» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5094 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695265 នាក់

សម្តេច​តេ​ជោ​ហ៊ុនសែន​ទទួលស្គាល់ថា​ពួក​ប្រឆាំង​ទាយ​ត្រូវ​ម៉ាច់​តែ​អ្នក​ទាយ​អត់​បាន​អី​ទេ​!

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា ទោះបីជា​សម្តេច​បាត់បង់​អំណាច នៅពេល​ខាងមុខ ក៏​អំណាច​ក្នុងការ​គ្រប់គ្រង​ដឹកនាំ​ប្រទេស ក៏​នៅតែ​ស្ថិតនៅក្នុង​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ធំជាងគេ ហើយ​មិន​ធ្លាក់​ទៅក្នុង​ដៃ​របស់​ក្រុមប្រឆាំង​ដែរ​។​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ចែក​សញ្ញា​ប​ត្រ័​ជូន​និស្សិត​សកលវិទ្យា​លយ​អាស៊ី​អឺរ៉ុប​នា​ព្រឹក​ថ្ងៃទី​២៣​សីហា​នៅ​ស្ន​និបាត​កោះ​ពេជ្រ​។​a hun erasy 

​ការបញ្ជាក់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​ការបកស្រាយ​បន្ទាប់ពី​មាន​ស្ត្រី​ម្នាក់ ដែលជា​សមាជិក​ក្រុមប្រឆាំង លើកឡើងថា សម្តេច​តេ​ជោ អាច​នឹង​អស់អំណាច​នៅពេល​ខាងមុខនេះ​។​ទាក់ទង​និង​ការ «​ទស្ស​ទាយ​»​នេះ សម្តេច​បាន​អះអាងថា ការទស្សទាយ​នេះ​ពិតជា​ត្រឹមត្រូវ​។ សម្តេច​លើកឡើងថា​៖ «​ត្រឹមត្រូវ​លោកយាយ ខ្ញុំ​ហៅ​លោកយាយ​ទៅ​ចុះ ប៉ុន្តែ​មុខ​ហ្នឹង​ប្រហែលជា​អាយុ​មិន​ច្រើនជាង​ខ្ញុំ​ទេ ហ៊ុន សែន នឹង​បាត់​អំណាច​ពិតប្រាកដ ហើយ​បើ​ទាយ​មួយ​ទៀតថា ហ៊ុន សែន នឹង​ស្លាប់​ត្រឹមត្រូវ​ទៀត​»​។​​សម្តេច​បាន​បន្ថែមថា «​ជីវិត​មនុស្ស​វា​ត្រូវតែ​ស្លាប់ គ្មាន​នរណា​ចាស់​សក​ទេ កុំ​ឆ្ងល់​ពេក ផ្តាំ​ទៅវិញ​ទៅ​ថា ទាយ​ហ្នឹង​ត្រឹមត្រូវ​ហើយ ទាយ​ថា "​ហ៊ុន សែន នឹង​អស់អំណាច​" គឺ​ច្បាស់​ជា​អស់ហើយ ព្រោះ​វា​មិនដែល​នរណា ធ្វើ​ដល់​ថ្ងៃ​ងាប់ ឬក៏​ងាប់​ហើយ នៅតែ​ជា​នាយករដ្ឋមន្ត្រី វា​គង់តែ​បាត់ ក៏ប៉ុន្តែ​សូមបញ្ជាក់ថា វា​មិន​ធ្លាក់​ទៅលើ​ដៃ​ពួក​អ្នកណា​ផ្សេង ក្រៅពី​គណបក្ស​ប្រជាជន​ទេ សូមបញ្ជាក់​ជូន​ឱ្យ​ហើយ​»​។​

សម្តេច​តេ​ជោ បានបញ្ជាក់​ផងដែរ​ថា សម្តេច​ក៏បាន​ប្រកាស​ច្រើនលើក​រួចទៅហើយ ហើយក៏​បានរៀបចំ​រួចហើយ​ដែរ​។ សម្តេច​បាន​ចោទសួរ​ទៅ​ក្រុម​អ្នក​ទស្ស​ទាយ​ទាំងនោះ​ថា «​ម្តេចក៏​ស្តាប់​មិនបាន​?»​។ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា ឧទាហរណ៍​ថា​អំណាច​មិនបាន​ទៅ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ទៅ​ចុះ ក៏ប៉ុន្តែ​អំណាច​ដឹកនាំ​ប្រទេស​នេះ មិន​ធ្លាក់​ទៅក្នុង​ដៃ​ក្រុមប្រឆាំង​ដែរ ច្បាស់​ជា​បាន​ទៅលើ​អ្នក​នៅក្នុង​គណបក្ស​ប្រជាជន​ធ្វើ​ដដែល​ទេ​។​​ក្រៅពី​ការ​ទស្សន៍ទាយ​របស់ ស្ត្រី​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រតិកម្ម​ទៅ​បុគ្គល​ម្នាក់​ដែល​សម្តេច​ហៅថា «​អា​ខ្មៅ​»​ដែល​ចង់​ឬ​មិន​ចង់​គឺ​គេ​ដឹងថា​ជា សង្ឃ​ឈ្មោះ ប៊ុត ប៊ុន​តិ​ញ ដែល កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២​បាន​ចេញមុខ​វាយប្រហារ សម្តេច​តេ​ជោ ហ៊ុន សែន តាម​បណ្តាញ​សង្គម ចំពោះ​ចំណាត់ការ​លើ លោក សាន្ត ប៊ុនធឿន ដែលថា «​លោក សាន្ត ប៊ុនធឿន កែ​មិន​ឡើង តែ​ស​ម្តេចក៏​កែ​មិន​ឡើង​ដែរ​»​។​

