» សមាជ​សភា​ពីរ​ថ្នាក់​គាំទ្រ​ជំហរ​រាជ​រដ្ឋា​ភិ​បាល​ស្តីពី​ការយក​បញ្ហា​ជម្លោះព្រុំដែន​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ » មកដល់​ឆ្នាំ​២០២៥​កម្លាំង​ប្រឆាំង​អំណាច​កង​ទ​ព័​ថៃ​ក៏​មិនធម្មតា​ដែរ​! » ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាម​កា បោះបង្គោល​ព្រំដី​ព្រែកជីក​ហ្វូណន​តេ​ជោ បញ្ចប់​ការងារ​កំណាត់​ទី​២ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​ត្រៀម​ចូល​ដី​តាកែវ​ » ហ្កេ​!​តាម​បាញ់​ដល់​ស្រុកកំណើត​ព្រោះ ខឹង​គូស្នេហ៍​ប្រុស​ដូចគ្នា​វិល​ទៅរក​ប្រពន្ធ​វិញ​ » ម្ចាស់​មកុដ Miss Grand International ២០២៤ និយាយថា ខ្លួន​បោះបង់​មកុដ​ដោយសារតែ​គ្មាន​ការយកចិត្តទុកដាក់​ » នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ឡាន Raptor ដែលមាន​ប្រវត្តិ​ស្មុកស្មាញ បាន​ហើយ ! » ក្រុម​ចុងភៅ​កម្ពុជា ឈ្នះ​មេដាយ ចំនួន​២១ ពី​ការប្រកួត​ចុងភៅ នៅ​ប្រទេស​ថៃ » សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី សម្ពោធ អគារ​មរតក​សង្គម​រាស្ត្រនិយម សម្តេចឪ​-​សម្តេចម៉ែ នៅ​ខេត្តស្ទឹងត្រែង​ » ច្រកទ្វារព្រំដែន ប៉ែក​ខាងកើត ( កម្ពុជា​-​វៀតណាម ) ប្រជា ពលរដ្ឋ​ខ្មែរ​សប្បាយ​នឹង​ការលេង​ល្បែង​សុ​ី​សង​ជល់​មាន់​យ៉ាង​គគ្រឹកគគ្រេង​ក្នុងកា​សុ​ី​ណូ Casino Hotel Hero 777 ឯ ច្រកទ្វារព្រំដែន​ប៉ែក​ខាងលិច ( កម្ពុជា​- ថៃ )​ប្រជាពលរដ្ឋ ភ័យព្រួយ​នឹង​ការផ្ទុះអាវុធ​បាញ់​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ថៃ និង កងទ័ព​ខ្មែរ » លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​-​ថៃ បាន​ឯកភាព​ប្រកាន់​ស្មារតី នៃ​ការគោរព នៃ​ការយោគយល់​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំ​ដែ​បន្ទាប់ពី​កង​ទ​ព័​ជើងគោក​ព្រម​គ្នា​ » ​កម្ពុជា​-​ជប៉ុនព្រមព្រៀងគ្នាអីខ្លះ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត » ក្រុមហ៊ុន​វិនិយោគ​មួយ​បាន​អាជ្ញា​បណ្ណ​គ្រោង​បូម​ខ្សាច់​ព្រែ​កកោះ​ប៉ោ​តែ​អាជ្ញាធរ​រសើប​កោះប្រជុំ​ជាមួយ​ពលរដ្ឋ​សិន » នាថ​ការី​កូន​អាន ថា ខ្លួន​មិន​រុញ​រា​ទេ បើ​ជាតិ​ត្រូវការ​ » សារ​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងសម័យ​ប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៥ » មមេដឹកនាំ​បណ្តា​ប្រទេស​អារ៉ាប​និង​ចិន​មេដឹកនាំ​អាស៊ាន​ឯកភាពគ្នា សហការគ្នាដើម្បីទប់ទល់សង្គ្រាមពន្ធពីអាមេរិក

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9614 នាក់

ម្សិលមិញ 10809 នាក់

សរុប 16798604 នាក់

បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​បេក្ខជន​នាយករដ្ឋមន្ត្រី​គណបក្ស​ប្រជាជន​និយាយ​ពេញមាត់​ថា វិស័យ​សារព័ត៌មាន គឺជា​អំណាច​ទី​៤!

