» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12225 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702396 នាក់

ជលផល​ខេត្តកំពង់ឆ្នាំង់​បង្ក្រាប​រថយន្ត និង​ទូក​ដឹក​លៀស​ជាង​៥​តោន គ្មាន​ច្បាប់​អនុញ្ញាត​

​កំពង់ឆ្នាំង​៖ លៀស​ចំនួន​ជាង​៥​តោន ដឹក​តាម​រថយន្ត​កែច្នៃ​មួយគ្រឿង រួមទាំង​ទូក​ឈើ​ដឹកជញ្ជូន​លៀស​១​គ្រឿង​ទៀត ត្រូវបាន​សង្កាត់រដ្ឋបាល​ជលផល​បរិបូរណ៍ សហការ​ជាមួយ​អធិការ​រដ្ឋា​ន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប​បង្ក្រាបបាន​នៅ​ច​ណុ​ច​ជើង​កំពង់​ឆ្នុកទ្រូ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២៣ ។​a chnang leas 

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បានឱ្យដឹងថា ការចាប់​រថយន្ត​ដឹក​លៀស និង​ទូក​ឈើ​ដឹក​ជ ញ្ជូ​ន​លៀស​ទាំងពីរ​គ្រឿង និង​លៀស​ចំនួន​ជាង​៥​តោន​ខាងលើនេះ ដោយសារតែ​ពុំមាន​ច្បាប់​អនុញ្ញាត​ក្នុងការ​ដឹកជញ្ជូន​។​បច្ចុប្បន្ន​ទូក​ដឹក​លៀស រថយន្ត​និង​លៀស ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ជលផល​បរិបូណ៌​ជា​បណ្ដោះអាសន្ន ដើម្បី​អនុវត្តតាម​នីតិវិធី​។​​លោក​បាន​បញ្ជាក់ទៀតថា នៅថ្ងៃនោះ​ផងដែរ សង្កាត់រដ្ឋបាល​ជលផល​កំពុងត្រឡាច ក៏បាន​សហការ​ជាមួយ​សហគមន៍​នេសាទ​ភូមិ​ព្រែក​គន្លង និង​សហគមន៍​កំពង់​ក្តារ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេ សាទ​ការដាក់​របាំង​ស្បៃ​មុង និង​ការប្រើ​ឧបករណ៍រ​បាំងសាច់​អួន​វែងៗ​នៅ​ចំណុច​ភូមិ​ខ្លា​ក្រហឹម ចំណុច​ភូមិ​បែក​ចាន និង​ចំណុច​ភូមិ​ក្អែ​កពង ជា​លទ្ធផល​មន្ត្រី​ជំនាញ និង​សហគមន៍​បាន​រុះរើ និង​បំផ្លាញចោល​នូវ​របាំង​ស្បៃ​មុង​ចំនួន​៧​កន្លែង ប្រវែង​២៨០​ម៉ែត្រ លប​លូ​ស្បែ​មុង​ចំនួន ៧​គ្រឿង​, បង្គោល​ចំនួន​៩០​ដើម និង​ចាក់​លែង​កូន​ត្រូវ​ចម្រុះ​ប្រមាណ​ជា​៣០​គីឡូក្រាម ចូលទៅក្នុង​ដែន​នេសាទ​វិញ​ផងដែរ​។​

​ដោយឡែក​នៅ​ថ្ងៃ​ប្រតិបត្តិ​ការណ៍​នោះដែរ លោក​លី​ឡា និង​ក្រុមការងារ​សរុប​ចំនួន​២៥​នាក់ បាន​ចូលរួម​ប្រជុំ​ពង្រឹង​ការងារ​អធិការកិច្ច​នៅ​តំបន់​បឹង​ទន្លេសាប ក្រោម​អធិបតីភាព​លោក ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយបាន​រៀបចំ​នូវ​ផែនការ​សំខាន់ៗ​ក្នុង​ការងារ​យាមល្បាត និង​កិច្ចការពារ​ដីព្រៃ​លិច​ទឹក​តំបន់​៣​ដែល​បាន​ដកហូត​ពី​ប្រជាពលរដ្ឋ ត្រូវ​ពង្រឹង និង​ការពារ​ដោយ​ឃ្លាំមើល​ពី​សកម្មភាព​ការចូល​ទន្ទ្រាន និង​អាស្រ័យ​ផល​ពី​សំណាក់​ជនខិលខូច​នៅក្នុង​រដូវ​សម្រក​ខាងមុខនេះ​។​​កិច្ចប្រជុំ​ក៏បាន​ដាក់ចេញ​នូវ​ផែនការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ជល​ផល​គ្រប់​ប្រភេទ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​លុបបំបាត់​ឱ្យអស់​នូវ​រាល់​បទល្មើស​នេសាទ និង​ត្រូវ​កំណត់​មុខសញ្ញា​ជនល្មើស​ឱ្យបាន​ច្បាស់ ដើម្បី​យកមក​អប់រំ​ណែនាំ​កុំឱ្យ​ពួកគាត់​ប្រើប្រាស់​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជារ​ការដាក់​បាំង​ស្បៃ​មុង និងរ​បាំងសាច់​អួន​ក្រឡា​ញឹក​ដែលមាន​ប្រវែង​វែងៗ​ដែលជា​ទង្វើ​ខុសច្បាប់​ជា​បន្តទៀត​៕a chnang leas1 a chnang leas3 a chnang leas4 

​