» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7920 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698091 នាក់

យោធា​ភូមា​វាយប្រហារ​លើ​ជំរំ​ជនភៀសខ្លួន នៅ​ភាគ​ខាងជើង​ប្រទេស មនុស្ស ២៩​នាក់​ស្លាប់​

​ប្រទេស​ភូមា​ន​៖​មនុស្ស ២៩​នាក់​ត្រូវបាន​សម្លាប់ និង​រាប់សិប​នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​ការវាយប្រហារ​មួយ​របស់​កងទ័ព​មី​យ៉ាន់​ម៉ា​លើ​ជំរំ​មួយ សម្រាប់​ជនភៀសខ្លួន​នៅក្នុង​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​១០ ខែតុលា ឆ្នាំ​២០២៣​ផ្សាយ ដោយ​ផ្អែកលើ​ប្រភព​ដែល​ខ្លួន​ទទួលបាន​ពី​អ្នកនាំពាក្យ​ម្នាក់​មកពី​ក្រុម​ប្រដាប់អាវុធ​ជនជាតិដើម​ភាគតិច​កា​ជីន (Kachin)​ដែល​គ្រប់គ្រង​តំបន់​រង​ការវាយប្រហារ​ខាងលើ បានឱ្យដឹង​ទៀតថា​ការវាយប្រហារ​នេះ​កើតមានឡើង​នៅ​ម៉ោង​ប្រហែល ១១៖៣០​នាទី​កាលពី​យប់ ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​។​a burma fire 

​អ្នកនាំពាក្យ​រូបនេះ​បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​យើង​បាន​រកឃើញ​សាកសព​មនុស្ស ២៩​នាក់ ក្នុងនោះ​មាន​ទាំង​កូនក្មេង និង​មនុស្ស​ចាស់​…​ចំណែក មនុស្ស ៥៦​នាក់​ផ្សេងទៀត​បាន​រងរបួស​»​។ មិនទាន់មាន​ការបញ្ជា​ក់​ឱ្យ​ច្បាស់​ថា​តើ​ការវាយប្រហារ​នោះ​ធ្វើឡើង​ដោយ​របៀប ណា​នោះទេ ដ្បិត​ពួកគេ​មិន​បានឮ​សំឡេង​យន្ដហោះ​ចម្បាំង​នោះទេ ហើយ​បច្ចុប្បន្ន​ពួកគេ​កំពុង​ព្យាយាម​កំណត់ថា​តើ​យោធា​មី​យ៉ាន់​ម៉ា​បាន​ប្រើប្រាស់ យន្ដហោះ​ដ្រូ​ន ក្នុងការ​វាយប្រហារ​លើ​ជំរំ​ជនភៀសខ្លួន ស្ថិត​នៅក្បែរ​ទីក្រុង ឡៃ​ហ្សា (Laiza) នៅតាម​បណ្ដោយ​ព្រំដែន​ចិន​ឬក៏​យ៉ាងណា​? ។​ករណី​យ៍​នេះ​ខាង យោធា​មី​យ៉ាន់​ម៉ា​មិនទាន់​បានធ្វើ​អត្ថាធិប្បាយ​អ្វី​នៅឡើយ​ទេ​។​

​គួរ​បញ្ជាក់ថា កងទ័ព​ឯករាជ្យ​កា​ជីន (Kachin Independence Army) តែងតែ​ផ្ទុះ​ជម្លោះ​ជាប្រចាំ​ជាមួយ​កងទ័ព​មី​យ៉ាន់​ម៉ា ចាប់តាំងពី​មាន​ផ្ទុះ​ការធ្វើ រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់លោក​ស្រី អោ​ង​សាន ស៊ូ​ជី ចេញពី​អំណាច​កាលពី​ឆ្នាំ​២០២១​មក​។ កងទ័ព​មី​យ៉ាន់​ម៉ា​វិញ​ក៏​ធ្លាប់បាន ដឹកនាំ​ការវាយប្រហារ​តាមផ្លូវ​អាកាស​លើ​ការប្រគំ​តន្ត្រី​មួយ​រៀបចំ​ដោយ​កងទ័ព​ឯករាជ្យ​កា​ជីន​ផងដែរ​កាលពី​ខែតុលា ឆ្នាំ​២០២២ ដោយ​សម្លាប់​មនុស្ស យ៉ាងហោច ៥០​នាក់ និង​៧០​នាក់​រងរបួស​.​កន្លងមក​អង្គការ​សហ​ប្រជា​ត​ខាង​សិទ្ធមនុស្ស​បាន​ចោទ​ជា​ញឹកញាប់ ទៅលើ​របប​សិ​ក​ភូមា ថា​បាន​បើក​ការវាយប្រហារ​ដោយ​ឥត​រើសមុខ ទៅលើ​ប្រជាជន​ស៊ី​វី​ល ក្នុងកំឡុងពេល​ដែលរ​បប​យោធា​ផ្តាច់ការ​នេះ ព្យាយាម​បោសសំអាត​ចលនា​បះបោរ​ប្រឆាំង មិន​ថា​ទាំង​នយោបាយ និង​ក្រុម​ជនជាតិភាគតិច​បំបែក​ទឹកដី​។​ផ្អែក​តាម​អង្គការសិទ្ធិមនុស្ស គិតពី​ក្រោយ​រដ្ឋប្រហារ​មក របប​សិ​កបាន​វាយ​បង្ក្រាប បណ្តាល​ឲ្យ​ស្លាប់​មនុស្ស យ៉ាងហោច​៤១០០​នាក់ នៅ​ទូទាំងប្រទេស​។​


​ចលនា​បះបោរ​ដើម្បី​ឯករាជ្យ​នៅ​រដ្ឋកា​ឈី​ន បានធ្វើការ​ប្រយុទ្ធ​តស៊ូ​ជាច្រើន​ទសវត្ស​មកហើយ​។ ដោយសារតែ​ការប្រយុទ្ធ​គ្នា រដ្ឋកា​ឈី​ន​មាន​ជនភៀសខ្លួន​ផ្ទៃក្នុង​ប្រមាណ​១​សែន​នាក់ ដែល​ក្នុងនេះ គឺមាន​១​ម៉ឺន​នាក់​ទៅ​បន្ថែម​ក្រោយពេល​រដ្ឋប្រហារ​។ ​បើ​ផ្អែក​តាម​តួលេខ​អង្គការសហប្រជាជាតិ​។​​របប​សិ​ក​ភូមា បាន​ចោទថា​ក្រុម​ឧទ្ទាម​ជនជាតិ​កា​ឈី​ន បាន​ជួយ​បង្វឹក​ក្រុម​ប្រជាធិបតេយ្យ ដែល​បាន​ប្រមូល​ផ្តុំគ្នា​ក្រោយ​រដ្ឋប្រហារ​។a burma fire1 a burma fire2 a burma fire3
​