​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថាៈ វិស័យ​សារព័ត៌មាន គឺជា​អំណាច​ទី​៤ ដែល​បាន​ចូលរួម​ជាក់ស្តែង នៅក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស ដោយ​ផ្អែកលើ​មុខងារ​សំខាន់ៗ រួមមាន​៖ ទី​១.​ការចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ផ្អែកលើ​មូលដ្ឋាន​នីតិរដ្ឋ​, ទី​២. ជា​អ្នក​ផ្តល់ព័ត៌មាន​ពិត និង​លឿន​រហ័ស ពីលើ​ទៅ​ក្រោម និង​ពីក្រោម​ឡើងលើ​, ទី​៣. ជា​អ្នក​ផ្តល់ព័ត៌មាន​បែប​អប់រំ និង​ចំណេះដឹង សម្រាប់​ប្រជាពលរដ្ឋ និង​ជា​ធាតុ​ចូល សម្រាប់​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​, ទី​៤. ជា​អ្នកឃ្លាំមើល និង​ត្រួតពិនិត្យ​តុល្យភាព​សង្គម​ដ៏​ស្មោះត្រង់​, និង​ទី​៥. ជា​អ្នកចូលរួម​កែលម្អ​សង្គម តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពិត និង​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​តម្លាភាព ដែលជា​ថ្នាំពេទ្យ​ដ៏​ពិសិដ្ឋ បម្រើឱ្យ​ការអភិវឌ្ឍ​សង្គម ខណៈដែល​ព័ត៌មាន​ក្លែងក្លាយ គឺជា​ថ្នាំ​បំពុលសង្គម​ទៅវិញ​។​a hunma press1 

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៣ ខែឧសភា​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក ៣ ឧសភា លើក​ទី​២៩​។​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ព័ត៌មាន និង​អង្គការ UNESCO ប្រចាំ​កម្ពុជា ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​មូល​និ​ធី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយ​អ៊ែត រួម​នឹង​ដៃគូ​ពាក់ព័ន្ធ ដែល​បាន​សហការ​រៀបចំ​ពិធី​ជួបជុំ​ដ៏​មាន​អត្ថន័យ​នេះ ដើម្បី​ចូលរួម​អបអរសាទរ “​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក ៣ ឧសភា​” លើក​ទី​២៩ ឆ្នាំ​២០២២​នេះ ក្រោម​ប្រធានបទ «​សារព័ត៌មាន​ក្នុង​សម្ពាធ​ប្រព័ន្ធ​ឌីជីថល​»​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា កម្ពុជា ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ផ្តល់​ការការពារ និង​លំហរ​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​ដល់​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ សំដៅ​ធានាបាន​នូវ​ការអនុវត្ត​សិទ្ធិសេរីភាព​ដោយ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ និង​ភាព​សុដុមរ​មនា​ក្នុងសង្គម​ដោយ​មិន​បំពាន​គ្នា និង​ការគោរព​ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ក៏ដូចជា​ឱកាស​ប្រកបដោយ​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​នយោបាយ សន្តិសុខ សង្គម និង​សេដ្ឋកិច្ច​។

