វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6125 នាក់
ម្សិលមិញ 2663 នាក់
សរុប 15678405 នាក់
មណ្ឌលគិរី៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះរដ្ឋបាលខេត្តមណ្ឌលគិរី បានប្រកាសផ្អាកសកម្មភាព ដោះស្រាយវិវាទដីធ្លីជាបណ្តោះអាសន្ន ដោយសារអាកាសធាតុមានភ្លៀងធ្លាក់កើនឡើងខ្លាំង ប្រឈមនឹងជំនន់ទឹកភ្លៀង។
ក្នុងសេចក្ដីជូនដំណឹងមួយចុះហត្ថលេខាដោយលោក ប៉េង សម្បតិ្ត អភិបាលរងខេត្តមណ្ឌលគិរី បញ្ជាក់ថា ក្រុមការកាងារ បានឯកភាព ផ្អាកសកម្មភាពអនុវត្តជាបណ្ដោះអាសន្ន ក្នុងការ ចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរី។
«ក្រុមការងារអន្តរក្រសួងរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដែលបានកំពុងអនុវត្ត ការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដី ធ្លី និងការរៀបចំផែនការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរី បានសម្រេចផ្អាកសកម្មភាពអនុវត្តការងារមួយរយៈពេលសិន ដោយសារមូលហេតុអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនកើនឡើងជាបន្តបន្ទាប់ ដែលនឹងអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ធ្វើឲ្យក្រុមការងារមានការពិបាកក្នុងការអនុវត្តការងារ»។តែរដ្ឋបាលខេត្ត មិនបានកំណត់អំពីកាលបរិច្ឆេទ នៃការបន្តអនុវត្តកាងារទេ ដោយប្រាប់ថា នឹងជូនដំណឹង បន្តនៅពេលក្រោយ។
ក្រុមការងារដោះស្រាយវវិវាទដីធ្លី បានចុះអនុវត្ត ការងារដោះស្រាយវិវាទដីធ្លី បន្ទាប់ពី សម្តេចស ខេង កាលពីពេលថ្មីៗនេះ បានប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ទាំងអស់ខិតខំអប់រំប្រជាពលរដ្ឋឲ្យចូលរួមរក្សាការពារ បរិស្ថានធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការកាប់រាន ទន្ទ្រានយកដីព្រៃសាធារណៈរបស់រដ្ឋ ដីសហគមន៍ និងដីឯកជន តាមគ្រប់រូបភាព ដោយខុសច្បាប់។
សម្តេចតេជោក៏បានប្រាប់ ឲ្យរដ្ឋមន្ដ្រីចំនួន ៣រូប គឺរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយនៅលើទីតាំងដីដែលស្ថិតនៅក្នុងផែនទីតំបន់ការ ពារធម្មជាតិ និងគម្របព្រៃឈើនៅតាមខេត្ត និងត្រូវបន្ថែមការត្រៀមបម្រុងដី១០ភាគ រយសម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍។
សម្តេចក្រឡាហោម ស ខេងតម្រូវឲ្យ រដ្ឋបាលដ្នាក់ក្រោមជាតិត្រូវទប់ស្កាត់ដាច់ខាតកុំឲ្យមានការរុករានទន្ទ្រានដី ដោយខុសច្បាប់បន្ដទៀត ដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី ហើយត្រូវអនុវត្តតាមគោលការណ៍ ណែនាំរាជរដ្ឋាភិបាល ដើម្បីជំរុញការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផល ជាក់ស្ដែងប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទទួលឲ្យបានល្អប្រសើរ ។
សម្តេច ស ខេង ស្ថាប័នថ្នាក់ជាតិ ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឲ្យធ្វើការបញ្ជាក់ ឬចុះហត្ថលេខាលើលិខិត ស្នាម ឬ ឯកសារនានាពាក់ព័ន្ធដីធ្លីឲ្យបានត្រឹមត្រូវតាមច្បាប់ បែបបទ នីតិវិធី និងគោលការណ៍ ណែនាំជាធរមាន។