» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1420 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468922 នាក់

ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាង សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមកម្មវិធីកាកបាទក្រហម៨ឧសភាខួប១៦៣ឆ្នាំទទួលជំនួយ

 

ភ្នុំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ។a pich mony cros 

លោកជំទាវបណ្ឌិត សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងប្រោសព្រះរាជឧបត្ថម្ភដល់ កាកបាទក្រហមកម្ពុជាសម្រាប់បេសកកម្មមនុស្សធម៌ជួយសង្គ្រោះដល់ប្រជានុរាស្ត្រព្រះអង្គ។

លោកជំទាវបណ្ឌិត ថែមទាំងថ្លែងអំណរគុណដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនឆ្ងាយជិត ដែលតែងផ្ដល់ទំនុកចិត្តបរិច្ចាគជាថវិកា និងសម្ភារៈជូនដល់កាកបាទក្រហមកម្ពុជាដើម្បីចែករំលែកទឹកចិត្តមនុស្សធម៌ និងមេត្តាធម៌ ដោយបានប្រែក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដើម្បីជួយដល់គ្រួសារក្រីក្រ គ្មានទីពឹង ជនភៀសសឹក អ្នករងរបួស អ្នកជួបគ្រោះមហន្តរាយ ជាពិសេសគឺម្តាយដែលកំពុងមានកូនតូចៗ ដែលជាការបង្ហាញថា “គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ” ។

បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត បានរំលឹកផងដែរថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយកាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា បានជួយសង្គ្រោះ និងផ្តល់អំណោយជូលដល់ជាង ១០ម៉ឺន គ្រួសារ ដែលជាជនក្រីក្រ គ្រួសារវីរកងទ័ព ជនភៀសសឹក អ្នករងរបួស ជនជួបគ្រោះមហន្តរាយ និងជនងាយរងគ្រោះជាដើម។

សម្រាប់ការទទួលជំនួយឧបត្ថម្ភលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦បានទទួលជួបសវនាការ ជាមួយគណៈប្រតិភូក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ( ROYAL GROUP) ដឹកនាំដោយ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ៊ិនធើណេសិនណល ដែលបាននាំយកថវិកា ចំនួន ១.៥៥៥.៥៥៥ ដុល្លារ (មួយលានប្រាំសែនប្រាំម៉ឺនប្រាំពាន់ប្រាំរយហាសិបប្រាំដុល្លារអាម៉េរិក)ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។សម្រាប់ឆ្នាំ២០២៦នេះមិនទាន់ឃើញមានការប្រកាសពីជំនួយឧបត្ថម្ភថាបានប៉ុន្មាននៅឡើយក្នុងពេលដែលជំនួយឧបត្តថម្ភនានាពីសប្បុរសជនមានការធ្លាក់ចុះយ៉ាងខ្លាំង។a pich mony cros2 (1)