​លោក​បណ្ឌិត បាន​បន្ថែមថា វិស័យ​ព័ត៌មាន គឺជា​ចលករ​នៃ​បណ្តុំ​គំនិត​ស្មារតី និង​ទស្សនៈ​ក្នុង​ការវិភាគ​ពិចារណា​ប្រកបដោយ​ហេតុផល និង​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុងនាម​ជា​ម្ចាស់​ប្រទេស និង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ថត​ភាព​ពិត​ជាក់ស្តែង​របស់​សង្គម ដែល​រាជរដ្ឋាភិបាល​ត្រូវការ​ជា​ចាំបាច់ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​កែលម្អ​ចំណុច​ខ្វះខាត​នានា សំដៅ​ធ្វើយ៉ាងណា​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​លឿន និង​មាន​ប្រសិទ្ធភាព​។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាល បានទទួល​ស្គាល់ និង​ផ្តល់​តម្លៃ​សារៈសំខាន់​ដល់​គ្រប់​តួអង្គ​ក្នុង​វិស័យ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​បែប​ប្រពៃណី បែប​ឌីជីថល និង​សារព័ត៌មាន​ប្រជាជន​តាម​បណ្តាញ​សង្គម​បច្ចេកវិទ្យា តាមរយៈ​ការផ្តល់​ការគាំទ្រ​លើកទឹកចិត្ត និង​បង្កលក្ខណៈ​គ្រប់បែបយ៉ាង​។ ជាក់ស្តែង រាជរដ្ឋាភិបាល បាន​បញ្ចូល​អ្នកសារព័ត៌មាន​ទាំងអស់​នៅក្នុង​ក្រុម​អាទិភាព​កម្លាំង​ជួរមុខ ដែល​ត្រូវបាន​ការចាក់​វ៉ាកសាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ មុនគេ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​បងប្អូន​អាចបំពេញ​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា “​អ្នកសារព័ត៌មាន មាន​សិទ្ធិអំណាច​ចូលរួម​តាមដាន​ត្រួតពិនិត្យ​សកម្មភាព​របស់​គ្រប់​តួអង្គ​ទាំងអស់​ក្នុងសង្គម ទាំង​រដ្ឋាភិបាល​, ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ជា​សហ​ភា​តរៈ​ផ្ទាល់ សំដៅ​ធ្វើយ៉ាងណា​លើកកម្ពស់​គោលការណ៍​នីតិរដ្ឋ ដោយ​គ្រប់គ្នា​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់​, ស្ថិតនៅក្រោម​ច្បាប់ និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ តម្លៃពិត​ប្រាកដ​នៃ​អំណាច គឺ​មិនមែនជា​ការដែល​ធ្វើ​ឱ្យគេ​ខ្លាច​នោះទេ ផ្ទុយទៅវិញ គឺត្រូវធ្វើ​ឱ្យគេ​គោរព​។ ដើម្បី​ឱ្យគេ​គោរព យើង​ម្នាក់ៗ​អាច​ចាប់ផ្តើម​ពី​សកម្មភាព​ផ្ទាល់​របស់ខ្លួន​យើង​។ ចំពោះ​អ្នកសារព័ត៌មាន គឺអាច​ចូលរួម​លើកតម្កើង​សេចក្តីថ្លៃថ្នូរ និង​តម្លៃ​នៃ​អាជីព​វិជ្ជាជីវៈ​សារព័ត៌មាន តាមរយៈ​ការគោរព​ច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ប្រកបដោយ​មនសិការ និង​ការទទួលខុសត្រូវ ព្រមទាំង​ការខិតខំ​ស្វែងរក និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​សង្គម​។ អ្វីដែល​រាជរដ្ឋាភិបាល អាចធ្វើ​បាន​ទាំង​ក្នុងពេល​កន្លងមក បច្ចុប្បន្ន និង​ទៅ​អនាគត គឺ​ការ​គាំពារ និង​បើក​លំហរ​សិទ្ធិ​និង​សេរីភាព​ក្នុង​ក្របខ័ណ្ឌ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ព្រម​ជាមួយនឹង​ការឧបត្ថម្ភ​គាំទ្រ និង​បង្ក​លក្ខណៈផ្សេងៗ​ទៀត​ស្របទៅតាម​ដំណើ​រវិ​វ​ឌ្ឍ​រីកចម្រើន​របស់​ប្រទេស​យើង​។​”

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ទទួលស្គាល់ថា ពិតណាស់ នៅក្នុង​យុគសម័យ​ឌីជីថល​នេះ មានការ​ប្រកួតប្រជែង​ដ៏​ស្រួចស្រាល់​នៅក្នុង​វិស័យ​ព័ត៌មាន ដែល​បង្កើតបានជា​បញ្ហា​ប្រឈម​ធំ​នៅក្នុង​ឧស្ស​ហ​កម្មនេះ​។ យ៉ាងណាក៏ដោយ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​មានការ​បើកទូលាយ និង​លើកទឹកចិត្ត​ការប្រើប្រាស់​បច្ចេកវិទ្យា ជាពិសេស​ក្នុង​មជ្ឈដ្ឋាន​យុវជន បញ្ហា​នេះ​ក៏​អាច​ប្រែ​ក្លាយទៅជា​កាលានុវត្តភាព​ទៅវិញ ប្រសិនបើ​ស្ថាប័ន​-​អង្គភាព​នៅក្នុង​វិស័យនេះ អាច​កែលម្អ និង​អភិវឌ្ឍ​បត់បែន​ខ្លួន​ឱ្យស្រប​ទៅនឹង​ការវិវត្ត​ប្រែប្រួល​នៃ​សភាពការណ៍ ដោយ​ចេះ​រៀបចំខ្លួន​តាមរយៈ​ការកំណត់​ចក្ខុវិស័យ​ច្បាស់លាស់​, ផែនការ​សកម្មភាព​ហ្មត់ចត់ និង​រចនាសម្ព័ន្ធ​ការងារ​សមស្រប រួមផ្សំ​ជាមួយនឹង​គុណភាព​នៃ​ព័ត៌មាន​ដែល​ពិត​ត្រឹមត្រូវ និង​លឿន​រហ័ស ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ និង​កម្លាំង​នៃ​ការប្រកួតប្រជែង ជាពិសេស​ភាព​ទាក់ទាញ ដែល​អាច​ស្រូបយក​ប្រជាប្រិយភាព និង​ទំនុកចិត្ត​របស់​សាធារណជន​៕a hunma pres a hunma press2