» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8247 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698418 នាក់

ចាប់ពី​ថ្ងៃ​១​មីនា​មក​ពួក​រដ្ឋប្រហារ​យោ​ ​ធា​សម្លាប់​បាតុករ​ភូមា​៥០​នាក់​ហើយ​!

 

​ភូមា​៖​ឧបការី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​មី​យ៉ាន់​ម៉ា​លោកស្រី Christine Schraner Burgener បាន​បញ្ជាក់ថា មាន​អ្នកស្លាប់​ដល់​ទៅ​៣៨​នាក់​ក្នុងការ​បង្ក្រាប​បាតុករ​ពី​សំណាក់​កម្លាំង​ប៉ូលិស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​៣​ខែមីនា​។​a burma kill 

​តាម​សារព័ត៌មាន​រ៉​យ​ទ័​រ នៅ​ព្រឹក​ថ្ងៃទី ៤​ខែមីនា ឆ្នាំ​២០២១ កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​បាញ់ប្រហារ​ទៅលើ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​យោធា ។ ការប្រើ​ហិង្សា​បង្ក្រាប់​បាតុករ​កើតឡើង​ក្រោយពេល​បណ្តា​ប្រទេស​ក្នុង​តំបន់​អាម​ស៊ាន​បាន​អំពាវនាវ​ដល់​មី​យ៉ាន់​ម៉ា រក្សា​ការអត់ធ្មត់ ដោះស្រាយ​វិវាទ​នយោបាយ​ដោយ​សន្តិវិធី​។​កន្លងមក កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ ក៏មាន​បាតុករ​១៨​នាក់​ស្លាប់​ដោយ​ការប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ដែរ ។​

​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី ៣ ខែមីនា​បាន​បញ្ជាក់ថា នេះ​ជា​អំពើហិង្សា​ទ្រង់ទ្រាយ​ធំ​បំផុត ចាប់តាំងពី​ផ្ទុះ​បាតុកម្ម​ក្រោយ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី ១​ខែកុម្ភៈ​មក​។​រដ្ឋាភិបាល​បាន​ប្រើ​ហិង្សា​កាន់តែខ្លាំង​ក្នុង​គោលដៅ​បញ្ចប់​ក្រុមបាតុករ​ដង្ហែ​ក្បួន​ប្រឆាំង​ការដឹកនាំ​ដោយ​យោធា​។​​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា កម្លាំង​ប៉ូលិស​និង​ទាហាន បាន​ផ្ទុះអាវុធ​ទៅលើ​ក្រុមបាតុករ​តែម្តង ដោយ​មិនមាន​ការព្រមាន​ជាមុន​ឡើយ ។ សកម្មជន នយោបាយ​លោក Thinzar Shunlei Yi បាន​និយាយ​ទៅកាន់​សារព័ត៌មាន​រ៉​យ​ទ័​រថា ពិតជា​សហាវ​ឃោរឃៅ​ណាស់ នោះ​ជាការ​សម្លាប់​រង្គាល ។​

​តាម​ប្រភពព័ត៌មាន​ពី​ក្រុម​ជួយសង្គ្រោះ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​អ្នកស្លាប់​មាន​កុមារ​ដល់​ទៅ​៤​នាក់ ។ ក្រៅពី​សម្លាប់​មាន​បាតុករ​រាប់រយ​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ចាប់ខ្លួន​ផងដែរ​។​ចំណែក​អ្នកកាសែត​ក៏​ជា​ផ្ទាំង​ស៊ី​ប​របស់​អាជ្ញាធរ​សឹក​ដែរ តែ​អាជ្ញាធរ​បាន​ប្រើ​ច្បាប់​ជា​អាវុធ ... គិត​ចាប់ពី​ថ្ងៃទី ១​កុម្ភៈ​មក មាន​អ្នកកាសែត​យ៉ាងហោចណាស់ ៣៤​នាក់​ត្រូវ​ចាប់ខ្លួន ក្នុងនោះ​១៩​នាក់​កំពុង​ជាប់ឃុំ​ឃាំង​។ នៅ​ថ្ងៃ​ពុធ​ទី ៣​មីនា​នេះ អ្នកកាសែត​ចំនួន​៦​នាក់ ដែល​ម្នា​ក់ជាង​អ្នក​ថតរូប​បម្រើ​ការឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​អាមេរិក AP ត្រូវបាន​តុលាការសឹក​ចោទប្រកាន់​ពីបទ​រំលោភច្បាប់​បង្ក​ឱ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​។ ជា​មាត្រា​ថ្មី​នៃ​ច្បាប់ព្រហ្មទណ្ឌ​ដែល​រដ្ឋាភិបាល​សឹក​ធ្វើបាន​កែប្រែ ក្រោយ​រដ្ឋប្រហារ​ភ្លាម ដើម្បី​រារាំង​កុំឱ្យ​មានការ​ងើប​តវ៉ា​។ ជា​ច្បាប់​ដែល​តឹងតែង​ជាង​មុន សំដៅដាក់​ទោស​នូវ​រាល់​គ្រប់​បុគ្គល​ណា​ដែល​សាបព្រោះ​ការភ័យខ្លាច បំប៉ោង​ព័ត៌មាន​មិន​ពិត ឬ​ញុះញង់​ឱ្យមាន​ការ​ងើប​បះបោរ មិន​ស្តាប់បង្គាប់ និង​មិន​គោរព​អាជ្ញាធរ​។ តាមរយៈ​ច្បាប់​នេះ អ្នកកាសែត​ទាំង​៦​រូប​អាច​នឹងត្រូវ​ជាប់ពន្ធនាគា​រ​រហូតដល់​បី​ឆ្នាំ ទល់នឹង​ពីរ​ឆ្នាំ​ចំពោះ​នៅក្នុង​ច្បាប់​ចាស់​.​។​

​ឧបការី​អង្គការសហប្រជាជាតិ លោកស្រី​Christine Schraner Burgener​បញ្ជាក់ថា នេះ​ជាការ​បង្ហូរឈាម​ច្រើន​បំផុត​ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី ១​ខែកុម្ភៈ​។ គិត​មកទល់ពេលនេះ​មាន​អ្នកស្លាប់ ដោយ​ការបាញ់ប្រហារ​ពី​កម្លាំង​ប៉ូលិស​មី​យ៉ាន់​ម៉ា​កើន​ឡើងដល់​ទៅ​ជាង​៥០​នាក់​ហើយ​។​
​នៅ​ថ្ងៃទី ៥​ខែមីនា អង្គការសហប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ ស្តីពី​ស្ថានភាព​នយោបាយ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក្រោយ​ស្ថានភាព​វិ​វ​ឌ្ឍ​កាន់តែ​អាក្រក់​ទៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ៕a burmar coup1 

​