» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5847 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696018 នាក់

ផ្ទេរសិទ្ធិ​គ្រប់គ្រង​ទទួលខុសត្រូវ​រវាងរ​ដ្ឋ​បាល​ខណ្ឌមានជ័យ និង​រដ្ឋបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ជាមួយ​រដ្ឋបាល​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​

 

​ភ្នំពេញ​៖ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងមកនេះ​នេះ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំ​ពិធី​ប្រកាស​ផ្ទេរសិទ្ធិ​គ្រប់គ្រង និង​ការទទួលខុសត្រូវ​រវាង​រដ្ឋបាល​ខណ្ឌមានជ័យ​និង​រដ្ឋបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាមួយ​រដ្ឋបាល​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​.​។​a brak som 

វត្តមាន​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​មាន​លោក ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ដោយមាន​ការចូលរួម​ពី​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល អភិបាលរង​រាជធានី​ភ្នំពេញ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ អភិបាលខណ្ឌ​មានជ័យ និង​ខណ្ឌដង្កោ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។​

​លោក ប្រាក់ សំអឿន បាន​ឲ្យ​ដឹងថា រាជធានី​ភ្នំពេញ​ក៏បាន​ស្នើ​មក​ក្រសួងមហាផ្ទៃ បន្ទាប់មក ក្រសួងមហាផ្ទៃ​ក៏បាន​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​លើ​កិច្ចការងារ​នេះ និង​ដាក់សំណើ​ទៅកាន់​រាជរដ្ឋាភិបាល ។​នៅ​ក្នង​ខែតុលា ឆ្នាំ​២០២០​កន្លងមក ប្រមុខរដ្ឋស្ដីទី​បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​ស្ដីពី​ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​នេះ​។​

​ផ្អែក​តាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០២០/១១០៨ ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ប្រមុខរដ្ឋស្ដីទី​បានសម្រេច​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ដោយ​កាត់​យក​ភូមិ​ចំនួន​៥​គឺ ភូមិ​ស្ទឹង​ជ្រៅ និង​ភូមិ​ព្រែក​តា​ពៅ នៃ​សង្កាត់​ដើម​មៀន​, ភូមិ​ព្រែក​អញ្ចាញ នៃ​សង្កាត់​ព្រែក​ឫស្សី​, ភូមិ​ព្រែក​តា​ឡុង នៃ​សង្កាត់​តា​ក្ដុល និង​ភូមិប​ត្តា​ជី នៃ​សង្កាត់​ព្រែក​ហូរ ដែលមាន​ផ្ទៃដី​ទំហំ​៣០២​ហិកតា ៩៣៩១​ម៉ែត្រការ៉េ ពី​ក្រុង​តាខ្មៅ ខេត្តកណ្ដាល មក​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​កាត់​យក​ផ្ទៃដី​ទំហំ​២​ហិកតា ៥១៥៥​ម៉ែត្រការ៉េ (​ចំណែក​ដី​នៃ​វត្ត​បទុម​សាគរ ហៅ​វត្ត​ទួល​តា​ក្របៅ​) ពី​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ឲ្យ​មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។

លោក ប្រាក់ សំអឿន បានស្នើ​ឲ្យ​សង្កាត់ ខណ្ឌ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​ដែលមាន​ការកែសម្រួល​ព្រំប្រទល់​នេះ ត្រូវ​បន្ត​អនុវត្ត​ការផ្ទេរ​ឯកសារ​ដែល​នៅ​សេសសល់​ដែល​ពាក់ព័ន្ធ​នឹង​ការផ្ដល់សេវា​សាធារណៈ​ដ​ល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាពជាក់លាក់ ហើយ​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ភូមិ សង្កាត់​ទាំងនោះ​ឲ្យ​បាន​ទូលំទូលាយ​។

​