក្នុងប្រទេស ឆ្នាំ​២០១៩ ចំនួន ១៦៤.៧៧២,៤០០​រៀល​។​២.​ថវិកា​សម្រាប់​ឧបត្ថម្ភ​ដល់​មន្ត្រី​ទទួលមរណភាព​ចំនួន ០១​នាក់ ឆ្នាំ​២០១៩ ចំនួន ៧៤៥៣១៧៦០​រៀល​។​៣.​ថវិកា​សម្រាប់​ឧបត្ថម្ភ​របប​គោលនយោបាយ​ដល់​កុមារកំព្រា​ចំនួន ០១​នាក់ ដែល​ត្រូវធ្វើ​សមាហរណកម្ម ចំនួន ១.០៨០០០០​រៀល​។​
៤.​ថវិកា​សម្រាប់​ពិធី​បុណ្យសព​កុមារ​ចំនួន ០១​រូប ចំនួន ៥៤០.០០០​រៀល​។៥. ថវិកា​របប​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល ត្រីមាស​ទី​២ ចំនួន ១៧៦.៩៩៥.០០០​រៀល​។​៦. ថវិកា​របប​មជ្ឈមណ្ឌល​ពិភព​នៃ​ក្តីសង្ឃឹម និង កងរាជអាវុធហត្ថ ខេត្តបាត់ដំបង សម្រាប់​ត្រីមាស​ទី​២ ចំនួន ១៦៦.០៧៥.០០០​រៀល​។​

៧.​ថវិកា​របប​ជូន​បុរី​ទារក និង​កុមារ​ជាតិ ត្រីមាស​ទី​៣ ចំនួន ៧៧.៩៣៤.១៦០​រៀល​។ ឈ្មោះ ឡាយ សំណាង ជា​អនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ដែល​ត្រូវបានចាត់តាំង​ជា​ភ្នាក់ងារ​បើក​ថវិកា​របស់​ក្រសួង ជា​អ្នកមាន​សិទ្ធិ​បង្វែរ​សាច់ប្រាក់ ដែលមាន​ក្នុង មូលប្បទានប័ត្រ​របស់​ធនាគារជាតិ​បញ្ចូលមក​គណនី​របស់​ក្រសួង ដើម្បី​ដក​ថវិកា​យកមក​ទុក​នៅ​បេឡា​របស់​ក្រសួង ប៉ុន្តែ ឈ្មោះ ឡាយ សំណាង មិនបាន​យក​ថវិកា​ដែល​បើក​បានមក ប្រគល់​មក​បេឡា​របស់​ក្រសួង​រក្សាទុក​ឡើយ​។ ពេល​បេឡាករ សួរនាំ​អំពី​ថវិកា​ដែល​បើក​បាន និង​ឯកសារ​អម​នានា ឈ្មោះ ឡាយ សំណាង បាន​ឆ្លើយ​ដោះសារ​រហូត​។​

​ទាំង​ថ្នាក់លើ​របស់ ឈ្មោះ ឡាយ សំណាង ក៏ដូចជា​លោក​ប្រធាន​នាយកដ្ឋាន ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រហូតដល់​រដ្ឋមន្ត្រី ក៏ដូចជា​ទាំង​ថ្នាក់ក្រោម​របស់​ឈ្មោះ ឡាយ សំណាង បេឡាករ ថ្នាក់​ការិយាល័យ តែងតែ​បំពេញការងារ ដោយ​ភាព​ស្អាតស្អំ ហើយ​ក៏បាន​រកឃើញថា បុគ្គល ឡាយ សំណាង តែម្នាក់ឯង​នេះ បាន​កិបកេង​យក​ថវិការដ្ឋ​របស់​ក្រសួង ចំនួន​០៧​គម្រោង (​ក្នុង​ឆ្នាំ​២០១៩ មាន​៤​គម្រោង និង​ឆ្នាំ​២០២០ មាន​៣​គម្រោង​) សរុប​ថវិកា​ចំនួន ១០៥៥.៤៩៥.០០០​រៀ ល (​ប្រហែល ២៦៣.៧៥០​ដុល្លារ​អាមេរិក​)​។​

​ឈ្មោះ ឡាយ សំណាង មិនបាន​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ឡើយ ហើយ​កិបកេង​យកប្រាក់​ដោយ​មិន​ញញើត ច្បាប់ ថ្នាក់ដឹកនាំ​ក្រសួង​ក៏បាន​ស្រាវជ្រាវ សាមីខ្លួន ឡាយ សំណាង ក៏បាន​ទទួល​សារភាព ហើយ​បានធ្វើ​កិច្ចសន្យា​នៅ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​សុំ​សង​ថវិកា​ទាំង​៧​គម្រោង ដែលមាន​អាណត្តិ​បើកប្រាក់​សរុប​ចំនួន ១០៥៥.៤៩៥.០០០​រៀល (​ប្រហែល ២៦៣.៧៥០​ដុល្លារ​អាមេរិក​) ដែល​ខ្លួន​បាន​យកទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ជូន​មក​ក្រសួង​វិញ​។ ទោះបី​ពេលនោះ ស្ថិតក្នុង​ដំណាក់កាល​ជំងឺ​កូ​វីដ​-១៩​កំពុង​រីក​រាលដាល​ខ្លាំង ក៏​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានរៀបចំ​ប្រជុំ​តាម​ប្រព័ន្ធ​ZOOM នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១ និង​សម្រេច​ដាក់ពិន័យ​រដ្ឋបាល​។​

​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ ក្រសួង​ក៏បាន​សម្រេច​ដាក់ពាក្យ​ប្ដឹង​ករណី ឡាយ សំណាង កិបកេង​ថវិកា​របស់​ក្រសួង​ចំនួន ០៧​គម្រោង មាន​ទឹកប្រាក់​ចំនួន ១០៥៥.៤៩៥០០០​រៀល (​ប្រហែល ២៦៣.៧៥០ ដុល្លារ​អាមេរិក​) មក អប​.​ព​. និង​ដាក់ពាក្យ​ប្ដឹងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ​។ បន្ទាប់មក​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សំណុំរឿង នៃ​ពាក្យ​ប្ដឹង​នោះមក អ​.​ប​.​ព​. ដើម្បី​ជា​សមត្ថកិច្ច​។​a acu meet5 


​