» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7118 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697289 នាក់

ឥណ្ឌូណេស៊ី អំពាវនាវ​ឲ្យ​មាន​សមភាព​ក្នុងការ​ទទួលបាន​ថ្នាំ​ព្យាបាល​ជំងឺ COVID-19

 


​ឥណ្ឌូណេស៊ី​៖ លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​៤ ខែឧសភា បាន​អំពាវនាវ​ឲ្យ​មាន​សមភាព​ក្នុងការ​ទទួលបាន​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​។ «​យើង​ត្រូវតែ​ប្រយុទ្ធ ដើម្បី​ការទទួលបាន​ថ្នាំ​ព្យាបាល​ជំងឺ​COVID-19 និង​វ៉ាក់សាំង ដែលមាន​តម្លៃ​សមរម្យ ទាន់ពេលវេលា និង​ដោយ​ស្មើភាព​»​។ លោក​បន្ថែមទៀតថា ការកាត់បន្ថយ​បំណុល និង​កាតព្វកិច្ច​សងបំណុលរ​បស់​ប្រទេស​កំពុង​អភិវឌ្ឍ ត្រូវ​បង្វែរ​ជា​ជំនួយ​ហិរញ្ញវត្ថុ​ក្នុងការ​ទប់ទល់​ជំងឺ COVID-19 ។​a indonesia pres  

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា​ក្នុង​សេចក្តីថ្លែងការណ៍​បានធ្វើ បន្ទាប់ពី​លោក​ប្រធានាធិបតី វី​ដូ​ដូ បាន​ចូលរួម​កិច្ចប្រជុំ​ពី​ចម្ងាយ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ចំនួន​៣៩ ដែលជា​សមាជិក​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​។​​ចំណែកឯ​អ្នកស្រី Retno Marsudi ប្រមុខ​ការបរទេស​ឥណ្ឌូណេស៊ី​និយាយថា បណ្តា​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ នឹង​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​រៀបចំ​បញ្ជី​តម្រូវការ​ចាំបាច់​ផ្នែក​វេជ្ជសាស្ត្រ និង​មនុស្សធម៌ របស់​ប្រទេស​សមាជិក​នីមួយៗ រួច​បញ្ជូនទៅ​ប្រទេស​អ្នកផ្តល់ជំនួយ​និង​អង្គការ​អន្តរជាតិ​។

គិត​ត្រឹម​ថ្ងៃទី​៥ ខែឧសភា​នេះ ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​ចំនួន​១១,៥៨៧ ករណី និង​ស្លាប់​ចំនួន ៨៦៤​នាក់​។​បើ​គិត​ក្នុង​ពិភព​លោកអ្នក​ឆ្លង​មាន​ចំនួន​លើសពី​៣,៥​លាន​ករណី​និង​ស្លាប់​ច្រើនជាង​២៥​ម៉ឺន​នាក់ ហើយ​ថ្នាំ​ព្យាបាល​រក​មិនទាន់​ឃើញ​នោះ ។​

បើតាម​ស្ថិតិ​ផ្លូវការ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី ៥​ឧសភា ផលិតផល​សរុប​ក្នុងស្រុក​របស់​ឥណ្ឌូណេស៊ី មាន​កំណើន​ប្រមាណ​តែ​២,៩៧%​ប៉ុណ្ណោះ នៅ​រវាង​ខែមករា ដល់​ខែមីនា ពោល​គឺជា​កំណើន​ដ៏​ទាប​បំផុត គិត​ចាប់តាំងពី​ឆ្នាំ​២០០១​មក និង​ទាប​ជាង​កំណើនសេដ្ឋកិច្ច​កាលពី​ឆ្នាំ​២០១៩ (៥,០៧%) ឆ្ងាយ​។

បើ​ប្រៀប​ទៅ នឹង​ត្រីមាស​មុន (​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ​២០១៩) វិញ កំណើនសេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​បាន​ធ្លាក់ចុះ​អស់ ២,៤១%​។​​វិស័យ​ដែល​រងគ្រោះ​ខ្លាំង​គេ​បំផុត គឺ​ទេសចរណ៍​។ ក្នុង​រយៈពេល​បី​ខែ​ដំបូង​នេះ វិបត្តិ​កូ​វីដ​១៩ បាន​បញ្ចុះ​ចំនួន​អ្នកទេសចរ​អស់​មួយ​ភាគបី បើ​គិត​ជា​មធ្យមភាគ​ប្រចាំឆ្នាំ​។ ក្នុង​មួយ​ត្រីមាស​ដំបូង​ឆ្នាំ​២០២០ ឥណ្ឌូណេស៊ី​ទទួលភ្ញៀវ​ទេសច​រ​តែ​ប្រមាណ​២,៦​លាន​នាក់​ប៉ុណ្ណោះ​។ នេះ​បើតាម​ភ្នាក់ងារ​ស្ថិតិ​ជាតិ​ឥណ្ឌូណេស៊ី​ដដែល​។​

​ជុំវិញ​ការទទួលបាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ជំងឺ COVID-19 នេះដែរ​លោក Tedros Adhanom Ghebreyesus ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) បានដាក់​និយាយថា WHO ប្តេជ្ញា​ក្នុងការ​ធានា ថា​ថ្នាំ​និង​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​បាន នឹងត្រូវ​ចែកចាយ​ដោយ​សមធម៌​ទៅកាន់​ប្រទេស និង​ប្រជាជន​ទាំងអស់​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៤ ខែមេសា មេដឹកនាំ​ពិភពលោក បាន​សន្យា​ផ្តល់​ទឹកប្រាក់​ចំនួន​៨​ពាន់​លាន​ដុល្លារ ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​COVID-19 ក៏ដូចជា​ការអភិវឌ្ឍ​ន៍​វ៉ាក់សាំង​ផងដែរ​។ នេះ​យោងតាម​សេចក្តីប្រកាស​របស់លោក​ស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​៕a covid who1 

​