» នាយកFBIមកស្វែងរកកិច្ចសហការសន្តិសុខជាមួយកម្ពុជា » បន្ទាប់ពីការបង្ក្រាបលើកទី១កម្លាំងគយចល័ត បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងទៀតនៅច្រកបាក់ដៃ ខេត្តតាកែវ » ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា! » សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ! » ថៃត្រូវបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់! » វិនិយោគិនកូរ៉េមានបំណងពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា » ភារៈធារីទូតអាមេរិកប្រចាំកម្ពុជាជួបឧបស៊ុនចាន់ថុលនិយាយពីរឿងរកស៊ី! » ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ » បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ » អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000 » កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ » ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5568 នាក់

ម្សិលមិញ 5404 នាក់

សរុប 19790933 នាក់

អភិបាល​រាជធានី​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ​ដែល​លិច​ផ្ទះ​

​ភ្នំពេញ​៖ អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ត្រូវបាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នាំយកមក ចែកជូន​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​តាម​សណ្ដ​ស្ទឹង​ព្រែក​ត្នោត​ចំនួន ២ ២២៥​គ្រួសារ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣​។​នៅ​បរិវេណ​វត្ត​កំពង់​ក្ដុល សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន ២៥​គីឡូក្រាម មី ១​កេស​តូច និង​ប្រេងឆា ១​ដប​។​a flood sreng1 

​ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា អំណោយ​ដែល​បាន​ប្រគល់ជូន​នាពេលនេះ គឺជា​ទឹកចិត្ត​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​មើលឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ក្នុងការ​ចូលរួមចំណែក​ជួយ​សម្រាល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស​នេះ​ជាការ​ផ្តល់​អាហារ​ទាន់ពេលវេលា ដែល​សម្ដេច​តេ​ជោ តែងតែ​ណែនាំ​ទៅដល់​គ្រប់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​ក្រសួង មន្ទី​ពាក់ព័ន្ធ​គឺ​ត្រូវ​អនុវត្តន៍​ឱ្យបាន ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទីណា​មាន​ប្រជាពលរដ្ឋ​ខ្វះ​ស្បៀងអាហារ អាជ្ញាធរ​ត្រូវ​ផ្គត់ផ្គង់​ឱ្យបាន​ទាន់ពេលវេលា ដោយ​មិន​ទុកឱ្យ​នរណាម្នាក់​ស្លាប់​ដោយ​អត់បាយ​នោះឡើយ គឺ​ត្រូវ​គាំពារ និង​ការពារ​ទៅលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

អភិបាល​រាជធានី ក៏បាន​មានប្រសាសន៍​ណែនាំ ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត អាច​ទៅ​មន្ទីរ​បក្ស សង្កាត់ ខណ្ឌ ឬ​រាជធានី​ភ្នំពេញ ដោយ​កន្លែង​ទាំងនេះ​មាន​ស្បៀង​បម្រុង​ទុក សម្រាប់​ជួយ​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ទុក​នរណាម្នាក់​ស្លាប់​ដោយ​អត់បាយ​នោះទេ​។ លោក ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​ថា បើទោះបី​ទឹក​ស្រក​ហើយក៏​ដោយ ក៏ត្រូវ​បង្កើន​ការថែរក្សា​អនាម័យ​សុខភាព និង​ការពារ​សុវត្ថិភាព​របស់​ក្រុមគ្រួសារ​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​កុំឱ្យ​ក្មេង​តូចៗ​លេង​ទឹក​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង​។​


អភិបាល​ខណ្ឌដង្កោ លោកស្រី គឹម ញឹ​ប ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ខែមករា ទឹកស្ទឹង​ព្រែក​ត្នោត​បានចាប់ផ្តើម​ហូរ​ចូល និង​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣ ទឹកស្ទឹង​បាន​បន្ត​ហូរ​មកពី​ខេត្តកំពង់ស្ពឺ​ធ្លាក់​មក​ស្ទឹង​ព្រែក​ត្នោត បង្កឱ្យមាន​ការ​ជន់​លិច​សាលាសង្កាត់​ចំនួន​២ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​២ សាលារៀន​ចំនួន​៣ វត្ត​អារាម​ចំនួន​២ និង​មណ្ឌល​សុខភាព​ចំនួន​១ ព្រមទាំង​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២ ០៩០ ខ្នង​ផ្ទះ ស្មើនឹង ២ ២២៥ គ្រួ​សារ។a flood sreng