» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8734 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698905 នាក់

លោក ឃួ​ង ស្រេង​៖ បន្ត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​២៧៥​គ្រួសារ ក្នុង​សង្កាត់​ក្រាំង​ពង្រ នៅ​ខណ្ឌដង្កោ​


​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ចំនួន​២៧៥​គ្រួសារ រស់នៅក្នុង​សង្កាត់​ក្រាំង​ពង្រ នៅក្នុង​ខណ្ឌដង្កោ ដែល​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង បានមក​ទទួល​អំណោយ របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ហ៊ុន ម៉ា​នី សមាជិក​រដ្ឋ​ភា​និង​ជា​ប្រធាន​សហភាព សហ​ព​ន្ធ័​យុវជន​កម្ពុជា និង ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នៅក្នុង​បរិវេណ​វត្ដ​ទឹកថ្លា ស្ថិតក្នុង​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។a hun sreng  

​លោក ឃួ​ង ស្រេង បាន​លើកឡើងថា​៖ ក្រោម ការដឹកនាំ និង​បញ្ជា​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន គឺ​សម្តេច​បាន​ណែនាំ និង​ជំរុញ​ឲ្យ​កងកម្លាំង​ទាំងអស់ ធ្វើយ៉ាងណា សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​ឲ្យ​បានមក​កាន់​ទីទួល​សុវត្ថិភាព​បាន​ទាន់ ពេល​។ ការជួយ សង្គ្រោះ​ប្រជាពលរដ្ឋ​នេះ គឺ​យើង​ធ្វើឡើង​ដោយ​មិន​គិតពី​និ​ន្នា ការ​នយោបាយ ឬ​គណបក្ស​ណា​នោះទេ ពោលគឺ​ឲ្យ​តែ​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ គឺ​យើង​ជួយ​ទាំងអស់ ជាមួយនឹង​ការផ្ដល់​អំណោយ​ជូន​ពួកគាត់​ផងដែរ​។​​អំណោយ លោក ឃួ​ង ស្រេង យកមកចែក​ជូន​បង​ប្អូន​ប្រជា ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទក​ភ្លៀង​ថ្ងៃនេះ​ចំនួន​២៧៥ គ្រួសារ រួមមាន​៖ ក្នុង​១​គ្រួ សារ ទទួលបាន អង្ករ​២៥​គីឡូក្រាម​,​មី​១​កេះ​, ទឹក​សុទ្ធ​១ កេះ​,​ទឹកត្រី​១​យួ​,​ទឹក​សា​អ៊ីវ​១​យួរ​,​និង​ថវិកា​៥​ម៉ឺន​រៀល​។

​លោក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា វ៉ង វិ​ន​ធាន បានបង្ហាញ​ពី​ជំហរ​គាំទ្រ និង​ផ្ដល់​កិច្ចសហប្រតិបត្ដិការ​ជាមួយ​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ មិន​ថា​ពិបាក ឬ​សុខ​ស្រួល​នោះទេ ជានិច្ចកាល​មិ​ត្ដ​ចិន បាន​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា​ពេញ​ទំ​ហ្នឹង និង​គ្រប់​ជ្រុង ជ្រោយ ទាំង​ទ្វេភាគី និង​កំរិត​អន្ដជាតិ ។
​លោក​បញ្ជាក់ទៀតថា​៖ អំណោយ​ដែល​យកមក ចែកជូន​បងប្អូន​ថ្ងៃនេះ បានមកពី​ទឹក​ចិ​ត្ដ​សប្បុរស​ធ​ម៏​របស់ ប្រជាជន​ចិន និង​រដ្ឋាភិបាល​ចិន ជួយ​ដល់​ប្រជាជន​កម្ពុជា ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​រាជធានី​ភ្នំពេញ​នេះ ។

​លោក​ហ៊ុន ម៉ា​នី ក៏បាន​មាន​ប្រសា​ស​ន៏ ផ្តាំផ្ញើរ​សួរ​ខុស​ទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដោយ សម្តេច​ទាំង​ទ្វេរ​បានគិត​គូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ដោយ​ក្តី​នឹករលឹក​។ សម្ដេច​តែងតែ​គិ​គូ ដោយបាន ផ្ដល់​អនុសា​ន៏ ថា​ស្គាល់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា មានទុក្ខ​លំបាក​ផងដែរ​។​

​ថ្ងៃទី​២១ តុលា ឆ្នាំ​២០២០ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ទទួលបាន​អំណោយ អង្ករ​ចំនួន​៥០​តោន ពី​សប្បុរសជន ដើម្បី​ចែកជូន​បន្ដ​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​រាជធានី​ភ្នំពេញ ពី​ក្រុមហ៊ុន​UK ។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន​UK ដែល បាន​ចូលរួម​ឧបត្ថម្ភ​ជា​អង្ករ​ចំនួន​៥០​តោន​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​យកទៅ​ប្រើ​សម្រាប់​ចែក​បន្ដ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ពិសេស​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុង​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​។​​លោក បាន​សន្យា​នឹង​នាំយក​អំណោយ​ទាំងនោះ ទៅ​ជួយ​ដល់ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​បើ​នៅ សេសសល់ នឹង​បន្ត​យកទៅជួយ​ជនក្រីក្រ​នៅតាម​មូលដ្ឋាន​ដោយ​មិន​ធ្វើអោយ​ម្ចាស់​អំណោយ​ខកចិត្ត​ឡើយ​។​a hun sreng1 a hun sreng2 


​