​រឿងនេះ​សម្តេច​បាន​តប​ទៅវិញ​ថា​៖ «​ត្រឹមត្រូវ​ទៀត ហ៊ុន សែន កែ​អត់​ឡើង​ទេ ព្រោះ​ហ៊ុន សែន ត្រូវការ​ធានា​នូវ​ការការពារ​សន្តិភាព សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​អភិវឌ្ឍ​។ តើ​ចង់ឱ្យ ហ៊ុន សែន កែ​យ៉ាងម៉េច​បើ ហ៊ុន សែន កំពុង​ឈរ​នៅ​កន្លែង​នេះ ការពារជាតិ​ការពារ​ទឹកដី ការពារ​នូវ​សន្តិភាព ការរស់រានមានជីវិត​របស់​ប្រជាជន​»​។​​សម្តេច​បាន​ផ្តាំ​ទៅវិញ​ថា «​កុំ​សង្ឃឹមថា ហ៊ុន សែន កែ​មួយជីវិត ហ៊ុន សែន គឺ​នៅតែ ហ៊ុន សែន ដាច់ខាត គឺ ហ៊ុន សែន របស់​កម្ពុជា ផ្តាំ​ទៅ​លោក​ឯង​ឱ្យ​ច្បាស់ កុំឱ្យ​វា​ពិបាក​ពេក »​។

​ទាក់ទង​រឿង​កាសែត​នេះ​ផងដែរ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ណែនាំ​ទៅកាន់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ត្រូវ​បិទ​អាជ្ញាប័ណ្ណ​ចោល​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយណា ដែល​ប្រើប្រាស់​នូវ​ពាក្យ​ជេរប្រមាថ​អ្នកដទៃ​។​ក្រសួង​ព័ត៌មាន បាន​បិទ​ចោល​នូវ​អាជ្ញាប័ណ្ណ​សារព័ត៌មាន​របស់លោក សាន្ដ ប៊ុនធឿន កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២​ម្សិលមិញ បន្ទាប់ពី​លោក សាន្ដ ប៊ុនធឿន បាន​ឡាយ​តាមរយៈ​ទំព័រ​ព័ត៌មាន​របស់ខ្លួន​ប្រើប្រាស់​នូវ​ពាក្យសម្ដី​មិន​សមរម្យ និង​ជេរប្រមាថ​អ្នកដទៃ​។​​សម្ដេច​តេ​ជោ ហ៊ុន សែន ថា «​ថ្ងៃក្រោយ​ត្រូវ​ពិនិត្យ រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ក្រុម​ណា​ដែល​ចេញមក​ជេរ​បិទ​វា​ចោល​ទៅ​។ ឲ្យ​សិទ្ធិ​អ្នកឯង​ក្នុង​ការនិយាយ បញ្ចេញមតិ ប៉ុន្ដែ​សិទ្ធិ​ជេរ​មិន​ត្រូវបាន​ប្រើប្រាស់​ក្នុង​សារព័ត៌មាន​ឡើយ ហើយ​បើ​ឡាយ​ក្នុង​ហ្វេ​ស​បុក​ជេរ​នោះ​ជា​រឿង​ផ្សេង​»​។​
​

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​រំលឹក​នូវ​រឿងរ៉ាវ​មួយ​កាលពី​ឆ្នាំ​២០២០ ដែល​រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ស្នើ​ទៅ​សម្ដេច​ដោយ​សុំ​ឲ្យ​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្ដេច​តេ​ជោ ជួយ​ការពារ​អ្នកសារព័ត៌មាន ប៉ុន្ដែ​ត្រូវបាន​សម្ដេច​សម្រេច​ថា យក​ត្រឹម​ពាក់កណ្ដាល ដោយ​ជួយ​ការពារ​អ្នកសារព័ត៌មាន​ដោយ​អង្គហេតុ និង​អង្គច្បាប់​សមស្រប បើ​អ្នកសារព័ត៌មាន​នោះ ជេរ​គេ​មេធាវី​សម្ដេច​មិន​ជួយ​ការពារ​នោះទេ​។​​ពាក់ព័ន្ធ​ជាមួយ​លោក សាន្ដ ប៊ុនធឿន​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ទម្លាយ​ថា សម្ដេច​ធ្លាប់ជួយ​ជា​លុយ​សុទ្ធ​ប្រមាណ​១៨​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​លោក សាន្ដ ប៊ុនធឿន ទិញ​ផ្ទះ​នៅ និង​ការឧបត្ថម្ភ​ថវិកា​ប្រចាំខែ​បន្ថែម​ទៀតផង​។​​មូលហេតុ​ដែល​នាំ​ឲ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឲ្យ​កាត់ចោល​ក្របខ័ណ្ឌ​លោក សាន្ដ ប៊ុនធឿន ចេញពី​កងយោធពល​ខេមរភូមិន្ទ (​បញ្ជាការដ្ឋាន​អង្គរក្ស​)​នោះ គឺ​ដោយសារតែ​សម្ដេច​ណែនាំ​ច្រើនលើកច្រើនសារ​អំពី​ឥរិយាបថ និង​ការប្រើប្រាស់​ពាក្យសម្ដី​មិន​សមរម្យ ហើយ​ឡាយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​បុក ប៉ុន្ដែ​លោក សាន្ដ ប៊ុនធឿន មិនបាន​កែប្រែ​នោះឡើយ​។a hun erasy1 

 

​