» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10842 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701013 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទៅ​ចិន​ទៀតហើយ​ម្តងនេះ​ចូលរួម​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ នៅ​ទីក្រុង​ប៉េកាំង​!

​ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែតុលា ឆ្នាំ​២០២៣​នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់ រដ្ឋធានី​ប៉េកាំង តាម​ការអញ្ជើញ​របស់​លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​។​a manet china more1 

កម្មវិធី​គឺ​ចូលរួម វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​៣ (3 BRF) សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​ប្រព្រឹត្ត​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​១៨ ខែតុលា​ឆ្នាំ​២០២៣ នៅ​រដ្ឋធានី​ប៉េកាំង ក្រោម​មូលបទ «​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ប្រកបដោយ​គុណភាព​ខ្ពស់​៖ រួមគ្នា​ដើម្បី​ការអភិវឌ្ឍ និង​វិបុលភាព​រួម​»​។​អមដំណើរ​សម្ដេច​ធិបតី រួមមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​ផងដែរ​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បានឱ្យដឹងថា នៅក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​នេះ សម្ដេច​ធិបតី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ស្ដីពី «​សេដ្ឋកិច្ច​ឌីជីថល ជា​ប្រភព​នៃ​កំណើន​ថ្មី​»​។​​ក្រៅពីនេះ​សម្តេច​ធិបតី នឹង​ជួបពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង និង​ថ្នាក់ដឹកនាំ​ចិន​ដទៃទៀត ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ដាច់ដោយឡែក​ពីគ្នា ជាមួយ​ឥស្សរជន​បរទេស​ដទៃ​ទៀតផង​ដែរ​។​

​ក្រសួងការបរទេស បាន​គូសបញ្ជាក់ថា ការអញ្ជើញ​ចូលរួម​របស់​សម្ដេច​ធិបតី ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​៣ នឹង​បញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​របស់​កម្ពុជា ចំពោះ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដែល​គូសបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុងការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ចិន ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ​ប្រកបដោយ​គុណភាព​ខ្ពស់ សម្រាប់​កំណើន​រួម សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់ និង​អន្តរជាតិ​។​

​សូមបញ្ជាក់ថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ត្រូវបាន​ប្រកាស​ដាក់ចេញ​ដោយ​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន កាលពី​ឆ្នាំ​២០១៣ គោលបំណង​ជ្រោង​ទង់​អភិវឌ្ឍន៍​ដោយ​សន្តិភាព អភិវឌ្ឍ​យ៉ាងសកម្ម​នូវ​ទំនាក់ទំនង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​សេដ្ឋកិច្ច នៃ​ប្រទេស​តាម​បណ្តោយ «​ខ្សែក្រវាត់​និង​ផ្លូវ​» ព្រមទាំង​រួមគ្នា​កសាង​សហគមន៍​ផលប្រយោជន៍​រួម សហគមន៍​ជោគវាសនា​រួម និង​សហគមន៍​ទំនួល​ខុសត្រូវ​រួម ដែលមាន​ទំនុកចិត្ត​ខាង​នយោបាយ​ទៅវិញទៅមក ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច និង​មាន​ភាព​បរិ​យា​ប័ន្ន​ផ្នែក​វប្បធម៌ ។​​យុទ្ធសាស្ត្រ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ព្យាយាម​លើកកម្ពស់ និង​សម្របសម្រួល​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ថ​ដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និង​ការប្រាស្រ័យ​ទាក់ទង ព្រមទាំង​ការងារ​ដទៃទៀត​។​

​គំនិត​ផ្តួចផ្តើម​នេះ គឺ​ឈរលើ​មូលដ្ឋាន​នៃ​ផ្លូវ​សូត្រ​ពាណិជ្ជកម្ម​តាមផ្លូវ​គោក​បុរាណ និង​ផ្លូវ​សូត្រ​ពាណិជ្ជកម្ម​តាមផ្លូវ​សមុទ្រ​បុរាណ​។ ក្នុងនោះ ផ្លូវ​សូត្រ​ពាណិជ្ជកម្ម​តាមផ្លូវ​គោក​បុរាណ ត្រូវបាន​បង្កើតឡើង​កាលពី​ជាង ២ ពាន់​ឆ្នាំមុន មាន​ប្រភព​ចេញពី​ក្រុង​ស៊ី​អាន​ប្រទេស​ចិន ឆ្លងកាត់​ប្រទេស​ជាច្រើន​នៅ​អាស៊ី​កណ្តាល​និង​អាស៊ី​បូព៌ា រហូត​ទៅដល់​ឧបទ្វីប​អ៉ី​តា​លី​នា​សម័យបុរាណ ដែលមាន​ប្រវែង​សរុប ៦៤៤០​គីឡូម៉ែត្រ​។ ចំណែកឯ​ផ្លូវ​សូត្រ​ពាណិជ្ជកម្ម​តាមផ្លូវ​ទឹក​បុរាណ​វិញ ក៏មាន​អាយុកាល​ជាង ២​ពាន់​ឆ្នាំ​ដែរ ដោយ​ផ្តើម​ដំណើរ​ពី​ទីក្រុង​កំពង់ផែ​មួយចំនួន​របស់​ប្រទេស​ចិន​ដូចជា​ក្វាំ​ង​ចូ​វ ឈាន់​ចូ​វ នី​ង​ប៉ និង​យ៉ាង​ចូ​វ​ជាដើម​ទៅកាន់​សមុទ្រ​អារ៉ាប់ រហូតដល់​ឆ្នេរ​ខាងកើត​នៃ​ទ្វីបអាហ្វ្រិក​។​

​គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​២០២៣ មាន​ប្រទេស​ចំនួន​១៥២ និង​អង្គការ​អន្តរជាតិ​ចំនួន​៣២ បាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ ស្តីពី​ការរួម​គ្នា​កសាង «​ខ្សែក្រវាត់​និង​ផ្លូវ​» ចំនួន​ជាង​២០០ ឯកសារ​ជាមួយ​ប្រទេស​ចិន ដែល​ស​បង្ហាញថា​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» បាន​ក្លាយជា​វេទិកា​សហប្រតិបត្តិការ​អន្តរជាតិ​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​។​​រយៈពេល ១០​ឆ្នាំ​កន្លងមកនេះ ការរួម​គ្នា​កសាង «​ខ្សែក្រវាត់​និង​ផ្លូវ​» រវាង​ប្រទេស​ចិន ជាមួយ​ប្រទេស​តាម​បណ្តោយ «​ខ្សែក្រវាត់​និង​ផ្លូវ​» ទទួលបាន​សមិទ្ធផល​យ៉ាង​ធំធេង​។ តាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក​បង្ហាញថា ការរួម​គ្នា​កសាង «​ខ្សែក្រវាត់ និង​ផ្លូវ​» បាន​ញ៉ាំងឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ភាគី​ចូលរួម​កើនឡើង ៤,១% ការបណ្តាក់ទុន​ពី​បរទេស​កើនឡើង ៥% និង​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប ( GDP ) នៃ​ប្រទេស​មាន​ចំណូល​ទាប​កើនឡើង ៣,៤% ។ របាយការណ៍​ឱ្យដឹងទៀតថា អនុ​បាត​នៃ GDP របស់​អង្គភាព​សេដ្ឋកិច្ច​ងើបឡើង​ថ្មី​និង​អង្គភាព​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍​បាន​កើនឡើង ៣,៦% នៃ​ទំហំ GDP សរុប​របស់​ពិភពលោក​ក្នុង​ចន្លោះ​ពី​ឆ្នាំ ២០១២-២០២១ ដោយសារ​ទទួលបាន​អំណោយផល​ពី​ការ​រួមគ្នា​កសាង «​ខ្សែក្រវាត់​និង​ផ្លូវ​»​។​

​តាម​ការប៉ាន់ប្រមាណរ​បស់​ធនាគារពិភពលោក គិត​ត្រឹម​ឆ្នាំ​២០៣០ ការរួម​គ្នា​កសាង «​ខ្សែក្រវាត់ និង​ផ្លូវ​» នឹង​ហុច​ផល​សេដ្ឋកិច្ច​ទំហំ ១,៦ ទ្រី​លាន​ដុល្លារ​អាមេរិក​សម្រាប់​ពិភពលោក​ជា​រៀងរាល់ឆ្នាំ ដែល​ត្រូវជា ១,៣% នៃ​ទំហំ GDP របស់​ពិភពលោក ពិសេស​ក្នុង​ចន្លោះ​ឆ្នាំ ២០១៥-២០៣០ នឹងមាន​ជនក្រីក្រ ៧,៦ លាន​នាក់​ចេញ​ផុតពី​ភាពក្រីក្រ​ដាច់ខាត និង ៣២ លាន​នាក់​ចេញ​ផុតពី​ភាពក្រីក្រ​មធ្យម​ដោយសារ​ការរួម​គ្នា​កសាង «​ខ្សែក្រវាត់​និង​ផ្លូវ​»​។​សម្រាប់​កម្ពុជា រយៈពេល​១០​ឆ្នាំ​កន្លងទៅនេះ ចិន បាន​ជួយ​កម្ពុជា​អនុវត្តន៍​គម្រោង​សុខុមាលភាព​ជាច្រើន ដូចជា ការអប់រំ ការថែទាំ​វេជ្ជសាស្ត្រ ការកាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ជនបទ​។​

​ក្រៅពីនោះ​តាម​យៈ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​នេះ ចិន បាន​ជួយ​កសាង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ តម្លៃ​ជិត ១៦០​លាន​ដុល្លារ​, វិនិយោគ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​តម្លៃ​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ (​បើកទទួល​ជើងហោះហើរ​លើកដំបូង​នា​ថ្ងៃទី​១៦ ខែតុលា​) ព្រមទាំង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ផ្នែក​ដឹកជញ្ជូន​ជាច្រើន​ទៀត រួមមាន​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប សៀមរាប​-​ប៉ោយប៉ែត​ជាដើម​។​

​ក្រៅតែពី​ការគាំទ្រ​ដល់​ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ហើយ​នោះ កម្ពុជា និង​ចិន ក៏​សម្រេចបាន​នូវ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​ក្នុង​កំណើន​គួរឱ្យកត់សម្គាល់​។ ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន សម្រេចបាន​រហូតដល់​ទៅ​ជាង ១៤​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ប្រមាណ ១៩​ភាគរយ បើទោះបី​ពិភពលោក​កំពុងស្ថិត​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​សកល​យ៉ាងណាក្តី​។ ឆ្នាំ​២០២២ កម្ពុជា និង​ចិន ក៏​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែលជា​ការជួយ​ជំរុញ​ឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រីកធំឡើង​។​a manet china more3 a manet china more2  

​